ឈាង វុន៖ យក​សាច់​ញាតិ​«ផ្ទាល់»​មក​ធ្វើការ មិន​ខុស​ច្បាប់​ទេ (vdo)

«ក្រុមគ្រួសារធ្វើការនៅក្នុងរដ្ឋសភា មិនជារឿងខុសច្បាប់នោះទេ ឲ្យតែពួកគេទាំងនោះ មានសមត្ថភាព» ។ នេះ​ជា​ការ​ផ្ញើ​សារ​មួយ​ថ្មី របស់លោក ឈាង វុន ទៅកាន់លោក សុន ឆ័យ ដែលជាក្លើចាស់ របស់ខ្លួន។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១១ វិច្ឆិការ ២០១៤
  • កែប្រែចុងក្រោយ: November 12, 2014
  • ប្រធានបទ: ពុករលួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រឹកថ្ងៃទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤​នេះ នា​វិមាន​រដ្ឋសភា ប្រធាន​គណៈ​កម្មការ​ទី​៧ នៃ​រដ្ឋសភា លោក ឈាង វុន បាន​ធ្វើការ​ព្រមាន ផ្តាំ​តាម​អ្នក​សារព័ត៌មាន ទៅ​លោក ឆុន ឆ័យ អនុ​ប្រធាន​គណៈ​កម្មការ​ទី២ នៃ​រដ្ឋសភា​ថា៖ «គ្មាន​បុគ្គល ឬ​ស្ថាប័ន​ណា​មួយ មាន​សិទ្ធ​ត្រួត​ពិនិត្យ​ចំណូល​ចំណាយ​ថវិកា របស់​រដ្ឋសភា​បាន​ឡើយ» ។

ការថ្លែងរបស់លោក ឈាង វុន បាន​ធ្វើ​ឡើង​បាន​បន្ទាប់​ពី​លោក សុន ឆ័យ ដាក់​សំណើរ​ទៅ​កាន់​រដ្ឋសភា ស្នើ​ឲ្យ​ព្យួរ​តំណែង លោក ឡេង ប៉េងឡុង អគ្គ​លេខា​ធិកា​រដ្ឋសភា និង​ស្នើ​ឲ្យ​ដក​តួនាទី​លោក មិត្ត ការ៉េន អគ្គ​លេខា​ធិការ​រង​រដ្ឋសភា និង​ក្រុម​គ្រួសារ​របស់​គាត់ (លោក មិត្ត ការ៉េន) ដែល​កំពុង​កាន់​ការងារ​សំខាន់ៗ​នៅ​ក្នុង​រដ្ឋសភា។ ការ​ស្នើ​នេះ ដោយ​សារ​លោក សុន ឆ័យ រក​ឃើញ​ថា​មាន​ការ​ពាក់​ព័ន្ឋ នឹង​អំពើ​ពុក​រលួយ​បក្ស​ពួក គ្រួសារ​និយម និង​មាន​អំពើ​ពុក​រលួយ ដែល​នាំ​ឲ្យ​បាត់​បង់​ថវិការ​ជាតិ។ ភ្លាមៗ​នោះ សំណើរ​នេះ ក៏​ត្រូវ​បាន​បដិសេធ​ដោយ​រដ្ឋសភា ក្រោម​មូលហេតុ​ថា ជា​សំណើរ​ខុស​ច្បាប់ ដែល​គ្មាន​ការ​ឯកភាព ពី​សមានជិក​នៃ​គណៈកម្មការ​ទី២ រដ្ឋសភា។

ដំណាលគ្នានេះ ក៏មានអង្គការសង្គមស៊ីវិលមួយចំនួន បានស្នើលិខិតទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ឲ្យ​បើកការស៊ើបអង្កេត បញ្ហាពុករលួយ នៃស្ថាប័នរដ្ឋសភានេះ ជាពិសេសទៅលើការ​ចំណាយរបស់​រដ្ឋសភា​ជាតិ នាពេលកន្លងមក។

ការបកស្រាយរបស់លោក ឈាង វុន ក្នុងសន្និសីទកាសែតនេះ បានបង្ហាញនូវជំហរដ៏រឹងមាំ ប្រឆាំងទៅនឹង​អង្គការសង្គមស៊ីវិល ពិសេសគូរបដិបនៃសមាជិកសភារបស់ខ្លួន លោក សុន ឆ័យ ចំពោះការមិនស្នើឲ្យ​បង្ហាញ​ពីចំណាយថវិការបស់រដ្ឋសភានោះ។ អ្នកនាំពាក្យរដ្ឋសភារូបនេះ ក៏បានចេញមុខជាផ្លូវការ ក្នុងការ​ការពារលើ​សំណុំរឿងគ្រួសារនិយមរបស់ លោក មិត្ត ការ៉េន អគ្គលេខាធិការរងរដ្ឋសភា ដែលកំពុងមានវត្តមាន​ក្នុងរដ្ឋសភា​ថាជារឿង«ត្រឹមត្រូវ និងស្របច្បាប់» ។ យ៉ាងណាក៏លោក លោកបញ្ជាក់ជាចុងក្រោយ ហាក់ស្រប និងគាំទ្រនូវ​សំណើរលោក សុន ឆ័យ ថា លោក ក៏មិនគាំទ្រចំពោះការការងារ ដែលមានលក្ខណៈបក្សពួក និងបងប្អូន​និយម​នោះដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...