ជំនួប​ទី​បី​បរាជ័យ តែ​អាច​មាន​លទ្ធផល​នៅ​ថ្ងៃ​ទី​ ១៧មីនា ខាង​មុខ

កិច្ចប្រជុំនៃគណកម្មការចម្រុះរបស់គណក្សទាំងពីរ ដោយបិទទ្វា ក្នុងរយៈពេលបីម៉ោង នៅមិនទាន់ទាញបានចំណុច​ត្រូវគ្នា ដោយមិនបានចេញជាសេចក្តីប្រកាសរួមអ្វីឡើយ។ តែទោះយ៉ាងណាក៏ដោយ ក៏គណបក្សទាំងពីរ​នៅ​តែ​សង្ឃឹមថា បន្ទាប់ពីទទួលបានមតិណែនាំពីថ្នាក់ដឹកនាំកំពូល កិច្ចប្រជុំថ្នាក់បច្ចេកទេសនាពេលខាងមុខ អាចនឹង​ទទួល​បានលទ្ធផលជាវិជ្ជមាន។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: March 10, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កិច្ចប្រជុំនៃគណកម្មការចម្រុះរបស់គណក្សទាំងពីរ ដោយបិទទ្វា ក្នុងរយៈពេលបីម៉ោង នៅមិនទាន់ទាញបានចំណុច​ត្រូវគ្នា ដោយមិនបានចេញជាសេចក្តីប្រកាសរួមអ្វីឡើយ។ តែទោះយ៉ាងណាក៏ដោយ ក៏គណបក្សទាំងពីរ​នៅ​តែ​សង្ឃឹមថា បន្ទាប់ពីទទួលបានមតិណែនាំពីថ្នាក់ដឹកនាំកំពូល កិច្ចប្រជុំថ្នាក់បច្ចេកទេសនាពេលខាងមុខ អាចនឹង​ទទួល​បានលទ្ធផលជាវិជ្ជមាន។


មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា (ខាងឆ្វេង) និងគណបក្សសង្គ្រោះជាតិ បន្ទាប់ពីជំនួបទី៣ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤ នាមន្ទីរព្រឹទ្ធសភា។ (រូបថត MONOROOM.info/ S. Tith)

នយោបាយកម្ពុជា - ចំណុចដែលគណបក្សសង្គ្រោះជាតិ បានលើកយកមកពិភាក្សា ហើយត្រូវបរាជ័យគ្មាន​ការ​ឯកភាពគ្នានោះ ត្រូវបានលោក សុន ឆ័យ មន្រ្តីជាន់ខ្ពស់នៃ គណបក្សសង្គ្រោះជាតិបញ្ជាក់ថា ក្រុមការងាររបស់​គណបក្សលោក បានស្នើឲ្យពិនិត្យជាគោលការណ៍ ពាក់ព័ន្ធ​នឹងការកែទម្រង់គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដែលជាស្ថាប័នទទួូលខុសត្រូវ ធ្វើយ៉ាងណាអាចឲ្យជឿទុកចិត្ត និងយកជាការបាន ជាពិសេសនៅ​ក្រោយ​ពេលបោះឆ្នោត ជៀសវាងនូវ​បញ្ហា​ដូចពេលកន្លងទៅ។

ដោយឡែក លោក ប៊ិន ឈិន តំណាងឲ្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងក្រោយពីបញ្ចប់កិច្ចប្រជុំនេះថា កិច្ចប្រជុំថ្ងៃនេះ មានប្រធានបទពីរត្រូវដាក់លើតុចចារ ដែលប្រធានបទីមួយ ត្រូវបានលើកឡើងដោយលោក សុន ឆ័យ ខាងលើ និងប្រធានបទទីពីរគឺ អព្យាក្រិតភាព និងសុច្ចរិទ្ធភាពរបស់អង្គការសង្គមស៊ីវិល ពាក់ព័ន្ធនិង​ការ​បោះ​ឆ្នោត។ ឯប្រធានបទផ្សេងទៀត ក៏នឹងលើកយកមកជជែកគ្នា នាថ្ងៃច័ន្ទសប្តាហ៍ក្រោយ។ «យើងត្រូវធ្វើកិច្ចការ ឲ្យ​បានច្បាស់លាស់។ ពេលវេលាយូរ ប៉ុន្តែយើងជជែកគ្នាបានច្បាស់ យើងមិនប្រថុយប្រថានទេ។ ពេលបាន​ក្របខ័ណ្ឌ​មួយច្បាស់ បានយើងយកក្របខ័ណ្ឌនោះ ទៅដាក់លើវេទិការសាធារណៈ។»

តំណាងគណបក្សប្រជាជនកម្ពុជារូបនេះ បានពន្យល់ពីភាពមិនត្រូវគ្នានេះថា «ក្នុងលក្ខខ័ណ្ឌចាំបាច់ និង​គ្រប់គ្រាន់ (វា)មិនអស់ទេ តែគ្រាន់បើជាងយើងពិនិត្យសើរៗ។ សួររកពីណាលើក! គណបក្សប្រជាជន ជាអ្នកលើក​ម៉ិញហ្នឹង អព្យាក្រិត្យភាព និងសុច្ចរិតភាពនៃអង្គការសង្គមស៊ីវិល ពាក់ព័ន្ធនឹងការបោះឆ្នោត។»

ទោះយ៉ាងណាក៏ដោយលោក សុន ឆ័យ មានសុទិដ្ឋិនិយមថា កិច្ចប្រជុំនេះនៅមានលទ្ធផលជាច្រើនទៀត​ដែល​ត្រូវ​ដាក់សរុបជាមួយគ្នា និងត្រូវបន្តរការជជែកគ្នាបន្ថែម។ មន្ត្រីជាន់ខ្ពស់របស់គណបក្ស​សង្គ្រោះជាតិរូបនេះ បានថ្លែងថា «ចំណុចណាដែលគណកម្មការមិនអាចដោះស្រាយបាន ទុកជូនឲ្យថ្នាក់ដឹកនាំកំពូលដោះស្រាយទៅ ចំណុចដែល​ជជែកគ្នាមិនត្រូវព្រឹកនេះ ទុកជូនថ្នាក់ដឹកនាំគាត់ពីគ្រោះទៅ។ (...) កិច្ចប្រជុំនេះ នឹងបន្តរនៅថ្ងៃទី១៧ ខែមីនាសប្តាហ៍​ក្រោយ។ រយៈពេលនៃការសម្រាកនេះ អាចជាឱកាសមួយ យកនូវរាល់ចំណុចនៃការពិភាក្សា​យកទៅ​ពិចារណា ក្នុងការផ្តល់សង្ឃឹម ដល់ក្រុមបច្ចេកទេស ដែលបានទទួលមតិណែនាំពីថ្នាក់ដឹកនាំ អាចចេញជាចម្លើយ ជាលទ្ធផល នៃកិច្ចប្រជុំនៅសប្តាហ៍ក្រោយ។»

សម្រាប់លោកយ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលពលរដ្ឋអភិវឌ្ឍន៍ និងសន្តិភាព បានបង្ហាញនូការខកចិត្តចំពោះ​កិច្ច​ប្រជុំថ្ងៃនេះ ព្រោះវាបានខុសពីអ្វី ដែលគណបក្សទាំងពីរធ្លាប់ចេញសេចក្ដីថ្លែងការណ៍កន្លងមក។ លោកបានចាត់​ទុក​ថាកិច្ចប្រជុំនេះ អាចគ្រាន់តែជាវេលាមួយអូសបន្លាយពេល ហើយគណបក្សទាំងពីរ គ្មានចិត្តចង់ត្រូវគ្នានោះទេ៕

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១០ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...