តើរដ្ឋសភាដកតំណែង កឹម សុខា តាមពលរដ្ឋ ឬតាម ហ៊ុន សែន?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៣០ តុលា ២០១៥
- កែប្រែចុងក្រោយ: October 30, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ នៅរដ្ឋធានីប៉ារីស ប្រទេសបារាំង ក្នុងជំនួបជាមួយពលរដ្ឋខ្មែរ-បារាំង នៅទីនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងដោយការជឿជាក់ថា បើមានបាតុកម្មប្រឆាំងលោក នៅក្នុងប្រទេសបារាំងនេះ នោះក៏នឹងមានបាតុកម្មទម្កាក់ លោក កឹម សុខា នៅឯភ្នំពេញដែរ។ នៅពេលនោះ លោកបាននិយាយ ទទួលស្គាល់ថា បាតុកម្មប្រឆាំងលោក នៅបារាំង ជាសិទ្ធិរបស់ប្រជាពលរដ្ឋ។ ឯបាតុកម្មប្រឆាំងលោក កឹម សុខា នៅភ្នំពេញក៏ជាសិទ្ធិ របស់ប្រជាពលរដ្ឋដូចគ្នាដែរ។
លោកនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងច្បាស់ ដូចបានដឹងមុនយ៉ាងដូច្នេះថា៖ «បើលេងកុំខឹង បើខឹងកុំលេង។ បើស្អែកគេលេងនៅភ្នំពេញវិញ កុំខឹងនឹងគេ ហើយលេងហ្នឹង ប្រហែលជាអស់តំណែង អនុប្រធានសភាទៀត។»
» ខាងក្រោមនេះ ជាការថ្លែងរបស់លោក ហ៊ុន សែន នៅរដ្ឋធានីប៉ារីស ប្រទេសបារាំង៖
» សូមអានអត្ថបទទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ។
បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី លើកឡើងតែមួយថ្ងៃ បាតុកម្មប្រឆាំងលោក កឹម សុខា នៅភ្នំពេញ បានកើតមានឡើងមែន ដែលសមាសភាពត្រូវបានគេស្គាល់ថា មកពីអាជ្ញាធរមូលដ្ឋានភាគច្រើន។ រយៈពេលមិនដល់មួយសប្តាហ៍ផង តាមសម្តីលោកនាយករដ្ឋមន្រ្តី ដែលបានលើកឡើងថា «លេងហ្នឹង ប្រហែលជាអស់តំណែង អនុប្រធានសភាទៀត» មែន! រដ្ឋសភា បានកំណត់យកថ្ងៃទី៣០ ខែតុលា បញ្ចូលនូវរបៀបវារៈថ្មី ភ្លាមៗ ដោយមិនប្រាប់មុន សម្រេចដកតំណែង លោក កឹម សុខា ក្រោមសម្លេងគាំទ្រ៦៨ ជាសម្លេងតំណាងរាស្រ្ត មកពីគណបក្សប្រជាជនកម្ពុជាតែមួយ។
» សូមអានអត្ថបទទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ និងទីនេះ។
លោក ព្រាប កុល នាយកអង្គការតម្លាភាពកម្ពុជា បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ពាក់ព័ន្ធនឹងការដកតំណែង លោក កឹម សុខា ចេញពីអនុប្រធានរដ្ឋសភានេះ ថាវាអាស្រ័យលើបរិបទ និងស្ថានការណ៍នយោបាយ ហើយការទម្លាក់ ឬគាំទ្រ គឺអាស្រ័យលើគណបក្សប្រជាជនកម្ពុជា ព្រោះលោក កឹម សុខា មិនមែនឡើងធ្វើ អនុប្រធានទីមួយ នៃរដ្ឋសភា ដោយសារតែសម្លេង របស់គណបក្សសង្គ្រោះជាតិនោះទេ។
ប្រធានអង្គការតម្លាភាពកម្ពុជា បានពន្យល់ថា៖ «ការទម្កាក់ឯកឧត្តម កឹម សុខា ឬអត់ ជាការសម្រេចរបស់គណបក្សប្រជាជន ព្រោះគណបក្សប្រជាជន ជាអ្នកបោះឆ្នោតគាំទ្រ ឯកឧត្ត កឹម សុខា ជាអនុប្រធានទីមួយរដ្ឋសភា។ ហើយសម្លេង នៃការបោះឆ្នោតគាំទ្រហ្នឹង ទាល់តែគណបក្សប្រជាជន បានអាចធ្វើបាន (ហើយ) ដកវិញ (ក៏) ទាល់តែគណបក្សប្រជាជនដែរ ទើបអាចធ្វើបាន។»
» សូមអានអត្ថបទទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ។