តុលាការ​សម្រេច​ឃុំ​ខ្លួន មាជ សុវណ្ណ​រ៉ា បណ្តោះ​អាសន្ន

នៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកានេះ តុលាការរាជធានីភ្នំពេញ បានសម្រេចចេញដីការ ឃុំខ្លួនលោក មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​គណបក្សសង្គ្រោះជាតិ នៅពន្ធនាគារព្រៃសជាបណ្ដោះអាសន្ន។
លោក មាជ សុវណ្ណរ៉ា (រូបកណ្ដាល)។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទងង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១១ វិច្ឆិការ ២០១៤
  • កែប្រែចុងក្រោយ: November 12, 2014
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មកដល់ម៉ោងជាង៤ ថ្ងៃទី១១ ខែ​វិច្ឆិកា​នេះ លោក មាជ សុវណ្ណរ៉ា ក៏​ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីការ​ចោទ​ប្រកាន់ និង​ធ្វើការ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​នៅ​មន្ទីរ​អប់រំ​កែប្រែ​ម១ ព្រៃ​សរ ក្រោម​បទ​ចោទ​ញុះ​ញង់ បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​លើ​មន្រ្តី​រាជការ​សាធារណៈ កាល​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០១៤។ ឯ​ប្រជា​ពលរដ្ឋ​១០នាក់ រួម​ទាំង​ព្រះ​សង្ឃ​មួយ​អង្គ ដែល​បាន​ចាប់​ខ្លួន​នោះ កំពុង​ស្ថិត​ក្នុង​ការ​សួរ​ដេញ ដោយ​មន្រ្តី​តុលាការ​សាលា​ដំបូង រាជធានី​ភ្នំពេញ នៅ​ឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់ របស់​មន្រ្តី​អង្គការ​លីកាដូ ដែល​មាន​វត្តមាន ក្នុង​ការ​សួរ​ដេញ​ដោល​នោះ។

នៅថ្ងៃទី១១ ខែវិច្ឆិកានេះ ស្របពេលដែលតុលាការក្រុងភ្នំពេញ កំពុងធ្វើការសាកសួរស្រ្តីអ្នកភូមិបឹងកក់ ប្រាំពីរ​នាក់ ដែលបានចាប់ខ្លួនកាលពីមួយថ្ងៃមុននោះ អាជ្ញាធរក្រុងភ្នំពេញ ក៏បានបន្តចាប់ខ្លួនមនុស្ស ជាបន្តបន្ទាប់​ទៀត ទៅតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការដដែលនេះ។ ការបន្តចាប់ខ្លួននោះ មានក្រុមអ្នកតវ៉ាបីនាក់ និងព្រះសង្ឃមួយអង្គ នៅចំណុចមុខសាលាដំបូងរាជធានីភ្នំពេញ។ បន្ទាប់មក នាវេលាម៉ោង១០ និង៤០​នាទី​ព្រឹកថ្ងៃដដែល លោក មាជ សុវណ្ណរ៉ា ប្រធាននាយកដ្ឋានព័ត៌មានគណបក្សសង្គ្រោះជាតិ ក៏ត្រូវបានចាប់ខ្លួនដែរ ត្រង់ចំណុចផ្លូវភ្លោះ ទល់មុខមន្ទីរពេទ្យ អង្គឌួង ខណៈកំពុងធ្វើដំណើរតាមរថយន្ត។

សូមរំលឹកថា លោក មាជ សុវណ្ណរ៉ា កាលពីថ្ងៃទី១២ ខែសីហា កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ​ធ្លាប់ចេញ​ដីការកោះហៅ ឲ្យចូលខ្លួនបំភ្លឺនៅសាលាដំរាជធានីភ្នំពេញ ករណីហិង្សានៅទីលានប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី១៥ ខែកក្កដា ឆ្នាំ២០១៤ នៅជិតស្ពាននាគ ផ្លូវព្រះនរោត្តម។

ក្នុងថ្ងៃទី១១ ខែវិច្ឆិកានេះ សាលារាជធានីភ្នំពេញ ក៏បានចេញសេចក្តីប្រកាសមួយ ដោយចាត់ទុកការតវ៉ា​អ្នក​ភូមិ​បឹងកក់ ថា«មិន»គោរពតាមច្បាប់។ សេចក្តីប្រកាសនោះបន្តថា ការតវ៉ានេះជាទង្វើប្រាសចាក និង​រំលោភ​លើ​មាត្រា ៧៨ នៃច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការសម្តែងមតិដោយសន្តិវិធី។ សេចក្តីប្រកាស​នោះ បានបញ្ជាក់ថា៖ «ក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់ និងផលប្រយោជន៍សាធារណៈ របស់ប្រជា​ពលរដ្ឋ​ទូទៅ អាជ្ញាធរ បានបង្ខំចិត្តចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកដែលមិនអនុវត្តតាមច្បាប់ជាធរមាន​នៅ​កម្ពុជា»៕

សូមទស្សនា វីដេអូ អានដីកាចាប់ខ្លួនរបស់អាជ្ញាធរ នៅចំពោះមុខលោក មាជ សុវណ្ណរ៉ា ដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...