នៅហុងកុង «ចំអិន​ឪ​ម៉ែ​ខ្លួន​ឯង គុក​មួយ​ជីវិត» (vdo)

បុរសរស់នៅក្រុង ហុងកុង មួយរូប ត្រូវបានផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារអស់មួយជីវិត កាលពីថ្ងៃចន្ទកន្លងមកនេះ ដោយ​តុលាការ​ក្រុង​នេះ ពីបទបានសម្លាប់ ឪពុកម្ដាយរបស់ខ្លួន រួចកាប់ជាដុំៗ ដើម្បីយកទៅចំអិន។ សំនុំរឿងមួយ ដែលធ្វើឲ្យបណ្ដាជនចិន តក់​ស្លុត​យ៉ាង​ខ្លាំង បន្ទាប់ពីឧក្រិដ្ឋកម្ម ត្រូវបានរកឃើញ។
វីដេអូបង្ហាញសវការ និងឧក្រិដ្ឋកម្ម របស់ជនជាប់ចោទ សម្លាប់ឪពុកម្ដាយឯង រួចកាប់ជាដុំៗ យកទៅចំអិន។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៥ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 26, 2015
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងសំនុំរឿងឧក្រិដ្ឋកម្ម ទៅលើឪពុកម្ដាយខ្លួនឯង ដែលឪពុកអាយុ៦៥ឆ្នាំ និងម្ដាយអាយុ៦២ឆ្នាំនេះ បុរស ហង់រី ឆូ ហ័យលឿង (Henry Chau Hoi-Leung) អាយុ៣១ឆ្នាំ ត្រូវបានរកឃើញពីទោសកំហុស នៅក្នុងសវនាការ កាលពីថ្ងៃ​សុក្រ​សប្ដាហ៍​មុន ពីទង្វើ ដ៏​សាហាវ​ព្រៃផ្សៃ របស់ខ្លួន ដែលបានប្រព្រឹត្តិ កាលពីឆ្នាំ២០១៣កន្លងមក។

នៅក្នុងសវនាការ ចៅក្រមបានដឹងថា ពីវិធីសាស្ត្រដ៏ហួសចិត្ត ដែលជនជាប់ចោទ បានកាប់ឪពុកម្ដាយរបស់ខ្លួន ជា​កំណាត់ៗ រួចយកទៅចំអិន ក្នុងពេលបន្ទាប់មក។ ក្រោយពីចំអិនរួច បុរសនេះបានសាច់ចំអិនរួចទាំងនោះ មកខ្ចប់ជា​ប្រអប់ៗ ដាក់លាយជាមួយបាយ ដែលមានលក្ខណៈ ដូចទៅនឹង «បាយសាច់ជ្រូកអាំង» យ៉ាងដូច្នោះ។ សវនាការ​បាន​ដឹង​ទៀត​ដែរថា បុរសម្នាក់នេះ បានរៀបគម្រោងសម្លាប់ឪពុកម្ដាយរបស់ខ្លួន ក្នុងរយៈពេល៦ខែ។

នៅប៉ុន្មានថ្ងៃក្រោយការបាត់ខ្លួន គេបានរកឃើញ ក្បាលរបស់ឪពុក លោក ឆូ វីងគី (Chau Wing-ki) និងម្ដាយ អ្នកស្រី សួយ យ៉េតយី (Siu Yuet-yee) ដាក់ក្នុងទូទឹកកក ដែលស្ថិតនៅក្នុង បន្ទប់ស្នាក់នៅមួយ ដិតដាមទៅដោយឈាម។ បន្ទប់​​ស្នាក់​នៅ​នោះ ជារបស់មិត្តភ័ក្រមួយរូប របស់ជនសង្ស័យ។ រីឯឆ្អឹង ឬសំណល់អ្វីទៀត ត្រូវបានរកឃើញ នៅ​ក្នុង​ធុង​សម្រាម។

ជនជាប់ចោទ បានរាយការណ៍ប្រាប់អ្នកស៊ើបអង្កេតថា ឪពុកម្ដាយរបស់ខ្លួន បានធ្វើដំណើរ ទៅកាន់ប្រទេសចិនដីគោក ទាំងពីរនាក់។ ប៉ុន្តែ នៅពេលក្រោយមក បុរសនេះបានសារភាព ពីសកម្មភាពមនុស្សឃាតរបស់ខ្លួន ដាក់ក្នុងប្រព័ន្ធ​សារ​សម្លេង របស់ទូរស័ព្ទដៃ។ ហង់រី ឆូ ហ័យលឿង ខ្លួនឯង បាននិយាយថា ខ្លួនមាន«រោគចិត្ត» ប្រាប់ទៅក្រុមអ្នកជំនាញ ដែល​ទទួលបន្ទុក ធ្វើការក្នុងសំនុំរឿងនេះ។ ហង់រី បាននិយាយទៀតថា៖ «ខ្ញុំគ្មានមនោសញ្ចេតនាអ្វីសោះ ជាមួយនឹង​ការ​​ឈឺចាប់ ដ៏ហួសហេតុទាំងឡាញ ដែលបានកើតឡើង ដោយសាររឿងរ៉ាវជាច្រើន តាំងពីកុមារ និងពេលខ្ញុំ​ចូលវ័យ​ជំទង់»។

ជនជាប់ចោទ បានថ្លែងឲ្យដឹងថា ខ្លួន«ស្អប់»ឪពុករបស់ខ្លួនជាខ្លាំង ដែលតែងតែបានបដិសេធ មិនព្រមបិទសម្លេង​ទូរទស្សន៍ នៅពេលខ្លួនធ្វើកិច្ចការសាលា។ រីឯម្ដាយរបស់ខ្លួនវិញ ត្រូវបានបុរសនេះ ចាប់កំហុសថា ស្ដ្រីចំណាស់​តែង​ស្ដីថា​ឲ្យ​ខ្លួន មិនលោះពេល។

ចំណែកឯមិត្ត របស់ជនជាប់ចោទវិញ បានសម្រេចទោសរបស់ខ្លួន ចំនួនពីរឆ្នាំ នៅក្នុងពន្ធនាគាររួចហើយ ពីបទ​«ឃុប​ឃិត» ចូលរួមក្នុងឧក្រិដ្ឋកម្មនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...