ទិវា Trolling Day របស់​ក្រុម​អនាមិក ចំអក​ឲ្យ ISIS ពី​អ្វី​ខ្លះ?

ទិវា«Trolling Day» បង្កើតឡើង ដោយក្រុមអនាមិក បានក្លាយជាទិវាអន្តរជាតិ ក្នុងការចំអកឲ្យក្រុមរដ្ឋអ៊ីស្លាម ដោយ​យោង​ទៅ​លើ​ភាពជោគជ័យ របស់ទិវានេះ។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី១២ ធ្នូ ២០១៥
  • កែប្រែចុងក្រោយ: December 12, 2015
  • ប្រធានបទ: សំណើច
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីភេរវកម្ម នៅកណ្ដាលរដ្ឋធានីប៉ារីស ក្រុមអនាមិក (Anonymous) បានសម្រេចចិត្តប្រឈមមុខ ធ្វើការ​ប្រឆាំង​នឹងក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យកាត់​អង់គ្លេស​​ហៅ ISIS) ឲ្យខាងតែបាន ជាពិសេសជាមួយនឹងការបង្កើត នូវយុទ្ធនាការជាច្រើន ដូចជា «Trolling Day» ដែល​ប្រព្រឹត្តិ​ទៅ កាលពីថ្ងៃសុក្រទី១១ ខែធ្នូនេះជាដើម។

ការអំពាវនាវរបស់ក្រុមអនាមិក ទាក់ទងនឹងយុទ្ធនាការ «Troll» ខាងលើនេះ ទទួលបានការឆ្លើយតប យ៉ាង​សន្ធឹកសន្ធាប់ ពីសំណាក់ក្រុមអ្នកប្រើប្រាស់​បណ្ដាញសង្គម ជាពិសេសនៅលើទ្វីសធើរ (Twitter)។ ពួក​គេ​បាន​យករូបភាពជាច្រើន ដែលក្រុមរដ្ឋអ៊ីស្លាម បានផ្សព្វផ្សាយកន្លងមក យកមកធ្វើការកាត់ត និងបង្ហោះ រួច​ចែក​រំលែក​ជា​ហូរហែ ជាមួយនឹងពាក្យគន្លឹះ (hashtag) ដូចជា #trollingday #trollisis #daechbags ជាដើម។

» ខាងក្រោមនេះ ជារូបភាព «Troll» ឬចំអកមួយចំនួន ដែលមានលក្ខណៈពិសេសជាងគេ៖











Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...