«គ្រាន់​តែ​ខ្ញុំ​យឺត​ប្រាំ​នាទីប្រាំ​ដង លុប​ឈ្មោះ​មិន​ឲ្យ​ប្រឡង?»

«ខ្ញុំខំរៀនផង ធ្វើការងារផង តាំងពីឆ្នាំទីមួយ រហូតដល់ឆ្នាំទីបី ហេតុអ្វីពេលនេះ សាលាចេញហេតុផលថ្មី មិន​បិត​ប្រកាស​ព័ត៌មាន ហើយ​មិន​អនុញ្ញាត ឲ្យសិស្សចូលប្រឡង ហាក់ចង់ឲ្យសិស្សបង់លុយរៀន ម្តងទៀតឬ។ មាន​ដែរ​ហ្អី គ្រាន់​តែ​ខ្ញុំ​យឺត​ប្រាំ​នាទី​ប្រាំ​ដង លុបឈ្មោះមិនឲ្យប្រឡង?» នេះជាការលើកឡើង របស់និស្សិតស្រី ជំនាញ​ខាង​ធនាគារ​ម្នាក់ ទាក់​ទង​នឹង​ការ​លប់​ឈ្មោះ មិនឲ្យប្រលង របស់សាលានាង។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ១៤កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 22, 2015
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វាជារឿងពិតមួយ ដែលអាចធ្វើឲ្យស្រស់ទឹកភ្នែក។ នាង ភឹម (ឈ្មោះអ្នកនិពន្ធដាក់ឲ្យ) ជានិស្សិតនៅ​វិទ្យាស្ថាន​មួយ ក្នុងរាជធានីភ្នំពេញ ជំនាញធនាគាឆ្នាំទី៣ និយាយទាំងអារម្មណ៍ មិនសូវសប្បាយចិត្ត ប្រាប់ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូថា ពេលនេះ នាងកំពុងមានបញ្ហាសំខាន់មួយ ត្រូវការអ្នកប្រឹក្សា ឲ្យជួយនាង។

នាង បាននិយាយទៀតថា តែទីបំផុតមិត្តភក្កិនៅជុំវិញខ្លូន ដែលធ្លាប់ធ្វើកិច្ចការសាលា ជាមួយគ្នា ឬទៅណា​មក​ណាជាមួយគ្នា បែរជាលែងនិយាយ ជាមួយនាងទាំងអស់ សូម្បីតែទូរស័ព្ទរក ក៏ពួកគេមិនលើកដែរ។

យុវតី ភឹម បានរៀបរាប់ថា នាងបានស្រក់ទឹកភ្នែក នៅថ្ងៃទី១៥ ខែកញ្ញា ដែលនាយិការ និងរដ្ឋាបាលសាលា​របស់នាង បានបដិសេធន៍ មិនឲ្យចូលប្រឡងឆមាសទីមួយ ឆ្នាំទីបី ដូចសិស្សដ៏ទៃទៀត ដោយយោងមូលហេតុ​ថា នាងទៅសាលាយឺត ម៉ោងទីមួយប្រាំនាទី ចំនួនប្រាំដង។ ថ្ងៃនោះ ជាថ្ងៃទីមួយ ដែលវិទ្យាស្ថាន ធ្វើការប្រឡង​ឆមាសទីមួយ សម្រាប់និស្សិតឆ្នាំទី៣ មុខជំនាញធនាគារ។ និស្សិតស្រីវ័យ២២ឆ្នាំរូបនេះ អង្គុយជ្រុបមុខ ដៃកាន់​ក្រដាសមួយ ទាំងអារម្មណ៍មិននឹងនរ នៅពីមុខថ្នាក់រៀន ដែលបិទទ្វារជិត មិនឲ្យសិស្សមកយឺតចូលប្រឡង។

បន្តិចក្រោយមក នាងបានទៅសុំអនុញ្ញាត ពីនាយិការសាលា ដើម្បីអាចចូលប្រឡងម្តងទៀត។ នៅតែគ្មាន​លទ្ធផលដដែល។ នាយិការសាលា និងរដ្ឋបាល បានហៅនាងទៅជួប រួចនិយាយជាមួយនាង ទាំងសម្តី​ម៉ាត់ៗ​ថា ៖«ខ្ញុំទុកពេលឲ្យពីរថ្ងៃ ត្រូវតែមានអាណាព្យាបាលមកធានា នោះទើបមានសិទ្ធចូលប្រលង ជាមួយសិស្ស​ ដែលប្រឡងធ្លាក់នៅថ្ងៃនេះ នៅពេលក្រោយ បុណ្យភ្ជុំបិណ្ឌ»។ ចប់សម្តីស្ទើរមិនទាន់ យុវសិស្សរូបនេះតបថា៖ «ខ្ញុំសុំពន្យាពេល រហូតដល់ថ្ងៃទី១៨ ខែកញ្ញា បានទេ ព្រោះម្តាយខ្ញុំ នៅឯខេត្ត គាត់មកមិនទាន់ថ្ងៃនេះ ឬ​ស្អែក​នោះទេ។»

នាយិការសាលា បានតបទាំងសម្តីខ្លាំងៗថា មិនបាន! បើមិនមានអាណាព្យាបាលមកធានា កុំសង្ឃឹមបាន​ប្រឡង ហើយបើគ្មានពិន្ទុប្រចាំឆរមាស តាមច្បាប់សាលា គឺត្រូវធ្លាក់។ បើធ្លាក់ គឺត្រូវបង់លុយសារជាថ្មី រៀន​សង ពីដើមរដូវកាល រហូតដល់ចប់រដូវកាល បានប្រឡងម្តងទៀត។ នាង ភឹម បានថ្លែងទៀតថា៖ «ទោះជា​នាង​ខំពន្យល់ ហេតុផលយ៉ាងណាក្តី ក៏នាយិការសាលា និងរដ្ឋាបាល នៅតែមិនអនុញ្ញាត មិនយោគយល់ ដល់​និស្សិត​ក្រីក្ររៀនបណ្តើរ ធ្វើការបណ្ដើរ ដូចជានាងខ្ញុំនេះដែរ»។

គ្មានជម្រើស និស្សិតស្រីផ្នែកធនាគារូបនេះ បានចេញពីសាលា ទាំងមិនអស់ចិត្ត ហើយធ្វើដំណើរត្រឡប់​ទៅ​ផ្ទះ ជាមួយអារម្មណ៍មួរហ្មង ស្ទើរគិតខ្លីចង់ឈប់រៀន ទៅមុខទៀត។

នាង ភឹម បាននិយាយថា ពីមុននាងមិនដែលមានបញ្ហាធ្ងន់ធ្ងរ ដល់ថ្នាក់នេះទេ ព្រោះនៅកន្លែងការងារ ក្រុមហ៊ុន​លក់កុំព្យូទ័រមួយ ដែលនាងជាបុគ្គលិក មិនសូវមានការជាប់រវល់។ តែប៉ុន្មានថ្ងៃចុងក្រោយនេះ នៅកន្លែង​ធ្វើការ​នាងរវល់ណាស់ កំណត់ឲ្យនាងចេញ នៅម៉ោង ១៧និង៣០នាទីរហូត។ ចំណែកម៉ោងរៀន នៅវិទ្យាស្ថាន​របស់​នាងវិញ ចាប់ផ្ដើមនៅម៉ោង ១៧និង៣០ដូចគ្នា។ ចេញពីធ្វើការ នៅម៉ោង ១៧និង៣០នាទី បូករួមនឹងការ​ធ្វើ​ដំណើរ... នាងមិនអាចមកដល់សាលា នៅម៉ោង១៧និង៣០នាទីនោះឡើយ។

ប៉ុន្តែរឿង ដែលនាងនឹកស្មានមិនដល់នោះ គឺសាលាមិនគួរណាធ្វើបែបនេះ ជាមួយសិស្ស ដោយមិនប្រាប់​ដំណឹង (បិតប្រកាស) ជាមុននោះទេ។ នាងទើបតែដឹងខ្លួន នៅថ្ងៃប្រឡង ថាខ្លួនមិនត្រូវអនុញ្ញាតឲ្យប្រឡង នេះ​តែប៉ុណ្ណោះ។ នាងបញ្ជាក់ទៀតថា នៅឆរមាសមុន មានអ្នកមិនបានមករៀន រហូតដល់ធ្លាក់អវត្តមានក៏មាន តែ​ពួកគេនៅតែអាចប្រឡងបាន ហើយកាលណោះទៀតសោត សាលាបានបិទប្រកាស ប្រាប់ឲ្យដឹងមុន មិនដូច​ពេលនេះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...