បង្ក្រាប​មេ​កន្ទុយ​លេខ​១គ្រួសារ នៅ​ត្រពាំង​ឈូក ខណ្ឌ​សែន​សុខ

កម្លាំចម្រុះអធិការដ្ឋាននគរបាន ខណ្ឌសែនសុខ សហការជាមួយព្រះរាជ្ញារង លោក កែវ សុជាតិ បានដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំងចាក់កន្ទុយលេខមួយកន្លែង ដែលបើកជាលក្ខណៈគ្រួសារ រកស៊ីអស់រយៈពេល ជាច្រើនឆ្នាំមកហើយ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៥កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 22, 2015
  • ប្រធានបទ: http://monoroom.info/uploads/2015/09/20150915-hvt_gambling2.jpg
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅរសៀលថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០១៥នេះ កម្លាំងចម្រុះខណ្ឌសែនសុខ បានសហការ ជាមួយព្រះរាជ្ញារង អម​សាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុជាតិ ចុះធ្វើការឃាត់ខ្លួន ក្រុមគ្រួសាររកស៊ីខុសច្បាប់មួយកន្លែង ជំនាញ​ខាងចាក់កន្ទុយលេខ នៅផ្ទះលេខ៥៦ ផ្លូវលំភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ។ ក្រុមអាជ្ញាធរ បានឃាត់ខ្លួន ស្រ្តីបុរសជាម្ចាស់ផ្ទះចំនួន០៤នាក់ និងសម្ភារៈប្រើប្រាស់ សម្រាប់ចាក់​កន្ទុយ​លេខ មួយចំនួនទៀត។

ជនប្រព្រឹត្តទីមួយ ឈ្មោះ សុខ ទីណា អាយុ៤៨ឆ្នាំជាប្តី ទីពីរឈ្មោះ ចាន់ ដានី អាយុ ៣៦ឆ្នាំជាប្រពន្ធ រួមទាំង​អ្នក​ស្នាក់នៅជាមួយ និងជួយជ្រោមជ្រែង ក្នុងរបរខុសច្បាប់នេះ ពីរនាក់ទៀត ឈ្មោះ គង់ រ៉ែម អាយុ២៦ឆ្នាំ និង​ម្នាក់​ទៀតឈ្មោះ ចាន់ នី អាយុ៤៩ឆ្នាំ។ ក្នុងពេលចុះបង្ក្រាប សមត្ថកិច្ចនគរបាល​បានរកឃើញ វត្ថុតាងមួយ​ចំនួន​ដូច​ជា សៀវភៅកត់កន្ទុយលេខ ជាច្រើនក្បាល ប្រាក់រៀលមួយលាន ហាសិបប្រាំបីម៉ឺនរៀល និងប្រាក់ដុល្លារ ជាង​១០០ដុល្លារ រួមទាំងម៉ូតូពីរគ្រឿង និងទូរស័ព្ទ០២គ្រឿង ផងដែរ។

តាមសម្តីប្រជាពលរដ្ឋ នៅទីតាំងខាងលើ បានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វួឲ្យដឹងថា ទីតាំងចាក់កន្ទុយ​លេខនេះ មិនដែលមាន មន្រ្តីនគរបាលណា ចុះធ្វើអន្តរាគមន៍នោះទេ រហូតដល់រសៀលនេះ ទើបមានកិច្ច​អន្តរាគមន៍ ធ្វើឲ្យអ្នកភូមិត្រពាំងឈូក នៅម្តុំទីតាំងផ្ទះចាក់កន្ទុយលេខ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ប៉ុន្តែ​អ្នកភូមិនៅទីនោះ ហាក់ដូចជាសម្ដែង ការសប្បាយចិត្ត ដោយពួកគាតបានគិតថា នឹងមានសភាព​ស្ងប់ស្ងាត់​ជាង​ពីមុន។ អ្នកភូមិខ្លះនិយាយថា មិនសូវបារម្ភខ្លាច មានបញ្ហាលួចម៉ូតូ ឬឆក់កាបូបច្រើនដូចមុនទៀត ព្រោះ​អ្នក​ញៀន«ចាក់កន្ទុយលេខ» ត្រូវការលុយមកប្រព្រឹត្ត ឬមកចាក់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...