Cambodian Idol៖ ម៉ៅ ហាជី ធ្វើឲ្យ ព្រាប សុវត្ថិ អត់អីនិយាយ
- ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ១៥ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 22, 2015
- ប្រធានបទ: ចម្រៀង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីបានឆ្លងកាត់វគ្គជាច្រើនរួចមក បេក្ខជន ម៉ៅ ហាជី បានឈានដល់វគ្គ «Live show» ក្នុងសប្តាហ៍ទី២ ដែលមានបេក្ខជនសរុបចំ នួន ១០ នាក់ ដែលសុទ្ធតែមានសមត្ថភាព ក្នុងការច្រៀងគ្រប់ៗគ្នា។ ប៉ុន្តែអ្វីដែលប្លែកនោះ គឺបេក្ខជនរូបនេះ បានវិវត្តខ្លួនពីមួយវគ្គ ទៅមួយវគ្គ កាន់តែខ្លាំងឡើង រហូតធ្វើឲ្យគណះកម្មការទាំង ៤ រូប មិនសរសើរមិនបាន។
ក្នុងវគ្គ «Live show» សប្តាហ៍ទី២ បេក្ខជន ម៉ៅ ហាជី ដែលមានដើមកំណើត នៅខេត្តបាត់ដំបង បានបកស្រាយបទចម្រៀងមួយ ដែលមានចំណងជើងថា «បោក»ដែលជាសំនៀងដើមរបស់លោក ខេមរៈ សិរីមន្ត។ បេក្ខជននេះ បានទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិជន ដែលទស្សនាផ្ទាល់ និងនៅតាមបណ្តាញសង្គម។ លើសពីនេះទៅទៀត លោកក៏ជាបេក្ខជន ដែលបានទទួលការផ្ញើសារគាំទ្រ ច្រើនជាងគេបំផុត នៅក្នុងចំណោមបេក្ខជនទាំង១០រូប នោះដែរ។
ចំណែកឯគណះកម្មការទាំង៤រូបវិញ បានសរសើរមិនដាច់ពីមាត់ ពីសមត្ថភាពរបស់បេក្ខរូបនេះ។ ក្នុងចំណោមគណះកម្មការទាំង៤រូប លោកព្រាប សុវត្ថិ បានថ្លែងថា៖ «ខ្ញុំអត់មានអីនិយាយទេ» ទៅលើ ការផ្តល់មតិយោបល់ ចំពោះបេក្ខជន ម៉ៅ ហាជី ព្រោះគាត់ស័ក្ដិសមជាអ្នកចម្រៀងណាស់ ទាំងសមត្ថភាព និងរូបសម្បត្តិ៕
» ចង់ដឹងថា បេក្ខជនរូបនេះមានសមត្ថភាពប៉ុណ្ណា សូមទស្សនាទាំងអស់គ្នា៖
------
-------------