ប្រធាន​ផ្សារ​ដើម​គ ថា​មិន​ទទួល​ខុស​ត្រូវ​ទំនិញ​ផុត​កំណត់​ក្នុង​ផ្សារ

ប្រធានផ្សារដើមគ បានបដិសេធទំនិញ ដែលផុតថ្ងៃកំណត់មួយចំនួន ដែលកំពុងចររាចរណ៍ នៅក្នុងផ្សាររបស់លោកថា មិនមែនជាការទទួលខុសត្រូវ នៃរដ្ឋបាលលោកទេ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីអភិបាលរាជធានី បានចុះត្រួតពិនិត្យ ឃើញទំនិញហួសថ្ងៃកំណត់ទាំងនោះ កំពុងលក់នៅក្នុងផ្សារដើមគមួយនេះ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៣ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 05, 2015
  • ប្រធានបទ: ទំនិញហួសកំណត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចំពោះទំនិញមួយភាគ ដែលកំពុងចររាចរណ៍ នៅផ្សារដើមគ នាពេលបច្ចុប្បន្ន ត្រូវបានប្រជាពលរដ្ឋវាយតម្លៃ និង​មើលឃើញថា ជាទំនិញ ដែលហួសថ្ងៃកំណត់ នៃការប្រើប្រាស់ ឬនៃការបរិភោគ។ តើទំនិញផុតកំណត់ នៅ​ក្នុងផ្សានេះ ជាទំនួលខុសត្រូវរបស់អ្នកណា? ចំពោះបញ្ហាខាងលើ ត្រូវបានលោក សេង សារ៉ន ប្រធានផ្សារ​ដើមគ បដិសេធថា មិនមែនជាទំនួលខុសត្រូវរបស់លោកទេ។

ការថ្លែងបដិសេធ មិនទទូលខុសត្រូវ របស់លោកប្រធានផ្សារដើមគ បានធ្វើឡើង បន្ទាប់ពីការរកឃើញ ផលិត​ផលហួសកាលកំណត់មួយចំនួន ពីសំណាក់អភិបាលរាជធានី លោក ប៉ា សុជាតិវង្ស នៅពេលដែលលោក បាន​ចុះទៅកាន់ទីនោះ កាលពីព្រឹកថ្ងៃទីថ្ងៃទី៣១ ខែកក្កដា កន្លងទៅ។

នៅចំពោះអភិបាលរាជធានីភ្នំពេញ និងមន្រ្តីដែលជាប់ពាក់ព័ន្ធ មួយចំនូនទៀត ដែលបានចុះទៅជួបអាជីវករ ដើម្បី​ពិភាក្សា ពីគម្រោងអភិវឌ្ឍន៍ផ្សារនោះ លោកអភិបាលខណ្ឌទួលគោក បានប្រទះឃើញដោយចៃដន្យ នូវទំនិញដែលកំពុងដាក់លក់មួយចំនួន ជាផលិតផលផុតកំណត់ ហើយសង្ស័យថា ជាផលិតផលវៀតណាម ដាក់លក់ក្លែងបន្លំ។ ដោយសារហេតុនេះហើយ ទើបលោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា មិនគួរ​អនុញ្ញាត ឲ្យអាជីវកដាក់លក់ ផលិតផលបែបនេះទេ ព្រោះវានឹងធ្វើឲ្យប៉ះពាល់ ដល់អ្នកប្រើប្រាស់។

ប៉ុន្តែប្រតិកម្ម របស់លោក សេង សារ៉ន ប្រធានផ្សារដើមគរ បានបង្កឲ្យមានភាពចម្លែកបន្ដិច។ លោកបាន​ថ្លែង​ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី ០៣ ខែសីហាថា ការចររាចរណ៍ទំនិញផុតកំណត់ របស់អាជីវករ​មួយ​ចំនួន នៅក្នុងផ្សារដើមគនេះ មិនស្ថិតក្នុងសមត្ថកិច្ចទទួលខុសត្រូវ របស់លោកទេ។ លោក បានថ្លែងឡើងថា៖ «ខ្ញុំមិនមែន ជាអ្នកជំនាញឆែកឆេរ ទំនិញហួសកំណត់នោះទេ។ តែខ្ញុំចាំសហការជានិច្ច (ជាមួយ)រាល់អ្នក​ជំនាញ ដែលចុះមកត្រួតពិនិត្យ ក្នុងផ្សារខ្ញុំ»។

លោកបានពន្យល់ទៀតថា កាលពីមុន នៅផ្សារដើមគនេះ ធ្លាប់មានអ្នកជំនាញ មកត្រួតពិនិត្យ បញ្ហាទំនិញផុត​កំណត់ ក្នុងមួយខែ ឬពីរខែ ម្តងដែរ។ តែនៅមួយរយៈចុងក្រោយនេះ មិនទាន់មាន ការចុះមកឆែកឆេរទៀតទេ រហូតមកដល់ពេលថ្នាក់ដឹកនាំខណ្ឌ និងរាជធានី ប្រទះឃើញដោយចៃដន្យ កាលពីចុងខែកក្កដា កន្លងមក។ ឱ... លោកអ្នកជំនាញអើយ... តើលោកនៅទីណា?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...