យន្ដហោះ​ប៊ែលហ្សិក​មួយ​គ្រឿង ហោះ​ត្រឡប់​ក្រោយ​ព្រោះ​ភេវរកម្ម

យន្ដហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុន ជែតអ៊ែរ (Jetair) នៃប្រទេសប៊ែលហ្សិក បានហោះត្រឡប់មកចុះចត នៅព្រលានយន្ដហោះដើមវិញ បន្ទាប់ពីដំណឹងភេវរកម្ម នៅប្រទេសតួនេស៊ី បានធ្លាក់មកដល់។ ការសម្រេចចិត្តនោះ បានធ្វើឡើង ខណៈយន្ដហោះ កំពុងស្ថិតនៅលើសមុទ្រ មេឌីទែរ៉ាណេ ក្បែរនឹងប្រទេសតួនេស៊ី។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២៧ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 28, 2015
  • ប្រធានបទ: ទេសចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការសម្រេចចិត្ត​ឲ្យយន្ដហោះ ដែលភ្ជាប់ជើងហោះហើរ ពីរាជធានី​ប្រ៊ុយស៊ែល (Bruxelles ប្រទេស​​ប៊ែលហ្សិក) ឆ្ពោះទៅ ក្រុង ហ្សាវេនតឹម (Zaventem ប្រទេសតួនេស៊ី) ដែលមានមនុស្ស១៧០នាក់ ធ្វើដំណើរជាមួយនោះ បានធ្វើឡើង ដោយការិយាល័យគ្រប់គ្រងវិបត្តិ របស់ក្រុមហ៊ុនទេសចរណ៍ ជែតអ៊ែរ នៅក្រោយដំណឹង​ពី​ភេវរកម្ម នៅក្នុងសណ្ឋាគារមាត់សមុទ្រមួយ នៅប្រទេសតួនេស៊ី កាលពីព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា។ យន្ដហោះ​បានត្រឡប់មកចុះចត នៅព្រលានយន្តហោះអន្តរជាតិ នៃរាជធានី ប្រ៊ុយស៊ែល វិញ នៅរសៀលថ្ងៃ​ដដែល ដោយមិនមានហេតុភេទអ្វីទេ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ អ្នកស្រី ផ្ល័រ៉ង់ ប្រុយ៉ែរ (Florence Bruyère) បានអះអាងថា វិធានការ​ខាងលើ មិនមែនជាវិធានការទីមួយទេ ព្រោះក្រុមហ៊ុនគ្រោងនឹងផ្ដល់លទ្ធភាព ឲ្យអតិថិជនរបស់ខ្លួន ដែលមាន​ចំនួនជាង ២៣០០នាក់ អាវវិលត្រឡប់ មកមាតុប្រទេសវិញ។ កាលពីថ្ងៃសៅរ៍នេះ ក្រុមហ៊ុនបានបញ្ជូន យន្ដហោះ​គ្មានអ្នកដំណើរ ចំនួន៩គ្រឿង ទៅកាន់ប្រទេស តួនេស៊ី ដើម្បីអាចទទួលយកអ្នកដំណើរ ដើម​កំណើត​ប៊ែលហ្សិក រាប់ពាន់នាក់ទាំងនោះ។

អ្នកនាំពាក្យដដែល បាននិយាយទៀតថា៖ «យើងដឹងច្បាស់ណាស់ ថាអ្នកទេសចរណ៍ទាំងនោះ មានបំណង​ចង់ត្រឡប់មកប្រទេសវិញ បន្ទាប់ពីហេតុការណ៍ដ៏អាក្រក់ ប៉ុន្តែយើងមិនបង្ខំពួកគេទេ»។

ក្រុមហ៊ុនទេសចរណ៍មួយនេះ បានលប់ចោល នូវជើងហោះហើរជាង១០ ដែលភ្ជាប់ប្រទេសប៊ែលហ្សិក និង​ប្រទេសតួនេស៊ី ចាប់ពីថ្ងៃសុក្រ ដែលមានអំពើភេវរកម្ម សម្លាប់មនុស្ស៣៨នាក់នោះ រហូតដល់ថ្ងៃទី២៩ ខែ​មិថុនា។ អ្នកដំណើរ ដែលមានជើងហោះហើររបស់ខ្លួន ត្រូវលប់ចោលនោះ អាចនឹងត្រូវសងថ្លៃ សំបុត្រ​យន្ដហោះ​វិញ ឬអាចប្ដូរទិសដៅរបស់ខ្លួន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...