យន្ដហោះ​ប៊ូអីង​បង្ខំ​ចិត្ត​ចុះ​ចត​បន្ទាន់​នៅ​ជិត​បាលី ព្រោះ​ជន​ប្រមឹក​ម្នាក់!

ហេតុការណ៍បានកើតឡើង នោព្រឹកថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០១៤នេះ ដោយសារកាយវិការមិនគប្បី​របស់​អ្នក​ដំណើរមួយរូប នៅលើយន្ដហោះនៃជើងហោះហើរ VA41 ដែលហោះភ្ជាប់ពីទីក្រុង ប្រ៊ីស្បេន (Brisbane) ប្រទេស​អូស្ត្រាលី មកកាន់ទីក្រុងបាលី (Bali) ប្រទេសឥណ្ឌូនេស៊ី។ កាយវិការមិនគប្បី ដែលបានបង្ខំឲ្យយន្ដហោះប៊ូអីង ៧៣៧ ចុះចតជាបន្ទាន់។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: April 25, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍បានកើតឡើង នោព្រឹកថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០១៤នេះ ដោយសារកាយវិការមិនគប្បី​របស់​អ្នក​ដំណើរមួយរូប នៅលើយន្ដហោះនៃជើងហោះហើរ VA41 ដែលហោះភ្ជាប់ពីទីក្រុង ប្រ៊ីស្បេន (Brisbane) ប្រទេស​អូស្ត្រាលី មកកាន់ទីក្រុងបាលី (Bali) ប្រទេសឥណ្ឌូនេស៊ី។ កាយវិការមិនគប្បី ដែលបានបង្ខំឲ្យយន្ដហោះប៊ូអីង ៧៣៧ ចុះចតជាបន្ទាន់។


បុរសប្រមឹកដែលធ្វើសកម្មភាព រហូតដល់យន្ដហោះបង្ខំចិត្តចុះចតបន្ទាប់។ (រូបថត Agung Parameswara/Getty Images)

 គ្រោះយន្ដហោះ - ស្រង់សម្ដីដោយទូរទស្សន៍ក្នុងស្រុក អ្នកនាំពាក្យនៃកងទ័ពអាកាស របស់ប្រទេសឥណ្ឌូនេស៊ី លោក ហាឌី ច្យាយ៉ាន់តូ (Hadi Tjahjanto) បានថ្លែងថា «យើងបានទទួលដំណឹងថា យន្ដហោះ៧២៧-៨០០ មក​ពី​ទីក្រុងប្រ៊ីស្បេន ប្រទេសអូស្ត្រាលី ឆ្ពោះទៅកាន់ទីក្រុងបាលី ត្រូវបានគេចាប់ពង្រត់»។

ប៉ុន្តែហេតុការណ៍ពិតប្រាកដនោះ បណ្ដាលមកពីបុរសម្នាក់អាយុ២៨ឆ្នាំ ដែលប្រមឹកដល់កម្រិត បានព្យាយាម​ចូល​ទៅទន្ទ្រាន នៅក្នុងបន្ទប់បើកបរយន្ដហោះ។ បន្ទាប់ពីយន្ដហោះបានងើបខ្លួន ហោះបានរយៈពេលជាង​ពីរម៉ោ​ង​នោះ​មក បុរសនេះ បានចាប់ផ្ដើមធ្វើសកម្មភាពហិង្សាមួយ ដោយវាយតប់យ៉ាងពេញទំហឹង ទៅលើទ្វានៃបន្ទប់បើកបរ​យន្ដហោះ។ អ្នកនាំពាក្យក្រុមហ៊ុនយន្ដហោះ វៀជីន អូស្ត្រាលីយ៉ា (Virgin Australia) ប្រចាំនៅព្រលានយន្ដហោះ ដេនប៉ាសារ (Denpasar) លោក ហេរូ សូច្យាមីកូ (Heru Sudjatmiko) បានពន្យល់ថា «គឺជាមនុស្សប្រមឹកម្នាក់។ ដោយសារបុរសនេះ ទទួលទានស្រាច្រើនពេក បានធ្វើឲ្យគាត់ប្រព្រឹត្តិសកម្មភាពជ្រុលជ្រួសទាំងនេះ។»

បើទោះជាក្រុមអ្នកបម្រើការនៅលើយន្ដហោះ ព្យាយាមហាមឃាត់បុរសនោះយ៉ាងណាក៏ដោយ តែបុរសនោះនៅតែ​ធ្វើសកម្មភាពជាបន្ត និងបង្ខំចង់ចូលទៅក្នុងបន្ទប់បើកបរយន្ដហោះ។ ហេតុការណ៍នេះ បានជំរុញឲ្យក្រុមបម្រើការ​នៅលើយន្ដហោះ ចាំបាច់ត្រូវធ្វើការបង្ក្រាបបុរសនេះ ហើយយកបុរសនេះទៅរក្សាទុក នៅក្នុងបន្ទប់មួយខាងក្រោយ​យន្ដហោះ។ នៅក្នុងពេលនោះ អ្នកបើកបរយន្ដហោះ ទំនងជាបានប្រកាសសញ្ញា«ចាប់ពង្រត់»មួយ មកព្រលាន​យន្ដហោះនៅលើដី។

នៅពេលយន្ដហោះចុះចត នៅព្រលានយន្ដហោះនៃទីក្រុង ដេនប៉ាសារ (ផ្នែកអាគ្នេយ៍នៃទីក្រុងបាលី) អ្នកដំណើរម្នាក់​បាននិយាយថា ខ្លួនឃើញយ៉ាងហោចណាស់មានរថយន្ដកងទ័ពធំៗ ចំនួន៥គ្រឿង ដឹកពេញប្រៀបដោយកងកម្លាំង​មានឯកសណ្ឋាន បានធ្វើដំណើរឆ្ពោះទៅអមយន្ដហោះ។ បុរសប្រមឹក ត្រូវបានចាប់ខ្លួនបន្ទាប់ពីយន្ដហោះ​បានចុះចត​ស្រួលបួល ហើយអ្នកដំណើរទាំង១៣៩នាក់ ក៏គ្មាននរណាម្នាក់រងរបួសដែរ។

លោក ហេរូ សូច្យាមីកូ បានពន្យល់បន្តទៀតថា «ព័ត៌មានដែលនិយាយថា យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ វៀជីន អូស្ត្រាលីយ៉ា ត្រូវបានចាប់ពង្រត់នោះ មិនត្រឹមត្រូវទេ។ យន្ដហោះដែលមានបញ្ហានោះ បានចុះចតដោយគ្មាន​បញ្ហាអ្វីឡើយ ហើយសុវត្ថិភាពរបស់អ្នកដំណើរទាំងអស់ ក៏មិនត្រូវបានប៉ះពាល់អ្វីដែរ។»៕

-----------------------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៥ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...