រស់នៅជាមួយខ្លា«៧ក្បាល» នៅក្នុងផ្ទះតែមួយ (pic & vdo)
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៥ តុលា ២០១៣
- កែប្រែចុងក្រោយ: August 03, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មិនមានអ្វីពិសេសទេ ព្រោះថាជាគ្រួសារមួយនេះ ក៏ដូចគ្រួសារដទៃទៀត នៅប្រទេសប្រេស៊ីលដែរ។ ប្រសិនបើអ្នកដទៃចូលចិត្តចិញ្ចឹម សត្វឆ្កែត្រជៀកបះ ឈីវ៉វ៉ នោះ គ្រាន់តែសម្រាប់គ្រួសារនេះ បានយកមកចិញ្ចឹម ព្រមទាំងឲ្យរស់នៅជាមួយ នូវសត្វខ្លាចំនួន៧ក្បាល។ នេះជាសេចក្ដីរាយការណ៍របស់គេហទំព័រ ឌឺហូហ្វីតោនប៉ុស្ដ៍ (The Huffington Post)។
មេគ្រួសារ លោក អារី និងសមាជិកគ្រួសាររបស់គាត់ រួមទាំងខ្លាផង។ (រូបថត Barcroft Media)
រស់ជាមួយខ្លា - ខ្លាទាំងប្រាំពីរក្បាល រស់នៅក្នុងគ្រួសារនេះ ហើយចូលរួមយ៉ាងសកម្ម នៅក្នុងការរស់នៅប្រចាំថ្ងៃ របស់រាល់សមាជិកនៃគ្រួសារនេះ ដូចជានៅក្នុងអាងហែលទឹក ឬរត់ប្រលែងគ្នា ឬទស្សនាទូរទស្សន៍នោះជាដើម។
ហេតុការណ៍បានចាប់ផ្ដើមឡើងនៅឆ្នាំ២០០៥ ខណៈពេលដែលអារី ប៊ូជ៍ (Ary Borges) ទទួលយកខ្លាំពីរក្បាល ដែលរងនូវការធ្វើបាប នៅក្នុងរោងសម្ដែងសៀកមួយ។ បន្ទាប់មក លោក អារី មានអារម្មណ៍ថាស្រឡាញ់សត្វទាំងពីរជាខ្លាំង លោកក៏បានទទួលយកខ្លាផ្សេងទៀត មកចិញ្ចឹមដែរ។ ប៉ុន្តែនៅក្នុងផ្ទះគាត់ មិនមែនមានតែខ្លានោះទេ។ លោក អារី មានឆ្កែ ឈីវ៉វ៉មួយក្បាល តោពីរក្បាល និងស្វាមួយក្បាលទៀត។
បើទោះជាលោក អារី មិនភ័យបារម្ភនឹងសត្វខ្លា ឬតោទាំងនេះ តែសម្រាប់អាជ្ញាធរវិញ មិនបានគិតដូចលោក អារី ទេ ហើយថែមទាំងចង់ដកហូតសត្វទាំងនេះ ចេញពីគ្រួសារនេះទៀតផង។ គ្រួសារត្រកូល ប៊ូជ៍ មានលិខិតអនុញ្ញាតសម្រាប់ចិញ្ចឹមសត្វទាំងនេះ តែអាជ្ញាធរជំនាញខាងអភិរក្សធម្មជាតិ របស់ប្រទេសប្រេស៊ីល បានរកឃើញថា សត្វទាំងនេះត្រូវបានចិញ្ចឹមបីបាច់ដោយភាពមិនស្របច្បាប់ ហើយពួកវាអាចបង្កគ្រោះថ្នាក់ឲ្យដល់សាធារណជនទូទៅ៕
សូមទស្សនារូបភាព និងវីដេអូ ស្ដីពីគ្រួសារដ៏សែនរីករាយនេះ ដូចតទៅ៖
វីដេអូ៖
--------------------------------------------------
ដោយ ឈូករ័ត្ន - ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ