មិញ សុធីវណ្ណ៖ កុមារី រិទ្ធ សូនីតា មានសម្លេងស្រែកបានដូច ប៉ែន រ៉ន
- ដោយ: ប្រាថ្នា ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ០៩ មេសា ២០១៤
- កែប្រែចុងក្រោយ: April 09, 2014
- ប្រធានបទ: ចម្រៀង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចម្រៀង - «ឈប់ព្រួយទៅបង» ដែលជាសំនៀងដើមរបស់អ្នកស្រី ប៉ែន រ៉ន ត្រូវលើកយកមកបកស្រាយដោយកុមារី រិទ្ធ សូនីតា ក្នុងកម្មវិធី ផ្កាយរះក្នុងសួន របស់ស្ថានីយ៍ទួរទស្សន៍អប្សរា។ បន្ទាប់ពីការបកស្រាយនៅចម្រៀងនេះចប់ រិទ្ធ សូនីតា ដែលមានវ័យត្រឹម តែអាយុ១០ឆ្នាំ បានធ្វើអោយគណកម្មការ និងអ្នកចូលរួមលាន់មាត់សរសើរគ្រប់គ្នា ពីទឹកដមរបស់កុមារី បើទោះបីជានាងតូចមានអាយុ១០ឆ្នាំក៏ដោយ។
លោក មិញ សុធីវណ្ណ ជាគណកម្មកាផ្តល់ពិន្ទុសម្រាប់បេក្ខជន ដែលប្រលងនៅក្នុងវិធីនោះ ថ្លែងសរសើរ ពីទេពកោសល្យ និងសមត្ថភាពច្រៀងរបស់កុមារដ៏តួចច្រលឹងនេះថា កុមារីមានសមត្ថភាពខ្ពស់អាចច្រៀងត្រឹមត្រូវតាមណោតភ្លេង តាមចង្វាក់ និងការសម្តែងកាយវិការក៏រស់រវើក រីឯការស្រែកច្រៀងទៀតសោត គឺសម្លេងកុមារីដូចទៅនឹងសម្លេងរបស់អ្នកស្រី ប៉ែន រ៉ន អ្នកចម្រៀងជំនាន់ដើម ដ៏ល្បីឈ្មោះ។
មិនតែប៉ុណ្ណោះ ក្រោយពីការបកស្រាយបទចម្រៀង កុមារី រិទ្ធ សូនីតា ក៏បានធ្វើឲ្យគណៈកម្មការ អ្នកស្រី សួន ចន្ថា រំភើបចិត្ត ស្ទើរតែទប់ទឹកភ្នែកមិនជាប់ ដោយសារតែការអាណិតអាសូរ នៅពេលដែលអ្នកស្រី បានដឹងថាកុមារីបានតស៊ូរស់ មានឈ្មោះជាក្មេងកំព្រា ដែលត្រូវឪម្តាយបោះបង់ចោល នៅជាមួយជីដូនជីតា។
ចំណែក អ្នកនាង សឿ សុធារ៉ា ជាតារាកិត្តិយស នៅក្នុងកម្មវិធីនោះ កោតសរសើរ មិនដាច់ពីមាត់ផងដែរ ព្រោះតែទេពកោសល្យ ទឹកដមសំនៀង របស់កុមារីរូបនេះ ស្តាប់ទៅពីរោះ រួមជាមួយកាយវិការរស់រវើក គួរអោយស្រសាញ់។
មានអាយុ ១០ឆ្នាំ មកពី ខេត្តកណ្តាល កុមារី រិទ្ធ សូនីតា ធ្លាប់បានចូលប្រលងប្រជែង ក្នុងកម្មវិធីយុវកុមារកូដូមូ ជំនាន់ទី៥ ម្តង រួចមកហើយនៅក្នុងស្ថានីយ៍ទូរទស្សន៍ ស៊ីធីអ៊ិន។ ដោយសារតែទេពកោសល្យដមដមសម្លេង រួមផ្សំ ជាកាយវិកាយដ៏រស់រវើកគួអោយស្រលាញ់របស់កុមារីរូបនេះ ធ្វើអោយកុមារី រិទ្ធ សូនីតាទទួលជ័យលោជ័យលេខមួយ។ ទស្សនាទាំងគ្នា ថាកុមារីរូចនេះមានទឹកដមសំនៀងយ៉ាងណា ទើបធ្វើអោយគណកម្មការ និងអ្នកទស្សនារំភើប កោតសរសើគ្រប់គ្នា៕
ទស្សនាវីដេអូ របស់កុមារីរូបនេះ នៅក្នុងកម្មវិធីកម្មវិធីផ្កាយរះក្នុងសួន៖
ទស្សនាវីដេអូ របស់កុមារីរូបនេះ ដែលទទួលបានលេខមួយ ក្នុងកម្មវិធីយុវកុមារកូដូមូ៖