ក្រសួងអប់រំបើកយុទ្ធនាការផ្សាយពីការចុះឈ្មោះចូលរៀន
- ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ១៩ តុលា ២០១៥
- កែប្រែចុងក្រោយ: October 21, 2015
- ប្រធានបទ: អប់រំ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យោងតាមការផ្សាព្វផ្សាយ របស់គេហទំព៍រក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ នេះ បានបញ្ជាក់ថា ក្រសួងនឹងធ្វើយុទ្ធនាការផ្សាព្វផ្សាយ អំពីការចុះឈ្មោះចូលរៀន និងជំរុញការបន្តការសិក្សា របស់សិស្សគ្រប់កម្រិត សម្រាប់ឆ្នាំសិក្សា ២០១៥-២០១៦។
ក្រសួងបើកយុទ្ធនាកាផ្សាយនេះ ក្នុងគោលបំណង រំលឹកដល់មាតាបិតា អាណាព្យាបាល ដែលមាន កូនចៅគ្រប់អាយុ ០៦ ឆ្នាំ ដើម្បីនាំទៅចុះឈ្មោះចូលរៀន និងជំរុញលើកទឹកចិត្ត ដល់សិស្សានុសិស្ស ឲ្យបន្តការសិក្សាទៅមុខទៀត។ នេះបើតាម សេចក្ដីប្រកាសដដែលនោះ។
នៅក្នុងឆ្នាំសិក្សាថ្មីនេះ ២០១៥-២០១៦ នឹងត្រូវចាប់ផ្ដើម ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ និងបញ្ចប់ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ដោយកំណត់យកថ្ងៃ សម្រាប់បើកបវេសនកាល នៅថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ២០១៥ ខាងមុខ។
ការបើកបវេសនកាល នៅក្នុងប្រទេសកម្ពុជានេះ មានលក្ខណៈយឺតជាង ការបើកបវេសនាកាល នៃប្រព័ន្ធសិក្សានៅទ្វីបអ៊ឺរ៉ុប។ នៅប្រទេសបារាំង «ជាទូទៅ» ការបើកបវេសនកាល បានធ្វើនៅដើមខែកញ្ញា ហើយឆ្នាំសិក្សា បញ្ចប់ទៅនៅចុងខែមិថុនា។ ប៉ុន្តែអាចមានការផ្លាស់ប្ដូរ ទៅតាមតំបន់ និងទៅតាមភាពចាំបាច់ ដែលត្រូវធ្វើការរំកិលពេលវេលាទាំងនេះ៕