កុមារីពិការដៃទាំងពីរ តែច្រៀងបទរបស់ មាស សុខសោភា ដូចរន្ទះ
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ១៩ តុលា ២០១៥
- កែប្រែចុងក្រោយ: October 20, 2015
- ប្រធានបទ: ជីវិត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រស់នៅក្នុងឃុំមួយ នៃស្រុកសំឡូត ខេត្តបាត់ដំបង កុមារីពិការដៃទាំងសងខាងម្នាក់នេះ បានបង្ហើរសំឡេងរបស់នាង តាមរយៈបណ្តាញសង្គម របស់ស្រ្តីអ្នកជំនួយការឃុំម្នាក់ ឈ្មោះ «ស៊ិុន ចាន់ពៅរ៉ូហ្ស៊េត» កាលពីអំឡុងដើមឆ្នាំ២០១៥។ សម្លេងរបស់កុមារីពិការ បានធ្វើឲ្យអ្នកផង ផ្ទុះការកោតសរសើរ ហើយបានយកវីដេអូរបស់នាង មកបង្ហោះសារជាថ្មី នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ អ្នកទាំងនោះ បានសរសេរថា នាងពិកាមែន តែសម្លេងក្មេងស្រីតូចនេះ មិនពិការទេ ហើយថែមទាំងចេះច្រៀង យ៉ាងពិរោះទៀតផង។
កុមារីដែលមានអាយុ ប្រមាណ០៣ឆ្នាំរូបនេះ មានឈ្មោះថា ស៊ិន ស្រីហុង នាងពិការដៃទាំងសងខាង តាំងពីកំណើត។ នាងច្រៀងបទ «លក់ផ្ទះការប្រពន្ធ» ដែលជាសំនៀងដើម របស់អ្នកចម្រៀងល្បីមួយរូប ប្រចាំផលិតកម្មថោន កញ្ញា មាសសុខ សោភា។ បទនេះ មានការគាំទ្រខ្លាំង កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៤ ក្នុងឱកាសជិតបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៤។ ទោះបីជាបទនេះ ជាប្រភេទបទកន្ទ្រឹម (ច្រៀងញ៉ាប់, ប៊ុយរ៉ូវែង) ដែលមនុស្សធំមួយចំនួន ពិបាកក្នុងការច្រៀងក៏ដោយ តែកុមារី ស្រីហុង អាចច្រៀងបានយ៉ាងល្អ។
អ្នកគាំទ្រម្នាក់ នៅលើបណ្ដាញសង្គម បានសរសេរសរសើរ និងអាណិតនាងតូចថា៖ «គួរឲ្យអាសូរណាស់! នេះជាជីវិត ព្រហ្មលិខិតបានកំណត់ ដូចនេះត្រូវតែតស៊ូ និងឲ្យតម្លៃគ្នា។ ពិការមែន តែច្រៀងពិរោះ!!»។ មិនត្រឹមតែមានពាក្យសម្តីទាំងនេះចង់សំដៅដល់ មនុស្សគ្រប់រូបត្រូវឲ្យតម្លៃជនពិការមិនត្រូវរើសអើងនោះទេ ទោះជាពិការក៏ដោយតែនាងមានសម្តភាពតាំងពីតូច សម្លេងរបស់នាងពិរោះគួរមិនគួរឲ្យជឿ៕
» សូមប្រៀបធៀបការបកស្រាយ រវាងកញ្ញា មាសសុខ សោភា និងកុមារី ស៊ិន ស្រីហុង ដូចតទៅ
---------------------