សម រង្ស៊ី៖ មេ​ដឹកនាំ​ក្រាញ​អំណាច ធ្វើ​ឲ្យ​ប្រទេស​មិន​រីក​ចម្រើន

លោក សម រង្ស៊ី ប្រធានគណបក្សង្រ្គោះជាតិ បានអះអាងថា ប្រទេសដែលមានការផ្លាស់ប្តូរមេដឹកនាំ ចន្លោះពី៤​ ទៅ​៥ឆ្នាំម្តង ឬយ៉ាងយូរដល់១០ឆ្នាំ ដូចប្រទេសថៃ វៀតណាមជាអាទិ៍នោះ នឹងឲ្យប្រទេសទាំងនោះ ចម្រើន​លូតលាស់​លឿនជាងបណ្តាប្រទេស ដែលមានមេដឹកនាំក្រាញអំណាច។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 24, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក សម រង្ស៊ី ប្រធានគណបក្សង្រ្គោះជាតិ បានអះអាងថា ប្រទេសដែលមានការផ្លាស់ប្តូរមេដឹកនាំ ចន្លោះពី៤​ ទៅ​៥ឆ្នាំម្តង ឬយ៉ាងយូរដល់១០ឆ្នាំ ដូចប្រទេសថៃ វៀតណាមជាអាទិ៍នោះ នឹងឲ្យប្រទេសទាំងនោះ ចម្រើន​លូតលាស់​លឿនជាងបណ្តាប្រទេស ដែលមានមេដឹកនាំក្រាញអំណាច។


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន។ (រូបថត ហ្វេសប៊ុក)

នយោបាយ - ផ្ទុយទៅវិញ ដោយរាប់បញ្ចូលប្រទេសកម្ពុជាផង ប្រទេសកូរ៉េខាងជើង និងប្រទេសស៊ីមបាវ៉េ ជាដើម នោះ ប្រធានគណបក្សជំទាស់កម្ពុជាលោក សម រង្ស៊ី បានពន្យល់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅគ្រាចុងក្រោយ​នេះថា មានមេដឹកនាំប្រទេសក្រាញអំណាចរាប់សិបឆ្នាំ ដែលនឹងនាំឲ្យប្រទេសនោះ ផ្តាច់ការជាងគេ ក្រីក្រជាងគេ អន់ថយជាងគេ និងយ៉ាប់យឺនជាងគេផង។

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជាតួអង្គសំខាន់ បានដឹកនាំប្រទេសកម្ពុជាជាង៣០ឆ្នាំមកហើយនោះ ធ្លាប់​ចំអកឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិថា បើមិនមាននាយករដ្ឋមន្រ្តីមុខដដែលៗយ៉ាងម៉េច បើមេ​ដឹកនាំគណបក្សមួយចំនួន មុខដដែលៗដូចគ្នា។

ដោយធ្លាប់អះអាងថា លោកបានដឹកនាំប្រទេសកម្ពុជាដើរលើផ្លូវត្រឹមត្រូវ ហើយថាបើនៅតែមានការគាំទ្រ លោក​នឹងនៅតែឈរឈ្មោះ ធ្វើជាបេក្ខជននាយករដ្ឋមន្រ្តីជាដរាប។ ថ្មីៗនេះ លោក ហ៊ុន សែន បានព្រមានថា បើអស់​ពី​លោកទៅសង្គមកម្ពុជា ប្រាកដមាន ភាពចលាចល ព្រោះគ្មានអ្នកណាម្នាក់ផ្សេងពីរូបលោក (ហ៊ុន សែន) មាន​សមត្ថភាព​គ្រប់គ្រាន់ អាចបញ្ជាកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់គ្រងមន្ត្រីរដ្ឋបាលគ្រប់ផ្នែកបានល្អឡើយ។

តែការលើកតម្កើងខ្លួនឯង ដោយនាយករដ្ឋមន្រ្តីកម្ពុជាបែបនេះ ត្រូវបានអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា លោក ឡៅ ម៉ុងហៃ ច្រានចោល។ តាមរយៈកិច្ចសម្ភាសជាមួយវិទ្យុក្នុងស្រុក លោក ឡៅ ម៉ុងហៃ បានពន្យល់ថា នេះជា​សតវត្យទី២១ ប្រទេសមានច្បាប់ មានសភា មានគណៈរដ្ឋមន្រ្តី មានរចនាសម្ព័ន្ធកងកម្លាំងប្រដាប់អាវុធ និងស្ថាប័ន​រដ្ឋបាលរបស់រដ្ឋ ដែលមានមន្រ្តីយល់ពីតួនាទីរបស់ខ្លួន វាមិនស្លាប់រស់លើបុគ្គលណាម្នាក់នោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...