«ទឹក​ភ្នែក​ស្រី​ម៉ាស្សា»​របស់ ចេន សាយចៃ ល្បី​ពេញ​ហ្វេសប៊ុក

«ទឹកភ្នែកស្រីម៉ាស្សា» មិនមែនជាឃ្លា ដែលគេនិយាយលេង ឬជាការចំអកនោះទេ តែវាជាចំណងជើង របស់​បទ​ចម្រៀង​មួយ​បទ ដែលឆ្លុះបញ្ចាំងពីជិវិត របស់អ្នកប្រកបរបរនេះ ហើយកំពុងទទួល បានការគាំទ្រ​យ៉ាង​ខ្លាំង​ក្លា នៅ​លើ​បណ្តាញ​សង្គម។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ២៤ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 26, 2015
  • ប្រធានបទ: ចម្រៀង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបានទទួលការគាំទ្រ ពីសំណាក់ទស្សនិកជន ជាមួយនឹងបទ បាត់ខោខ្លី ឥលូវនេះតារាចម្រៀង ដែលមានសំនៀងរដឺន កញ្ញា ចេន សាយចៃ ប្រចាំនៅផលិតកម្មថោន បានច្រៀងបទថ្មីមួយបទទៀត ដែលមានចំណងជើងថា «ទឹកភ្នែកស្រីម៉ាស្សា»។ចម្រៀងថ្មីនេះ បានបង្កឲ្យអ្នកគាំទ្រ ពេញចិត្តយ៉ាងខ្លាំង។

ក្រោយពីបានផ្សាព្វផ្សាយ នៅលើបណ្តាញសង្គម របស់ផលិតកម្មថោន បានតែមួយម៉ោងប៉ុណ្ណោះ ចម្រៀងថ្មី របស់អ្នកនាង ចឺ សាយចៃ បានទាក់ទាញ ឲ្យមានប្រិយមិត្តចូលទស្សនា ច្រើនរាប់សិបម៉ឺនដង។ ក្រុមអ្នក​ប្រើ​ប្រាស់ បណ្តាញសង្គមទាំងនោះ បានសរសើរមិនដាច់ពីមាត់ថា បទនេះពិរោះណាស់ ត្រូវជាមួយនឹងសំលេង របសនាង ចេន សាយចៃ ឥតខ្ចោះ។

«ទឹកភ្នែកស្រីម៉ាស្សា» ជាបទចម្រៀងបែបកំសត់ ដែលនិយាយពីខ្សែជីវិត របស់ស្រ្តីដែលប្រកបរបរម៉ាស្សា ដែល​កំព្រាឪពុករស់នៅជាមួយម្តាយ មានជំងឺ និងដោយសារទាក់ទង ជាមួយកូនអ្នកមាន ទើបម្តាយនិងគូដណ្តឹង​របស់គេ មកជេនិងវាយដល់ផ្ទះ។

»សូមទស្សនាវីដេអូខាងក្រោមនេះ តើវាពិតជាពិរោះ និងមានន័យ ដូចការភ្ញាក់​ផ្អើលនោះឬទេ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...