«ឃើញ​ភ័ក្រ​អូន​ផ្ទាល់... បង​រត់​ទៅ​សម្លាប់​ខ្លួន!»

ការផ្គូផ្គងបុរសស្រីពីរនាក់ ទាំងបង្ខំ ឲ្យទៅជាគូអនាគត បានក្លាយទៅជា ហេតុការណ៍ដ៏រន្ធត់។ រន្ទត់ ព្រោះបន្ទាប់ពីបាន «យល់​ភ័ក្រា របស់​កែវជីវ៉ា» វាបានធ្វើឲ្យរៀមរ៉ា «ស៊ូក្ស័យសង្ខា ប្រសើរជាង»។
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ប៉ារីស​ ថ្ងៃទី២៩ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 29, 2015
  • ប្រធានបទ: បង្ខំបេះដូង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នេះហើយ ជាអាពាហ៍ពិពាហ៍មួយ នៅប្រទេសចិន ដែលកើតមកពីការផ្សំផ្គុំ រៀបចំរបស់ចាស់ទុំ ដែលម្ចាស់ខ្លួន ទាំង​សង​ខាង មិនទាំង​ដែល​ឃើញគ្នា ដោយផ្ទាល់សូម្បីតែម្ដង។ យុវជន កៀន ហ៊ូ (Kang Hu) អាយុ៣៣ឆ្នាំ នឹងត្រូវរៀបការ ជាមួយនាង ណា ស៊ុន (Na Sung) អាយុ៣០ឆ្នាំ ដែលជាសម្ព័ន្ធមេត្រីភាពមួយ កើតចេញពីការផ្សំផ្គុំ។ ប៉ុន្តែនៅពេលដែល កៀន ហ៊ូ បានឃើញ​មុខ របស់​គូដណ្ដឹងខ្លួន ដែលជាអនាគតភរិយានោះ បុរសយើងភ្ញាក់ខ្លួន សឹង«ដាច់ផ្ញារ»។

កៀន ហ៊ូ ដែលជាអ្នករស់នៅ ក្នុងក្រុង ស៊ីយ៉ាង (Shiyan ផ្នែកខាងកើត នៃប្រទេសចិន) បាននិយាយសុំទោស មុននឹង​បញ្ជាក់ ទៅកាន់គូដណ្ដឹងខ្លួន ដោយចំមុខថា មុខនាង«អាក្រក់ខ្លាំងណាស់» មិនអាចក្លាយជាភរិយា របស់ កៀន ហ៊ូ បាន​ទេ។

កម្មវិធីភ្ជាប់ពាក្យ ដែលមានវត្តមាន របស់ភ្នាក់ងាររកគូរស្រករនោះផង បានបញ្ចប់ទៅ ដោយហេតុការណ៍ ដែលមិន​បាន​ព្រាងទុកមួយ។ នោះគឺបុរស កៀន ហ៊ូ បានដើរចេញពីពិធីនោះ ទាំងអារម្មណ៍ក្ដៅមួហ្មង។ មិត្តភ័ក្រមួយរូប របស់ កៀន ហ៊ូ បានថ្លែងប្រាប់សារព័ត៌មាន «Metro» ចេញផ្សាយនៅអង់គ្លេសថា៖ «កូនកម្លោះ ទទួលអារម្មណ៍រន្ធត់ជាខ្លាំង។ គ្រួសារ​ទាំងសងខាង ក៏សម្ដែងការខឹងសម្បារ។ ចំណែកពួកយើងជាមិត្តភ័ក្រវិញ មានអារម្មណ៍ទើសទាល់ ថាមិនត្រូវ។ កៀន ហ៊ូ ជាមនុស្សរើសណាស់ ខាងគូស្រករ។ ប៉ុន្តែរឿងមួយដែលសំខាន់ គឺ កៀន ហ៊ូ ត្រូវបានចាប់បង្ខំ ឲ្យរៀបការ។»

ប៉ុន្មានម៉ោងក្រោយមក គេឃើញ កៀន ហ៊ូ បានរត់សំដៅមាត់ស្ទឺង ហើយបានលោតចូល ទៅក្នុងនោះ។ ក្រុមកម្លាំង​នគរបាល ដែលត្រូវបានរាយការណ៍ ឲ្យដឹងពីហេតុការណ៍ បានមកទាន់ពេល ដើម្បីសង្គ្រោះបុរស កៀន ហ៊ូ ឡើង​ពី​ទឹក​មកវិញ។ បុសម្នាក់ ដែលបានថតទិដ្ឋភាពនេះ បានថ្លែងឡើងថា៖ «កៀន ហ៊ូ បានលោតទឹកទាំងខោអាវ ហើយបាន​អណ្ដែតឡើង។ បន្ទាប់ពីត្រូវបានស្រង់ឡើងមកវិញ កៀន ហ៊ូ ដូចជាមិនដឹងខ្លួនទេ។ ខ្ញុំគិតថា កៀន ហ៊ូ បានស្លាប់​ហើយ។»

បន្ទាប់ពីត្រូវបានបញ្ជូន មកដល់មន្ទីរពេទ្យ កៀន ហ៊ូ បានប្រមូលស្មារតីមកវិញ ហើយលែងនឹកឃើញ ពីរឿងចង់​សម្លាប់​ខ្លួនជាថ្មីទៀត។ កៀន ហ៊ូ បាននិយាយថា៖ «ខ្ញុំពិបាកក្នុងចិត្តណាស់ ពីអ្វីដែលបានកើតឡើង។ តែពេលដែលខ្ញុំ បាន​ឃើញ​នាងដំបូង ខ្ញុំមិនគិតស្មានថា នាងមានរូបរាងអញ្ចឹងទេ។ ឥឡូវនេះ ខ្ញុំដឹងថា នាងមានរូបរាងអាក្រក់ណាស់ សម្រាប់​ខ្ញុំ។ តែឪពុកម្ដាយខ្ញុំ ជាអ្នកបានរៀបចំ អាពាហ៍ពិពាហ៍នេះឡើង។ ដូច្នេះ ខ្ញុំគ្មានជម្រើសអ្វី ដែលគេចផុត ពី​គ្រោះ​កម្ម​នេះ ក្រៅ​តែ​ពីសម្លាប់ខ្លួនឡើយ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...