បាល់ទាត់​ពិភពលោក៖ ប្រេស៊ីល​បន្ត​មហិទ្ធិរិទ្ធិ​បំបាក់​ម៉ិចសិក ២-០ ដើម្បី​ឡើង​ទៅ​១ភាគ៤

ក្រុមស៊ាំបាប្រេស៊ីល បានបន្តដំណើររបស់ខ្លួន ឡើងទៅវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រទៀត បន្ទាប់ពីបានប្រកួត​យកឈ្នះ ២០ លើក្រុម ម៉ិចសិក ក្នុងល្ងាចថ្ងៃ២ ខែមិថុនានេះ។ គ្រាប់បាល់ខាងលើ អាចមានលក្ខណៈធ្ងន់ធ្ងរជាងនេះ ប្រសិនជាក្រុមជម្រើសជាតិម៉ិចសិក មិនមានកីឡាករចាំទីដ៏អស្ចារ្យ ដូចកីឡាករ «Guillermo Ochoa» ទេនោះ។
បាល់ទាត់​ពិភពលោក៖ ប្រេស៊ីល​បន្ត​មហិទ្ធិរិទ្ធិ​បំបាក់​ម៉ិចសិក ២-០ ដើម្បី​ឡើង​ទៅ​១ភាគ៤
កីឡាករ ណីម៉ា រីករាយចំពោះគ្រាប់បាល់ នៅនាទីទី ៥១ ដែលខ្លួនរកបានសម្រាប់ក្រុមជម្រើសជាតិ ប្រេស៊ីល ទល់នឹងក្រុម ម៉ិចសិក។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០២ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 03, 2018
  • ប្រធានបទ: បាល់ទាត់​​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុម ម៉ិចសិក បានប្រើគ្រប់វិធី ដើម្បីទប់ទល់នឹងការវាយសន្ធាប់ យ៉ាងខ្លាំងក្លា និងជាបន្តបន្ទាប់ ពីសំណាក់ក្រុមប្រេស៊ីល និងជាពិសេស ក្រុម ម៉ិចសិក មានអ្នកចាំទីដ៏ចំណានមួយរូប គឺកីឡាករ «Guillermo Ochoa» ដែលបានទះបាល់ជាច្រើនគ្រាប់ ជួយសង្គ្រោះទីរបស់ក្រុមខ្លួន។ ការវាយបករបស់ក្រុម ម៉ិចសិក ក៏បង្កឲ្យក្រុម ប្រេស៊ីល លោះព្រលឹងមិនស្ទើរ ក្នុងរយៈពេលប្រមាណជា២៥នាទី ដោយមានការរុញពីក្រោយ ពីសំណាក់អ្នកគាំទ្រម៉ិចសិក​រាប់ពាន់នាក់ ដែលមានវត្តមានហ៊ោកញ្ជៀវ នៅក្នុងកីឡដ្ឋាន។

ដោយឡែក ការទប់ទល់ការពារ របស់កំផែងម៉ិចសិក មិនមានរយៈពេលលើសពី៥០នាទីឡើយ ដោយសារក្រុមប្រេស៊ីល មានការចល័តបាល់បានល្អ និងមានកីឡាករជើងត្រង់ ដូចជាកីឡាករ វីល្លីយ៉ាម (Willian) ដែលបញ្ជូនបាល់មិនឲ្យខុស ពីស្លាបខាងឆ្វេង ទៅមុខទីម៉ិចសិក ដើម្បីបើកឱកាសឲ្យកំពូលកីឡាករ ណីម៉ា (Neymar) ដោយគ្រាប់តែផ្ដួលខ្លួន រំកិលជើងទៅមុខ ដើម្បីរុញបាញ់ ដោយចូលទីម៉ិចសិក នៅនាទីទី ៥១។

ការប្រកួតបានបន្តធ្វើ យ៉ាងស្វិតស្វាញរវាងក្រុមទាំងពីរ ប៉ុន្តែមានពោរពេញ ដោយការបះពារគ្នាទៅវិញទៅមក រួមទាំងការសំដែង«ឆាកល្ខោន» របស់កីឡាករ ណីម៉ា នោះផង។ រហូតដល់នាទីទី ៨៨ ជិតចុងបញ្ចប់នៃការប្រកួត ទើបកីឡាករ «Roberto Firmino» ខ្សែប្រយុទ្ធដែលទើបចូលប្រកួត កាលពីប៉ុន្មាននាទីមុន បានរកបានមួយគ្រាប់ទៀត សម្រាប់ក្រុមប្រេស៊ីល បន្ទាប់ពីទទួលបាល់ បានពីស្លាបខាងឆ្វេង ទាត់បញ្ជូនដោយកីឡាករ ណីម៉ា។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុមប្រេស៊ីល និងក្រុម ម៉ិចសិក៖

គ្រាប់បាល់ពីរគ្រាប់ របស់ក្រុម ស៊ាំបាប្រេស៊ីល គ្រប់គ្រាន់នឹងសម្លាប់ក្ដីសុបិន្តម៉ិចសិក ក្នុងការបន្តដំណើរទៅមុខ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ឆ្នាំ២០១៨ ខណៈក្រុម ប្រេស៊ីល ខ្លួនឯងបានសប្បាយនឹងជ័យជំនះ ដោយត្រូវទៅជួបក្រុមមួយ ពីក្នុងចំណោមក្រុមទាំងពីរ ដែលត្រូវប្រកួតគ្នា នៅប៉ុន្មានម៉ោងខាងមុខ។ ក្រុមពីរក្រោយនេះ គឺក្រុមប៊ែលហ្សិក និងក្រុមជប៉ុន។ ប៉ុន្តែក្រុមអ្នកឃ្លាំមើលបាល់ទាត់ ជឿជាក់ថា ក្រុម ប៊ែលហ្សិក នឹងមានទំងន់ច្រើនជាង ក្នុងការរកជ័យជំនះ ពីលើក្រុម ជប៉ុន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...