បារាំង៖ ចង់​ប្លន់​យក​ទូរស័ព្ទ​ដៃ... តែ​ក្រឡេក​ទៅ​ឃើញ​ធ្មេញ​មាស!

ដំបូងឡើយ ជនបង្កមួយក្រុម មានបំណងចង់ប្លន់យកទូរស័ព្ទដៃ ពីបុរសជាជនរងគ្រោះម្នាក់... តែនៅពេលកើតហេតុនោះ ពួកគេទើបដឹងថា ជនរងគ្រោះមានធ្មេញមាសបួនគ្រាប់! អំពើប្លន់ បានប្ដូរពីការប្លន់យកទូរស័ព្ទ មកជាការគាស់យកធ្មេញមាសទាំងនោះ ដោយប្រើដៃផ្ទាល់វិញម្ដង។
បារាំង៖ ចង់​ប្លន់​យក​ទូរស័ព្ទ​ដៃ... តែ​ក្រឡេក​ទៅ​ឃើញ​ធ្មេញ​មាស!
រូបជំនួស បង្ហាញពីធ្មេញមាស នៅពេញក្នុងមាត់របស់បុរសម្នាក់។ (រូបថតឯកសារ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០១ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 02, 2018
  • ប្រធានបទ: ហួសចិត្ត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោកអ្នកប្រហែលជាធ្លាប់ឮ រឿងនិទានលេងសើច (ឬអាចជាការពិត) ដែលនិយាយពីការព្រមាន គាស់យកធ្មេញមាស ពីសំណាក់ចោរប្លន់ម៉ូតូ នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែនៅពេលនេះ ការប្លន់យកធ្មេញមាស បានកើតមាន​នៅក្នុងប្រទេសបារាំង បង្កឡើង​ដោយជនមួយក្រុម ខណៈដំបូងឡើយ ពួកគេគ្រាន់តែមានបំណង ចង់ប្លន់យកទូរស័ព្ទដៃប៉ុណ្ណោះ។

ហេតុការណ៍ដ៏ហួសចិត្ត បានកើតឡើង កាលពីយប់រំលងអាធ្រាត ថ្ងៃសុក្រទី២៩ ចូលមកថ្ងៃសៅរិ៍ ទី៣០ ខែមិថុនា ទៅលើបុរសម្នាក់ អាយុ៣៧ឆ្នាំ តាមដងផ្លូវមួយ នៃក្រុង «Aubervilliers (Seine-Saint-Denis)» ស្ថិតនៅភាគ​ខាងជើង ជាប់​រដ្ឋធានី ប៉ារីស។ ទន្ទឹមនឹងទូរស័ព្ទដៃរបស់ខ្លួន ដែលត្រូវបានប្លន់យកនោះ បុរសរងគ្រោះ នៅត្រូវបានជនល្មើសដៃឆៅ គាស់យកធ្មេញមាស ចំនួន៤គ្រាប់​ថែមទៀត ដោយមិនមាន​សម្ភារៈ​ពិសេសអ្វីឡើយ។ 

ប្រភពពីនគរបាលបារាំង និងត្រូវបានស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុក បានអះះអាងថា នៅខណៈពេលជនរងគ្រោះ កំពុងដើរនៅតាមផ្លូវ ជនដៃដល់មួយក្រុម បានធ្វើសកម្មភាព ដោយដំបូងឡើយ មានបំណងចង់ប្លន់ យកទូរស័ព្ទដៃ។ តែនៅរំពេចនោះ  ក្រុមជនបង្កបានក្រឡេកឃើញ បុរសរងគ្រោះមានធ្មេញមាស​ពេញមាត់។ ពួកគេក៏បានប្រើដៃ ដើម្បីគាស់យកធ្មេញមាស ទាំងនោះចេញទៅ។

បើតាមប្រភពដដែល បានឲ្យដឹងទៀតថា ធេ្មញមាសទាំង៤គ្រាប់ អាចមានតម្លៃជាមាសលក់ចេញ ប្រមាណតែ ៥០អ៊ឺរ៉ូប៉ុណ្ណោះ។ រីឯបុរសរងគ្រោះវិញ ដែលបានរងរបួស ដោយការវ៉ៃតប់ ពីសំណាក់ក្រុមជនបង្ក ត្រូវបានបញ្ជូនទៅកាន់​មន្ទីរពេទ្យ នៅក្រោយពេលកើតហេតុ ប៉ុន្តែមិនមានសេចក្ដីរាយការណ៍មកថា បុរសម្ចាស់ធ្មេញមាស អាចមានគ្រោះថ្នាក់ ដល់ជីវិតទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...