ហ្វ្រង់ស៊័រ ហូឡង់ អ្នក​នយោបាយ​ជើងឯក ខាង​ចិត្ត​ល្អ

អ្នកទទួលបានរង្វាន់ទីមួយ នៃអ្នកនយោបាយចិត្តល្អ បានធ្លាក់ទៅលើប្រធានាធិបតីបារាំង លោកហ្វ្រង់ស៊័រ ហូឡង់ (François Hollande)។ ទស្សនាវដ្ដី«ចិត្តវិទ្យា (Psychologie)» បានថ្លែងប្រាប់យ៉ាងដូច្នេះ នៅក្រោយពេលដែលក្រុមមេប្រយោគ ដែលសុទ្ធសឹងជាអ្នកកាសែតបារាំង ជំនាញខាងនយោបាយ បានចេញលទ្ធផលកាលពីល្ងាចថ្ងៃច័ន្ទ នូវការប្រកួតប្រជែងមួយ ដែលបានរៀបចំធ្វើឡើង ដើម្បីចូលរួមក្នុង ទិវានៃសមាណចិត្ត នៅថ្ងៃអង្គារទី១៣វិច្ឆិកានេះ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: November 13, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទស្សនាវដ្ដីបារាំង «ចិត្តវិទ្យា» បានសម្រេចពីល្ងាចថ្ងៃច័ន្ទ នូវពានរង្វាន់ជើងឯក សម្រាប់អ្នកនយោបាយដែលមានចិត្តល្អ។


ប្រធានាធិបតីបារាំង លោកហ្វ្រង់ស៊័រ ហូឡង់។

អ្នកទទួលបានរង្វាន់ទីមួយ នៃអ្នកនយោបាយចិត្តល្អ បានធ្លាក់ទៅលើប្រធានាធិបតីបារាំង លោកហ្វ្រង់ស៊័រ ហូឡង់ (François Hollande)។ ទស្សនាវដ្ដី«ចិត្តវិទ្យា (Psychologie)» បានថ្លែងប្រាប់យ៉ាងដូច្នេះ នៅក្រោយពេលដែលក្រុម​មេប្រយោគ ដែលសុទ្ធសឹងជាអ្នកកាសែតបារាំង ជំនាញខាងនយោបាយ បានចេញលទ្ធផលកាលពីល្ងាចថ្ងៃច័ន្ទ នូវការ​ប្រកួតប្រជែងមួយ ដែលបានរៀបចំធ្វើឡើង ដើម្បីចូលរួមក្នុង ទិវានៃសមាណចិត្ត នៅថ្ងៃអង្គារទី១៣វិច្ឆិកានេះ។

លោកប្រធានាធិបតី​បារាំង ហ្វ្រង់ស៊័រ ហូឡង់ ទទួលបានការគាំទ្រពីមេប្រយោគ ចំនួន ១៩សម្លេង ពីក្នុងចំណោម​មេប្រយោគ ២៧នាក់។

បើយ៉ាងដូច្នេះមែន គេសង្ឃឹមថា អ្នកធ្វើការជុំវិញលោកប្រធានាធិបតី នឹងកាត់សេចក្ដីដូចគ្នា ថាលោកពិតជាមាន «ចិត្តល្អ»ប្រាកដមែន។ ក្នុងឆ្នាំនេះ ទិវានៃសមាណចិត្ត ត្រូវបានគេផ្ដល់តំលៃទៅលើប្រធានបទ «សម្លឹងក្នុងសេចក្ដីល្អ ទៅលើការងារ»។ ឆ្នាំមុន ទស្សនាវដ្ដីដដែលបានបង្កើត អោយមានការទទួលយកដោយស្ម័គ្រចិត្ត ពីសហគ្រាសទាំង​ឡាយណា ដែល«សម្លឹងក្នុងសេចក្ដីល្អ ទៅលើបុគ្គលិករបស់ខ្លួន»។

និយាយជារួម ទិវានៃសមាណចិត្ត មាននៅគ្រប់ទីកន្លែង ទោះជានៅក្នុងសាលារៀន ឬនៅក្នុងរោងល្ខោន។ តែអ្វីដែលចាំ​បាច់ តើយើងគប្បីត្រូវមានទិវានេះឬទេ? មិនចាំបាច់ប៉ុន្មានទេ ព្រោះមនុស្សគ្រប់រូប គួរតែមានសមាណចិត្តនេះ នៅគ្រប់​ពេល និងគ្រប់ទីកន្លែង។ នៅប្រទេសបារាំង មានទិវាជាច្រើន ដែលគេបានរៀបចំឡើង មានលក្ខណៈជាទំលាប់ ដើម្បី​សម្ដែង​ទឹកចិត្ត​សម្រាប់ផងគ្នា ដូចជាទិវានៃសមាណចិត្តនេះ និងទិវានៃអ្នកជិតខាងជាដើម។ តែរាល់ទិវា ដែលមិនមែនជា​បុណ្យ​ជាតិ​ទាំងនេះ មិនត្រូវបានប្រារព្ធជាទូទៅទេ តែវាជាជម្រើសតាមតំបន់ ឬសង្កាត់ ប្រសិនជាអ្នករស់នៅទីនោះ ចង់​បង្កើត​អោយ​មានជាការជួបជុំអ្វីឡើង។

------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...