អ៊ឺរ៉ូ២០១២៖​ អេស្ប៉ាញអតីតម្ចាស់ពានរង្វាន់ ឈ្នះព័រទុយហ្គាល់ ឡើងទៅផ្ដាច់ព្រ័ត្រ

ភាពដង្ហក់របស់ក្រុមជំរើសជាតិអេស្ប៉ាញ ទល់នឹងព័រទុយហ្គាល់ បានហុចជាផ្លែផ្កា រហូតដល់បញ្ចប់ការប្រកួត និងការស៊ុត បញ្ចូលទី៩មែត្រដោយផ្ទាល់ ក្នុងពិន្ទុ ៤ទល់នឹង២។ ក្រុមជំរើសជាតិនេះ នឹងក្លាយជាក្រុមដែលធំជាគេ ក្នុងប៉ុន្មានឆ្នាំចុង ក្រោយនេះ ប្រសិនបើដណ្ដើមបានពានរង្វាន់ ក្នុងឆ្នាំនេះម្ដងទៀត។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: June 28, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភាពដង្ហក់របស់ក្រុមជំរើសជាតិអេស្ប៉ាញ ទល់នឹងព័រទុយហ្គាល់ បានហុចជាផ្លែផ្កា រហូតដល់បញ្ចប់ការប្រកួត និងការស៊ុត បញ្ចូលទី៩មែត្រដោយផ្ទាល់ ក្នុងពិន្ទុ ៤ទល់នឹង២។ ក្រុមជំរើសជាតិនេះ នឹងក្លាយជាក្រុមដែលធំជាគេ ក្នុងប៉ុន្មានឆ្នាំចុង ក្រោយនេះ ប្រសិនបើដណ្ដើមបានពានរង្វាន់ ក្នុងឆ្នាំនេះម្ដងទៀត។


កីឡាករអេស្ប៉ាញ ចាំទីនិង អ្នកស៊ុតបាល់៩មែត្រក្រោយគេ បានលោតឡើង ពេលដឹងថាបានឈ្នះ។ Photo: uefa.com

អេស្ប៉ាញនឹងចាំទៅជួប អាឡឺម៉ង់ឬអ៊ីតាលី នៅថ្ងៃអាទិត្យទី​១កក្កដា ខាងមុខនេះ ដើម្បីដណ្ដើមជាក្រុមកីឡាបាល់ទាត់ ដែល ខ្លាំងជាងគេក្នុងពិភពលោក ដែលបានដណ្ដើមបានពានរង្វាន់ធំៗ​ បីដងជាប់ៗគ្នា។ ជាក្រុមដែលមិនមានក្រុមណា អាចផ្ដួល បំបាក់បាន តាំងពី៦ឆ្នាំមកហើយ តែបានត្រូវក្រុមជំរើសជាតិព័រទុយហ្គាល់ ធ្វើអោយដង្ហក់មិនតិចទេ នៅក្នុងការប្រកួតកាល ពីថ្ងៃពុធទី ២៧មិថុនានេះ។ គឺរហូតមកដល់ ក្រោយការប្រកួត​ ដែលមានការបន្ថែមម៉ោងដល់ទៅពីរដង ហើយរហូតដល់មាន ការសំរេច អោយស៊ុតបញ្ចូលទី៩មែត្រដោយផ្ទាល់ ទើបអេស្ប៉ាញអាចបំបាក់ព័រទុយហ្គាល់បាន ជាមួយនឹងពិន្ទុ ៤-២។

កីឡាករ គ្រឹស្ទាណូ រ៉ូណាល់ដូ ខកខានមិនបានជួយ ក្រុមរបស់ខ្លួនអោយមានជ័យជំនះ

នៅពេលដែលយើងមិនព្រមអោយអេស្ប៉ាញ មានកំលាំងខ្លាំង អាចបញ្ចេញបច្ចេកទេសគ្រប់គ្រងបាល់បាន ហួសពីអ្វីដែល ក្រុមអតីតមា្ចស់ពានរង្វាន់នេះ ត្រូវចុះមកការពារទីរបស់ខ្លួនម្ដងៗ រហូតដល់ទៅ១០នាក់នោះ ពេលនោះគេនឹងគិតថា ក្រុម បាល់ទាត់របស់ប្រទេសអេស្ប៉ាញ មិនមានអីអស្ចារ្យប៉ុន្មាននោះទេ។

នៅក្នុងការប្រកួតយ៉ាងស្វិតស្វាញនេះ ក្រុមជំរើសជាតិអេស្ប៉ាញ ត្រូវបានខាងក្រុមកីឡាករព័រទុយហ្គាល់សង្កត់ជាប់ ជាច្រើន ដង និងម្ដងៗជាច្រើននាទី ថែមទៀតផង។ អេស្ប៉ាញត្រូវបង្ខំចិត្ត ជាច្រើនដង ទាត់បាល់បង្កកំហុស ដាក់ព័រទុយហ្គាល់ ជា ពិសេស ដាក់កីឡាករដែលលេចធ្លោជាងគេ របស់គូប្រជែង គឺ គ្រឹស្ទាណូ រ៉ូណាល់ដូ (Cristiano Ronaldo) នេះតែម្ដង។ មាន ឱកាសបានទាត់បាល់ពិន័យ ចំងាយឆ្ងាយជាង ២៥មែត្រម្ដង និង ២០ មែត្រម្ដងទៀត គ្រឹស្ទាណូ រ៉ូណាល់ដូ មិនបានទាត់បាល់ អោយចំទីរបស់អេស្ប៉ាញ ដែលជាគោលដៅតែមួយរបស់ក្រុមខ្លួន នោះឡើយ។ មិនត្រឹមតែប៉ុណ្ណឹង គ្រឹស្ទាណូ រ៉ូណាល់ដូ ក៏មានឱកាសបានទទួលបាល់ជាច្រើន ពីកីឡាកររួមក្រុម ហើយស៊ុតបញ្ចូលទីរបស់អេស្ប៉ាញ តែរាល់ការប៉ុនប៉ងទាំងឡាយ មិនបានហុចជាផ្លែផ្កាល្អ ម្ដងណាឡើយ។


កីឡាករ រ៉ូណាល់ដូ ដ៏ល្បីរបស់ព័រទុយហ្គាល់ មានឱកាសតែ អត់ផ្លែផ្កា។ Photo: uefa.com

គ្រូបង្វឹក របស់ព័រទុយហ្គាល់ ថា គ្មានសំណាង រីឯគ្រូរបស់អេស្ប៉ាញថា ជាការប្រកួតដ៏តឹងតែងមួយ

នៅក្នុងសន្និសិទ្ធសារពត៌មាន លោក ប៉ូឡូ ប៊ែនតូ (Paulo Bento) គ្រូបង្វឹក របស់ព័រទុយហ្គាល់ បាននិយាយថា​ គ្មានសំណាង ដោយត្រូវអេស្ប៉ាញសំលាប់នៅពេល ស៊ុតបញ្ចូលទី៩មែត្រដោយផ្ទាល់នោះ។ គាត់បញ្ជាក់ថា អេស្ប៉ាញទើបតែមានឱកាស ច្រើន ក្នុងពេលបន្ថែមម៉ោង ៣០នាទីប៉ុណ្ណោះ តែបើនិយាយពី៩០នាទីដំបូង គាត់បញ្ជាក់ថា «ក្រុមរបស់ព័រទុយហ្គាល់បាន គ្រប់គ្រងបាល់ និងសង្កត់អេស្ប៉ាញបានច្រើនជាង ដោយទាស់តែម្យ៉ាង គឺយើងឆក់យកមិនបាន ពីសំណាងរបស់យើង នៅក្នុងពេលសង្កត់នោះ។» លោកបាននិយាយដោយមោទនភាពថា ជាការជួបប្រកួតមួយដ៏ល្អ ព្រោះព័រទុយហ្គាល់ បានជួប ប្រកួតជាមួយ សុទ្ធសឹងតែជា ក្រុមបាល់ទាត់ជំរើសជាតិធំៗ ដែលមានជាអាថ៌ អាឡឺម៉ង់ ហូឡង់ ដាណឺម៉ាក ឆែក ...


ការប្រកួតយ៉ាងស្វិតស្វាញ ដើម្បីដណ្ដើមទៅផ្ដាច់ព្រ័ត្រ។ Photo: uefa.com

រីឯគ្រូបង្វឹករបស់អេស្ប៉ាញ លោក វីសន្ដេ ដេល ប៊ូស្កេ (Vicente Del Bosque) វិញ លោកបានទទួលស្គាល់ពី សមត្ថភាពមាន កំរិតរបស់ ក្រុមរប​ស់លោក ដែលត្រូវព័រទុយហ្គាល់សង្កត់ជាប់ ក្នុង៩០នាទីដំបូង។ លោកបាននិយាយថា «ជាការប្រកួតដ៏ តឹងតែងមួយ ហើយពិបាកនឹងរកច្រកចេញណាស់។​ ហើយខ្ញុំសូមសសើរក្រុមជំរើសជាតិព័រទុយហ្គាល់ ដោយក្រុមនេះ បានឆ្លងកាត់ការជួបប្រកួត ដ៏សម្បើមអស្ចារ្យមួយ។ ហើយបើយើងបានឈ្នះ ក៏ដោយសារតែយើង មានសំណាងជាង តែ ប៉ុណ្ណោះ។»

ក្រុមកីឡាករដែលត្រូវគេផាត់ចេញពី ការដណ្ដើមពានរង្វាន់អ៊ឺរ៉ូ ២០១២ ភាគច្រើនសុទ្ធតែបាននិយាយថា នឹងចេញទៅ វិស្សមកាល។ តែសំរាប់ក្រុមព័រទុយហ្គាល់ គ្រូបង្វឹកបាននិយាយថា​ «យើងនឹងត្រឡប់មកវិញ ក្នុងខែកញ្ញាខាងមុខ ដើម្បី ត្រៀមរៀបចំប្រកួត ឈានទៅដណ្ដើមពានរង្វាន់ពិភពលោក នៅប្រេស៊ីលឆ្នាំ២០១៤។ ប៉ុន្ដែលទ្ធផលចេញពីការប្រកួតនៅ អ៊ឺរ៉ូ២០១២នេះ យើងនឹងអាចមានប្រៀបច្រើន លើក្រុមផ្សេងៗទៀត ទោះជានៅក្នុងការជួបប្រកួតណាក៏ដោយ៕»


ក្រុមកីឡាករអេស្ប៉ាញ សប្បាយរីករាយនឹងជ័យជំនះ។ Photo: uefa.com

---------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...