រៀលម៉ាទ្រីត៖ ៣៣០​លាន​ផោន ដើម្បី​សាង​កីឡា​ដ្ឋាន​ស្អាត​ជាង​គេ​បំផុត​លើ​លោក

ក្លឹប រៀលម៉ាទ្រីត (Real Madrid) បានប្រកាសចំណាយលុយដ៏ច្រើនសន្ធឹកសន្ទាប់ រហូតដល់ ៣៣០ លានផោន សម្រាប់កសាងកីឡាដ្ឋាន ស៊េនទិចាហ្កូ បើណាប៊ូ (Santiago Bernabeu) ឡើងវិញ ដើម្បីឲ្យក្លាយជាកីឡដ្ឋាន ដែលធំ​និងទំនើបជាងគេក្នុងលើលោក។
Loading...
  • ដោយ: វន់ ដារា
  • កែប្រែចុងក្រោយ: February 02, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្លឹប រៀលម៉ាទ្រីត (Real Madrid) បានប្រកាសចំណាយលុយដ៏ច្រើនសន្ធឹកសន្ទាប់ រហូតដល់ ៣៣០ លានផោន សម្រាប់កសាងកីឡាដ្ឋាន ស៊េនទិចាហ្កូ បើណាប៊ូ (Santiago Bernabeu) ឡើងវិញ ដើម្បីឲ្យក្លាយជាកីឡដ្ឋាន ដែលធំ​និងទំនើបជាងគេក្នុងលើលោក។


គម្រោងរៀបចំសម្អាតជាថ្មី នូវកីឡាដ្ឋាសេនទិចាហ្គូ បើណាប៊ូ ជារូបភាព 3D។ (រូបថត ក្លិប)

បាល់ទាត់ - ក្រុមវិស្វករជនជាតិអាឡឺម៉ង់ GMP ជាអ្នកដេញថ្លៃឈ្នះ ក្នុងការទទួលសិទ្ធិជាអ្នកចេញប្លង់ និងគម្រោង​សាងសង់កីឡដ្ឋានបើណាប៊ូ នេះឡើង ដែលនឹងអាចចាប់ផ្ដើមនៅពេលចប់រដូវកាលនេះ។ គម្រោងនេះគ្រោ​ង​នឹង​ពង្រីកផ្នែកខាងក្រៅ និងបន្ថែមដំបូល ដែលការងារទាំងអស់អាចនឹងត្រូវបញ្ចប់នាឆ្នាំ ២០១៧ ខាងមុខ។

លោក ហ្លូរ៉េនទិណូ ភើរ៉េស (Florentino Perez) ប្រធានក្លឹប រៀលម៉ាទ្រីត បានឲ្យដឹងថា «យើងចង់ប្រែក្លាយ​កីឡា​ដ្ឋាន ស៊េនទិចាហ្កូ បើណាប៊ូ របស់យើងឲ្យក្លាយទៅជាកីឡដ្ឋានមួយ ដែលល្អបំផុតនៅលើពិភពលោក។ ការប្តេជ្ញា​ចិត្ត​របស់យើង គឺដើម្បីបន្តការធ្វើឲ្យសម្រេចនូវលទ្ធផលល្អប្រសើរឡើង នៃមត៌ករបស់ក្លឹបនាពេលអនាគត។ ដូច្នេះ​យើងនឹងទទួលបាននូវសក្តានុពលផ្នែកសេដ្ឋកិច្ច និងអាចបន្តយកចិត្តទុកដាក់ ក្នុងការលើកកំពលវិស័យបរិស្ថាន ដើម្បីបន្ដការកើនឡើង នៃការប្រកួតប្រជែងមួយប្រកបដោយភាពយូរអង្វែង នាពេលអនាគត។»

ក្រុមអ្នកតាមដាន និងវិភាគសេដ្ឋកិច្ចបានឲ្យដឹងផងដែរថា បើក្លឹប រៀលម៉ាទ្រីត នឹងបន្ដអនុវត្តគម្រោងនេះ តាម​ផែនការក្លឹបអាចប្រឈមមុខ និងកង្វះខាតហរិញ្ញាវត្ថុនៅពាក់កណ្ដាលនៃការកសាងនេះ ដូច្នេះក្លឹបប្រហែលជា​អាច​នឹងលក់សិទ្ធិលើឈ្មោះកីឡដ្ឋានថ្មីនេះ ដើម្បីដោះស្រាយបញ្ហាកង្វះខាតនេះ។

បច្ចុប្បន្ន កីឡាដ្ឋាន ស៊េនទិចាហ្កូ បើណាប៊ូ អាចផ្ទុកទស្សនិកជនបានរហូតដល់ ៨៥ ៤៥៤ នាក់ ប៉ុន្ដែចំនួនអ្នក​ទស្សនា​នេះ​​អាចនឹង​កើនឡើងច្រើនទៀត នៅពេលដែលកីឡាដ្ឋានថ្មីត្រូវបានសាងសង់រួចនាពេលខាងមុខ៕

ជារូបភាពមួយចំនួន នៃកីឡាដ្ឋាននេះ ក្នុងពេលសព្វថ្ងៃ៖

--------------------------------------
ដោយ​ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...