ខ្សែ​ប្រយុទ្ធ​ប៊ុលការី ឌីម៉ីតា ប៊ើប៉ាតូវ នៅ​ជា​មួយ​ក្លឹប ម៉ូណាកូ រហូត​ចប់​រដូវ​កាល

ខ្សែប្រយុទ្ធសញ្ជាតិប៊ុលការី ឌីម៉ីតា ប៊ើប៉ាតូវ (Dimitar Berbatov) របស់ក្លឹប ហ្វូលហាម (Fulham) បានសម្រេច​ចូលរួមជាមួយក្លឹបអ្នកមាននៅ លីកអង (League 1) របស់បារាំងឈ្មោះ ម៉ូណាកូ (Monaco) ក្នុងលក្ខណៈខ្ចី​ជើង​រហូតដល់ចប់រដូវកាលថ្មីនេះ។
Loading...
  • ដោយ: វន់ ដារា
  • កែប្រែចុងក្រោយ: February 03, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែប្រយុទ្ធសញ្ជាតិប៊ុលការី ឌីម៉ីតា ប៊ើប៉ាតូវ (Dimitar Berbatov) របស់ក្លឹប ហ្វូលហាម (Fulham) បានសម្រេច​ចូលរួមជាមួយក្លឹបអ្នកមាននៅ លីកអង (League 1) របស់បារាំងឈ្មោះ ម៉ូណាកូ (Monaco) ក្នុងលក្ខណៈខ្ចី​ជើង​រហូតដល់ចប់រដូវកាលថ្មីនេះ។


កីឡាករខ្សែប្រយុទ្ធសញ្ជាតិប៊ុលការី ឌីម៉ីតា ប៊ើប៉ាតូវ។ (រូបថត metro.co.uk)

បាល់ទាត់បារាំង - កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ ត្រូវបានសាព័ត៌មាន ប៊ីប៊ីស៊ី ស្ពត (BBC Sports) បានឲ្យដឹងថា កិច្ចសន្យារបស់គេជាមួយក្លឹប នឹងងបញ្ចប់នៅចុងរដូវកាលនេះ ហើយបានបង្ហាញខ្លួនឲ្យក្រុម ហ្វូលហាម ១៩ លើកនារដូវកាលនេះ រកបាន ៥ គ្រាប់ផងដែរ។

កីឡាករខ្សែរប្រយុទ្ធរូបនេះ បានថ្លែងឲ្យដឹងផងដែរថា «ខ្ញុំអាចនឹងចូលរួមជាមួយក្លឹបចាស់របស់ខ្លួន តូលតេនហាម ហ៊តស្ពើ (Tottenham Hotspur) ប៉ុន្ដែពេលនេះ ត្រូវបានចូលរួមជាមួយក្លឹប នៅលីកលំដាប់កំពូលរបស់បារាំង​វិញ»។

ក្លឹប ម៉ូណាកូ កំពុងមានវិបត្តិផ្នែកខ្សែប្រយុទ្ធ ខណៈពេលដែលកីឡាករខ្សែប្រយុទ្ធតម្លៃខ្លួនខ្ពស់របស់ក្លឹប រ៉ាដាម៉េល ហ្វាលឃូ (Radamel Falcao) របួសជង្គង់ធ្ងន់ធ្ងរ ដែលអាចនឹងអវត្តមានរហូតដល់ចប់រដូវកាល និងបន្ដអវត្តមាន​រហូតដល់ វើលខាប់ (World Cup) នៅប្រេស៊ីលទៀតផង បន្ទាប់ពីការវះកាត់រួច​កីឡាកររូបនេះ​មាន​សង្ឃឹម​ជា​សះ​ស្បើយទាន់ពេលតែ ៥០% ប៉ុណ្ណោះ។

ចំណែកឯក្លឹប ហ្វូលហាម ក៏យល់ព្រមឲ្យកីឡាករ ប៊ើប៉ាតូវ ចាកចេញទៅចូលរួមជាមួយក្លឹប​នៅលីកលំដាប់​កំពូល​របស់បារាំង ក៏ដោយសារតែក្លឹបទើបនឹងទិញបាន កីឡាករខ្សែបម្រើជម្រើសជាតិក្រិច ខុនទែនទីនូស ម៊ីទ្រូហ្លូ (Konstantinos Mitroglou) ក្នុងតម្លៃផ្ទេរប្រមាណជា ១១ លានផោន៕

--------------------------------------
ដោយ​ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...