ទូរស័ព្ទ HTC ចេញ​ថ្មី មាន​ពណ៌​ច្រើន​ដូច iPhone និង​ម៉ាស៊ីន​ថត​ខ្លាំង

ក្រុមហ៊ុន អេជធីស៊ី (HTC) របស់តៃវ៉ាន់ បានប្រកាស់ចេញជាផ្លូវការ នូវទូរស័ព្ទសេរីថ្មីមួយទៀត ដែលមានច្រើនព័ណ៌ រាងស្ដើង និងមាន​បំពាក់ដោយសម្បកផ្លាស្ទិកនៅលើខ្លួន អាចឲ្យអ្នកប្រើប្រាស់ធ្វើការផ្លាស់ប្ដូរពណ៌របស់វាបាន។ ការផ្លាស់ប្ដូរព័ណ៌សម្បក​យ៉ាងសម្បូរបែប ដែលធ្វើឲ្យអ្នកផងនឹកឃើញថា វាស្រដៀងគ្នាទៅនឹងទូរស័ព្ទ អាយហ្វូន ៥ស៊ី (iPhone 5c) របស់អ័បផល (Apple) ដែរ។
Loading...
  • ដោយ: វន់ ដារា
  • កែប្រែចុងក្រោយ: March 01, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុន អេជធីស៊ី (HTC) របស់តៃវ៉ាន់ បានប្រកាស់ចេញជាផ្លូវការ នូវទូរស័ព្ទសេរីថ្មីមួយទៀត ដែលមានច្រើនព័ណ៌ រាងស្ដើង និងមាន​បំពាក់ដោយសម្បកផ្លាស្ទិកនៅលើខ្លួន អាចឲ្យអ្នកប្រើប្រាស់ធ្វើការផ្លាស់ប្ដូរពណ៌របស់វាបាន។ ការផ្លាស់ប្ដូរព័ណ៌សម្បក​យ៉ាងសម្បូរបែប ដែលធ្វើឲ្យអ្នកផងនឹកឃើញថា វាស្រដៀងគ្នាទៅនឹងទូរស័ព្ទ អាយហ្វូន ៥ស៊ី (iPhone 5c) របស់អ័បផល (Apple) ដែរ។


ទូរស័ព្ទ HTC Desire 816 ដែលនឹងត្រៀមចេញជាដំបូងនៅប្រទេសចិន។ (រូបថត donews.com)

បច្ចេកវិទ្យា - ក្នុងពិព័ណ៌អេឡិកត្រូនិកប្រចាំឆ្នាំ២០១៤នេះ (MWC 2014) ក្រុមហ៊ុនអេជធីស៊ី បានប្រកាសឲ្យដឹងថា ទូរស័ព្ទឆ្លាត​វៃថ្មីរបស់ខ្លួន គឺ HTC Desire 816 និង HTC Desire 610 គឺជាស្មាតហ្វូន ប្រភេទមធ្យម ដែលមាន រចនាបទថ្មី។ ក្រុម​ហ៊ុនបច្ចេកវិទ្យារបស់តៃវ៉ាន់មួយនេះ នាំទៅបង្ហាញផលិតផលចុងក្រោយទាំងនេះ នៅក្នុង​ពិពណ៍​បច្ចេកវិទ្យា MWC 2014 ហើយបានឲ្យគេដឹងថា ទូរស័ព្ទ HTC Desire816 មានចំនុចខ្លះ ស្រដៀងនឹង អាយហ្វូន ៥ស៊ី ដូចជាការរចនាសម្បក​ជ័រ ដែលមានច្រើនពណ៌នោះជាដើម។

អ្វីដែលជាលក្ខណៈពិសេសខ្លាំងរបស់ ទូរស័ព្ទចេញថ្មីនេះ គឺវាមានបំពាក់ដោយម៉ាស៊ីនថតនៅខាង​ក្រោយ​ ដែល​មានសមត្ថភាពរហូតដល់ទៅ ១៣ មេហ្កាភិស៊ែល។ បើសូម្បីតែម៉ាស៊ីនថតនៅផ្នែកខាងមុខ ក៏មានសមត្ថភាពខ្លាំង​គួរសមដែរ៖ ៥មេហ្កាភិស៊ែល។ កាមេរ៉ាទាំងពីររបស់ HTC Desire 816 សុទ្ធតែមានបំពាក់នូវប្រព័ន្ធសេនសឺរ BSI និងសមត្ថភាពថតវីដេអូ Full HD។

ជុំវិញសេចក្ដីរាយការណ៍ ចេញពីការតាំងពិព័ណ៌ បានឲ្យដឹងថា HTC Desire 816 មានបំពាក់អេក្រង់ទំហំ ៥,៥ អ៊ីង រចនារូបរាងមានចំនុចមួយចំនួនដូចជា ប្រព័ន្ធបន្លឺសម្លេង Boom Sound និងស្រដៀង HTC One។

អេក្រង់របស់ Desire 816 មានកម្រិតនៃភាពម៉ត់របស់វាស្មើនឹង ៧២០ ភិសែស ចំណែកអង្គដំណើរការមេវិញ​ជា​ប្រភេទ quad core Snapdragon 400 1,6 GHz និងអង្គចងចាំ RAM ១,៥ GB ។ Desire 816 មានអង្គទទួលផ្ទុកក្នុង​ម៉ាស៊ីនត្រឹមតែ ៨GB ប៉ុណ្ណោះ តែអាចបន្ថែមបានដល់ទៅ ៦៤ GB តាមរយៈ microSD ។

ទូរស័ព្ទថ្មីនេះមានកម្រាស់ ៨មម ហើយគែមជុំវិញមានរាងមូល និងមានទំងន់តែ ១៥៣ក្រាមប៉ុណ្ណោះ ដែលបង្កឲ្យ​ភាពងាយសស្រួល នៅពេលកាន់យក​ទៅតាមខ្លួន។ ជាមួយនឹងថាមពល២.៦០០mAh និងត្រូវបានរចនាជាប់នៅ​ក្នុងតួ​នោះ ថ្មរបស់ទូរស័ព្ទ HTC Desire 816 បានផ្ដល់ក្ដីសង្ឃឹមទៅអ្នកប្រើប្រាស់ថានឹងអាចជួបជជែក ឬទុកទូរស័ព្ទ​ចោលមានរយៈពេលយូរ ដោយមិនខ្លាចឆាប់អស់ថ្ម៕

--------------------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...