ប្រដាល់៖ ផាហ្គីអៅ យល់​ព្រម​ជា​ផ្លូវ​ការ នឹង​ឡើង​វ៉ៃ នៅម៉ាកាវ

ម៉ែននី ផាហ្គីអៅ ធ្លាប់ប្រកួតចំនួន ៦១ដង (ឈ្នះ៥៤ដង ចាញ់៥ដង ស្មើ២ដង និងផ្តួលដៃគូឲ្យសន្លប់ចំនួន៣៨ដង) បាន​រង​បរាជ័យ ២លើកជាប់ៗគ្នា ហើយក៏បានបញ្ចប់ក្តីសង្ឃឹមរបស់គាត់ ដែលមានបំណងចង់វ៉ៃជាមួយអ្នកប្រដាល់មិនដែល​ចាញ់ ហ្វឡយ ម៉ាយវេដឺ (Floyd Mayweather) របស់អាមេរិកដែរ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 08, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកប្រដាល់វីរបុរសរបស់ហ្វីលីពីន ម៉ែននី ផាហ្គីអៅ (Manny Pacquiao) នឹងត្រូវឡើងសង្វៀនប្រកួត ជាមួយអ្នកប្រដាល់ អាមេរិក ប្រេនដិន រីយ៉ូស (Brandon Rios) ក្នុងទីក្រុងម៉ាកាវ ប្រទេសចិន នាថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខ។


អ្នកប្រដាល់វីរបុរសរបស់ហ្វីលីពីន ម៉ែននី ផាហ្គីអៅ។

អ្នកប្រដាល់អាស៊ីរូបនេះ បានបង្វែទៅចាប់អារម្មណ៏អាជីពជាអ្នកនយោបាយរបស់គាត់វិញ ចាប់តាំងពីវ៉ៃចាញ់ ចន ម៉ាញ៉ូអែល ម៉ាហ្គែស (Juan Manuel Marquez) កាលពីខែធ្នូរ ហើយក៏ជាការបរាជ័យជាបន្តបន្ទាប់របស់គាត់ដែរ។

មានអ្នកគាំទ្រមួយចំនួន ក៏បានលើកឡើងថា កីឡាករវ័យ ៣៤ឆ្នាំអាចនឹងចូលនិវត្តន៏ ប៉ុន្តែផ្ទុយទៅវិញ គាត់នឹងឡើងវ៉ៃនៅ ក្រៅទឹកដី នៃប្រទេសអាមេរិក ជាលើកដំបូង គិតចាប់ពី ឆ្នាំ២០០៦មក។

លោក ហ្វ្រេដឌី រ៉ច (Freddie Roach) គ្រូបង្វឹកផ្ទាល់របស់កីឡាករ ផាហ្គីអៅ បាននិយាយថា «ម៉ែននី នឹងត្រឡប់មកកាន់​អាជីព ជាអ្នកប្រដាល់វិញ។ ខ្ញុំគិតថា វាប្រាកដជាការប្រកួតគួរឲ្យភ្ញាក់ផ្អើលមួយ ហើយ ម៉ែននី ប្រាកដជាមានមធ្យោបាយ​ផ្តួល អ្នកប្រដាល់អាមេរិកឲ្យសន្លប់បាន។»

គាត់បានបន្តថា «អ្នកប្រដាល់ រីយ៉ូស ចូលចិត្តប្តូររបៀបនៃការវ៉ៃ ហើយបែបបទរបស់កីឡាកររូបនោះ ក៏មិនពិបាកយល់​នោះ​ដែរ។ ដូច្នេះខ្ញុំជឿថា ម៉ែននី ប្រាកដអាចយកឈ្នះបាន។»

អ្នករៀបចំការប្រកួត លោក បប់ អារាំ (Bob Arum) បាននិយាយថា «យើងចង់ឲ្យអ្នកទស្សនា ទទួលបាននូវការប្រកួត​មួយ​ដ៏ល្អ និងភ្ញាក់ផ្អើលចំពោះសកម្មភាពប្រកួត។ រីយ៉ូស ជាអ្នកប្រដាល់ ពូកែខាងប្រយុទ្ធ ដូច្នេះវាប្រាកដជា ការប្រកួតដ៏ល្អ​មើល និងជក់ចិត្តជាមិនខាន។»

ចំពោះការសម្រេចចិត្តដាក់ការប្រកួត នៅប្រទេសចិន នាសង្វៀនម៉ាកាវ លោក អារាំ បាននិយាយថា «យើងគិតថា យើង​នឹងអាចទទួលបានទីផ្សារដ៏ធំធេង នៅក្នុងប្រទេសចិន ហើយវាជាមធ្យោបាយមួយ ដែលយើងមិនធ្លាប់ធ្វើពីមុន។»

ម៉ែននី ផាហ្គីអៅ ធ្លាប់ប្រកួតចំនួន ៦១ដង (ឈ្នះ៥៤ដង ចាញ់៥ដង ស្មើ២ដង និងផ្តួលដៃគូឲ្យសន្លប់ចំនួន៣៨ដង) បាន​រង​បរាជ័យ ២លើកជាប់ៗគ្នា ហើយក៏បានបញ្ចប់ក្តីសង្ឃឹមរបស់គាត់ ដែលមានបំណងចង់វ៉ៃជាមួយអ្នកប្រដាល់មិនដែល​ចាញ់ ហ្វឡយ ម៉ាយវេដឺ (Floyd Mayweather) របស់អាមេរិកដែរ។

រីឯកីឡាករ រីយ៉ូស ធ្លាប់ប្រកួត ៣៣ដង ឈ្នះ៣១ដង ចាញ់១ដង ស្មើ១ដង និងផ្តួលដៃគូឲ្យសន្លប់២៣ដង ក៏ទើបតែប្រកួត​ចាញ់លើកទី១របស់គាត់ដែរ។ គាត់បានប្រកួតចាញ់ពិន្ទុកីឡាករ ម៉ៃ អាល់វ៉ារ៉ាដូ (Mike Alvarado) ក្នុងទីក្រុង ឡាស វីកាស (Las Vegas) កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៣៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...