ទស្សនកិច្ច​ J.M Ayrault នៅ​អាស៊ី​អាគ្នេយ៍៖ គាវរកិច្ច​ចំពោះ​ព្រះបរម​សព​សីហនុ?

បន្ទាប់ពីបានឈប់សំចតរយះពេលខ្លីមួយ នៅសាំងហ្គាពួរ លោកនាយករដ្ឋមន្ត្រីបារាំង នឹងស្ថិតនៅទីក្រុងម៉ានីល ប្រទេស ហ្វីលីពីន ពេញមួយចុងសប្ដាហ៍នេះ ជាមួយនឹងគម្រោងកិច្ចសន្យាពាណិជ្ជកម្មជាច្រើន។ តែនៅពេលត្រឡប់មកវិញ លោក​នាយករដ្ឋមន្រ្តីនឹងឆ្លងកាត់តាមភ្នំពេញ?
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: October 20, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបានឈប់សំចតរយះពេលខ្លីមួយ នៅសាំងហ្គាពួរ លោកនាយករដ្ឋមន្ត្រីបារាំង នឹងស្ថិតនៅទីក្រុងម៉ានីល ប្រទេស ហ្វីលីពីន ពេញមួយចុងសប្ដាហ៍នេះ ជាមួយនឹងគម្រោងកិច្ចសន្យាពាណិជ្ជកម្មជាច្រើន។ តែនៅពេលត្រឡប់មកវិញ លោក​នាយករដ្ឋមន្រ្តីនឹងឆ្លងកាត់តាមភ្នំពេញ?

គម្រោងទស្សនកិច្ចនេះ បានប្រកាសតាំងពីមុនការសោយទីវង្គតរបស់អតីតព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហនុម្លេះ ពី​ដំណើររបស់លោកនាយករដ្ឋមន្ត្រី នៅអាស៊ីអាគ្នេយ៍ រាប់ពីថ្ងៃទី១៨ រហូតដល់ ២២តុលាឆ្នាំ២០១២នេះ នៅប្រទេស​សំខាន់​ពីរ សាំងហ្គាពួរ និងហ្វីលីពីន។ ប្រទេសសាំងហ្គាពួរ គឺជាដៃគូរសហការពាណិជ្ជកម្មធំជាងគេរបស់បារាំង​​ នៅអាស៊ី បន្ទាប់ពីចិន និងជប៉ុន។ នៅក្នុងទីក្រុងនៃប្រទេសនេះ គេអាចចាត់ទុកថាជាសង្កាត់ដ៏ធំមួយ សំរាប់ជនជាតិបារាំង ដែលមករស់នៅធ្វើការ​ជាលក្ខណៈធំៗ ហើយមានចំនួនកើនឡើងទ្វេដង (១០ពាន់នាក់) បើប្រៀបធៀបនឹងរយះពេលប្រាំឆ្នាំកន្លងមក។


លោកនាយករដ្ឋមន្ត្រីបារាំង ហ្សង់ ម៉ាក អារូលត៍ ក្នុងទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសហ្វីលីពីន។ រូបថត © Reuters។

ថ្នាក់ដឹកនាំរដ្ឋាភិបាលបារាំង ចុងក្រោយគេបំផុត ដែលបានធ្វើទស្សកិច្ចជាផ្លូវការនៅហ្វីលីពីន មានតាំងពីរដូវក្ដៅ ឆ្នាំ១៩៩១ ឬ១៩៩២កន្លងមក។ នៅពេលនេះ លោកនាយករដ្ឋមន្ត្រីបារាំង ហ្សង់ ម៉ាក អារូលត៍ (Jean-Marc Ayrault) ដែលអមដំណើរ​ដោយអ្នកជំនួយបារាំងធំៗផង បានចូលរួមនៅថ្ងៃ២០តុលានេះ ក្នុងវេទិកាជំនួញរវាងបារាំងនិងហ្វីលីពីន ដែលនឹងមាន​កិច្ចសន្យាជាច្រើនត្រូវបានសំរេចចុះហត្ថាលេខា។ ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសហ្វីលីពីន (Philippines Airlines) នឹងត្រូវប្រកាសនូវកិច្ចសន្យាទិញយន្ដហោះ អ៊ែប៊ូស របស់បារាំង-អ៊ឺរ៉ុប ក្នុងទឹកប្រាក់ចំនួន ២,៥កោដដុល្លា។ ក្នុងជំនួបនោះ ក៏មានការនិយាយផងដែរ ពីទំនើបកម្មនៃសម្ភារៈយោធា ដែលជាតម្រូវការ យកទៅបំពាក់អោយដល់កងទ័ពហ្វីលីពីន។ ប្រធានាធីបតីហ្វីលីពីន លោក អាគីណូ (Aquino) មានគម្រោងនឹងទៅធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសបារាំង ក្នុងឆ្នាំ​២០១៣ខាងមុខ។ ជនជាតិបារាំងដែលចូលទៅរស់នៅ ក្នុងតំបន់អាស៊ីអាគ្នេយ៍កានតែច្រើនឡើងៗ បានលើកពី​ទស្សនកិច្ច​របស់នាយកមន្ត្រីបារាំងនេះ ថាមានលក្ខណៈ«សេដ្ឋកិច្ច»។

ប៉ុន្ដែការសំរេចចិត្តជាលើកដំបូង ក្នុងដំណើរទស្សនកិច្ចក្រៅទ្វីបអ៊ឺរ៉ុប របស់នាយករដ្ឋមន្ត្រីបារាំងរូបនេះ នឹងមានរាប់បញ្ចូល​ផងដែរ ការធ្វើដំណើរទៅសម្ដែងគាវរកិច្ចចុងក្រោយ នៅចំពោះព្រះបរមសព ព្រះបាទនរោត្ដមសីហនុ អតីតព្រះមហាក្សត្រ​កម្ពុជា និងអតីតមេដឹកនាំម្នាក់របស់អាស៊ី ដែលចូលចិត្តប្រើប្រាស់ភាសាបារាំងជា មធ្យោបាយនៃរាល់ទំនាក់ទំនង​ការទូត​នោះ។ ការសម្ដែងគាវរកិច្ចនេះ គ្រោងនឹងធ្វើតែរយះពេល៣ម៉ោងប៉ុណ្ណោះ នៅទីក្រុងភ្នំពេញ ក្នុងដំណើរវិលត្រឡប់​ពី​ប្រទេស​ហ្វីលីពីនវិញ។ គួរបញ្ជាក់ឡើងវិញថា នៅចុងទស្សវត្តឆ្នាំ៩០ នៅក្រោយពេលព្រះបាទនរោត្ដម សីហនុទ្រង់ឡើងសោយរាជ្យ​បល្ល័ង្គវិញ ប្រធានាធីបតីបារាំងនៅពេលនោះ លោក ហ្សាក់ ឆៀរ៉ាក បានយាងព្រះអង្គ អោយមកធ្វើព្រះរាជទស្សនកិច្ច ជា​ផ្លូវ​រដ្ឋ នៅទីក្រុងប៉ារីស ដែលបង្កើតអោយមាន ជាក្ដីរំភើបយ៉ាងខ្លាំង។

នៅក្នុងពេល​ ដែលប្រទេសកម្ពុជា និងប្រជាជននៃប្រទេសនេះគ្រប់រូប កំពុងតែកាន់ព្រះមរណទុក្ខនេះ វត្តមានរបស់ប្រទេស​បារាំង នៅទីក្រុងភ្នំពេញ នឹងកាន់តែធ្វើអោយ ភាពកក់ក្ដៅមានកាន់តែខ្លាំង រវាងទំនាក់ទំនងនៃប្រទេសទាំងពីរ៖ បារាំង និងកម្ពុជា៕

---------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២
ប្រភព៖ asie-info.fr
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...