អូស្ត្រាលី​បង្ក្រាប​គម្រោង​ភេរកម្ម ដែល​ត្រៀម​ធ្វើ​នៅ​ថ្ងៃ​ណូអែល

នគរបាលអូស្ត្រាលី បានប្រកាសកាលពីថ្ងៃសុក្រ ថាខ្លួនបានបង្ក្រាប ផែនការមួយ របស់ក្រុមភេរវជន យក​លំនាំ​តាម​ក្រុម​រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​​ហៅ EI អង់គ្លេស​​​​ហៅ ISIS) ដែលចង់​បំផ្ទុះ​ភេរវកម្ម​ច្រើន​កន្លែង កណ្ដាល​ក្រុង​មែលប៊ន (Melbourne) ក្នុងថ្ងៃបុណ្យណូអែល ឬបុណ្យគ្រឹស្មាសខាងមុខ។ មនុស្ស៧នាក់ ត្រូវ​បាន​ឃាត់​ខ្លួន តែ​មក​ដល់​ពេល​នេះ មានមនុស្សតែ៥នាក់ទេ ដែលកំពុងជាប់ឃុំ ជាបណ្ដោះ​អាសន្ន។
អូស្ត្រាលី​បង្ក្រាប​គម្រោង​ភេរកម្ម ដែល​ត្រៀម​ធ្វើ​នៅ​ថ្ងៃ​ណូអែល
នគរបាលក្រុង មែលប៊ន ក្នុងប្រតិបត្តិការចាប់ជនសង្ស័យ រៀបគម្រោងធ្វើភេរវកម្ម កាលពីថ្ងៃសុក្រទី២៣ ខែធ្នូ ឆ្នាំ២០១៦។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ ធ្នូ ២០១៦
  • កែប្រែចុងក្រោយ: December 24, 2016
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ហ្គ្រាហាម អាស្តុន (Graham Ashton) នាយនគរបាល នៃរដ្ឋវិតូរីយ៉ា (Victoria) បានថ្លែងឲ្យដឹងថា មនុស្ស​ចំនួន៧នាក់ ដែលត្រូវបាន​អាជ្ញាធរ​ចាប់​ខ្លួននោះ មានគម្រោង​ចង់ធ្វើការ​វាយប្រហារ ទៅលើ​កន្លែង​សំខាន់ៗ នៅក្នុងទីក្រុង មែលប៊ន (Melbourne) ដែលជាទីក្រុងទីពីរ នៃកោះអូស្ត្រាលី។ កន្លែង​សំខាន់ៗ​​ទាំង​នោះ មានដូចជាស្ថានីយ៍​អាយស្ម័យាន ទីលានសហព័ន្ធ (Federation Place) និងព្រះវិហារ «Saint-Paul» ជាដើម។

នៅចំពោះក្រុមអ្នកយកព័ត៌មាន លោកនាយនគរបាល បានថ្លែងឲ្យដឹងថា៖ «នៅក្នុងរយៈពេល ២សប្ដាហ៍​ចុង​ក្រោយនេះ (...) យើងបានដឹកនាំ​ការស៊ើប​អង្កេត ផ្នែកព្រហ្មទណ្ឌដ៏ធំមួយ ទៅលើផែនការមួយ ដែល​យើង​គិត​ថា មានលក្ខណៈជាគម្រោងភេរវនិយម»។

លោក អាស្ដុន បានបន្តថា៖ «យើងគិតថា មានការប៉ុនប៉ង ក្នុងការវាយប្រហារច្រើនកន្លែង នៅក្នុងពេល​តែមួយ ជាពិសេសនៅចំថ្ងៃបុណ្យណូអែលតែម្ដង។ ការវាយប្រហារនោះ មានរាប់បញ្ចូល ទាំងការដាក់បំផ្ទុះ​គ្រាប់​បែក និងការប្រើប្រាស់អាវុធជាតិផ្ទុះ។ យើងមានភស្តុតាង ក្នុងការបញ្ជាក់ឲ្យឃើញ ពីគម្រោងអស់ទាំងនេះ។»។

បើតាមលោក អាស្តុន បានឲ្យដឹងថា មានជនសង្ស័យទាំង៧នាក់ ដែលត្រូវបានឃាត់ខ្លួន តែមានជន​សង្ស័យ តែ៥នាក់ទេ ដែលកំពុងស្ថិត​ក្នុងការឃុំឃាំង ជាបណ្ដោះអាសន្ន។ ពីក្នុងចំណោមមនុស្ស ទាំង៥នាក់ មាន​បួន​នាក់ កើតនៅក្នុងប្រទេសអូស្ត្រាលី តែមានឪពុកម្ដាយ មានដើមកំណើត ជាជនជាតិ​លីបង់។ រីឯមនុស្ស​ជាប់​ឃុំ​ម្នាក់ ទៀត ជាពលរដ្ឋអូស្ត្រាលី ដែលកើតនៅប្រទេសអេហ្សីព។

លោកនាយនគរបាល បានបញ្ជាក់ថា៖ «យើងចាត់ទុកពួកគេទាំងនោះ ថាបានប្រតិបត្តិ តាម​ចលនា​ឥស្លាម​និយម​ជ្រុល ដោយពួកគេផ្ទាល់ ប៉ុន្តែបាន​យក​លំនាំ​តាម ចលនារបស់អង្គការក្រុមរដ្ឋឥស្លាម (ពាក្យ​​អារ៉ាប់​ហៅ Daech ពាក្យ​​កាត់​​បារាំង​​​ហៅ EI អង់គ្លេស​​​​ហៅ ISIS) និងជឿ​តាម​ការ​ឃោសនា របស់ក្រុម​ភេរវនិយម​មួយ​នេះ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...