ភេវរកម្ម៖ ឈាម​ហូរ​ដាប​សណ្ឋាគារ​មាត់​សមុទ្រ នៅ​តួនេស៊ី

ការវាយប្រហារ ដោយជនម្នាក់ប្រដាប់ដោយអាវុធ កាលពីថ្ងៃសុក្រទី២៦ ខែមិថុនា ប្រឆាំង​នឹង​សណ្ឋាគារ​មាត់​សមុទ្រ នៃ​ទីក្រុង​សូស្ស៍ ប្រទេសតួនេស៊ី (ក្នុងទ្វីបអាហ្វ្រិកខាងជើង) បានធ្វើឲ្យមនុស្សស្លាប់យ៉ាងតិច ៣៧នាក់ និង​របួស​៣៦នាក់ ដែល​សុទ្ធ​សឹង​ជាទេសចរណ៍ មកពីបណ្ដាប្រទេសនៅអ៊ឺរ៉ុបទាំងអស់។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ២៧ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 27, 2015
  • ប្រធានបទ: ភេវរកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានធ្វើរបាយការណ៍ ជូនជាដំណឹងភ្លាមៗកាលពីម្សិលម៉ិញ ថាជនរងគ្រោះមាន​យ៉ាងហោច ២៧នាក់។ ប៉ុន្តែនៅថ្ងៃនេះ តុល្យភាពនៃជនរងគ្រោះ នៅតែមានតួលេខកើនឡើង ដ៏គួរឲ្យតក់​ស្លុត៖ យ៉ាងហោច៣៧នាក់ស្លាប់ និង៣៦នាក់ទៀតរងរបួស។ នេះបើតាមតួលេខ ដែលផ្សាយដោយក្រសួង​សុខាភិបាល នៃប្រទេសតួនេស៊ី។

កងកម្លាំងអាជ្ញាធរ បានសម្លាប់ជនសង្ស័យ ប្រដាប់ដោយអាវុធ នៅនឹងកន្លែង បន្ទាប់ពីជននេះ បានតម្រង់​កាណុង សំដៅជនរងគ្រោះផ្សេងទៀត។ ជនសង្ស័យនេះ ត្រូវបានគេស្គាល់ថា ជានិស្សិតជាតិតួនេស៊ីមួយរូប ដែលបានលាក់អាវុធ ធុនអាការបស់ខ្លួន នៅក្នុងឆ័ត្រមួយ នៅពេលដើរចូលទៅក្នុងសណ្ឋាគារ។

អ្នកទទួលខុសត្រូវខាងសន្តិសុខជាតិមួយរូប លោក រ៉ាហ្វិក ឆេល្លី (Rafik Chelly) បានថ្លែងតាមវិទ្យុមួយថា៖ «ជនសង្ស័យបានដើរចូលទៅក្នុងសណ្ឋាគារ ពីខាងឆ្នេមកវិញ ស្លៀកពាក់ដូចជាមនុស្ស ចុះទៅងូតទឹកសមុទ្រ និងមានកាន់ឆ័ត្រមួយ ដែលនៅក្នុងនោះមានកាំភ្លើង អាកាមួយដើម។»

» ជនសង្ស័យ ដែលត្រូវបានបាញ់សម្លាប់ ដោយកងកម្លាំងអាជ្ញាធរ៖

ការវាយប្រហារនេះ បានធ្វើឡើងប្រឆាំងសណ្ឋាគារ ដែលមានឈ្មោះ «Imperial Marhaba» នៃទីក្រុងមាត់​សមុទ្រ របស់ប្រទេស។ នៅក្នុងចំណោមជនរងគ្រោះ ដែលតុល្យភាពបណ្ដោះអាសន្នបានបង្ហាញ នាពេល​នេះ បានបង្ហាញថា មានប្រាំនាក់ជា ជាទេសចរណ៍ជាតិអង់គ្លេស និងក្រៅពីនេះ ជាទេសចរណ៍មកពីប៊ែលហ្សិក អាល្លឺម៉ង់ និងអៀឡង់។ សហគ្រាសម្ចាស់សណ្ឋាគារ បាននិយាយថា ក្នុងចំណោមអតិថិជនទាំង៥៦៥នាក់ របស់សណ្ឋាគារខ្លួន សុទ្ធសឹងមានដើមកំណើត ពីប្រទេសអង់គ្លេស និងពីបណ្ដាប្រទេសនៅអ៊ឺរ៉ុបកណ្ដាល។

ស្ត្រីទេសចរណ៍ម្នាក់ ដែលបានមកស្នាក់នៅ ក្នុងសណ្ឋាគារមួយ នៅជាប់នោះ បានអះអាងពីការភ័យរត់ជាន់គ្នា នៅលើឆ្នេរខ្សាច់ នៅពេលដែលការបាញ់រះ បានបើកធ្វើឡើង។ ស្ត្រីរូបនោះ បានថ្លែងទៀតថា៖ «ខ្ញុំបានគិត​ជា​ដំបូងថា ជាគ្រាន់តែជាការដុតកាំជ្រួច ដើម្បីសប្បាយប៉ុណ្ណោះ ព្រោះខ្ញុំឃើញមនុស្សរត់ (...) បុគ្គលិកបម្រើការ និងភ្នាក់ងារសន្ដិសុខជាច្រើននាក់ ដែលនៅលើឆ្នេរនោះ បានប្រាប់ឲ្យពួកយើងរត់»។

ប្រធានាធិបតីនៃប្រទេសតួនេស៊ី លោក បេជីកាអីដ អេសេបស៊ី (Béji Caïd Essebsi) ដែលបានធ្វើដំណើរមក​ដល់ កន្លែងកើតហេតុ​ដោយផ្ទាល់ នៅរសៀលថ្ងៃសុក្រនោះ បានវាយតម្លៃថា «ការវាយប្រហារនេះ ជាភស្ដុតាង​មួយ ដែលតម្រូវឲ្យប្រទេស ប្រកាន់លិទ្ធិប្រជាធិបតេយ្យទាំងអស់ ក្នុងលោក បង្កើតរួមគ្នា នូវ​យុទ្ធសាស្ត្រ​ដ៏​ខ្លាំង​មួយ។ (...) ប្រទេសតួនេស៊ី កំពុងប្រឈម នឹងចលនាអន្តរជាតិមួយ ដូច្នេះប្រទេសនេះ មិន​អាច​ធ្វើការ ឆ្លើយ​តប​តែ​ឯង​បាន​ឡើយ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...