រថយន្ដពីរគ្រឿង​បំផ្ទុះ​គ្រាប់​បែក បាន​សម្លាប់​មនុស្ស​ជាង​៤០​នាក់​នៅ​ទួរគី

គ្រាប់បែកពីគ្រាប់ ដាក់ក្នុងរថយន្ដពីរគ្រឿងផ្សេងគ្នា បានបំផ្ទុះខ្លួនឡើងធ្វើឲ្យមនុស្សស្លាប់យ៉ាងហោច៤០នាក់ និងជាង​១០០នាក់ផ្សេងទៀតរងរបួស ក្នុងថ្ងៃសៅរ៍នេះ នៅក្នុងទីក្រុងតូចមួយនៃប្រទេសទួរគី ជាប់នឹងព្រំដែននៃប្រទេសស៊ីរី។ នេះជាការអះអាងឲ្យដឹង របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃប្រទេសទួរគី។
រថយន្ដពីរគ្រឿង​បំផ្ទុះ​គ្រាប់​បែក បាន​សម្លាប់​មនុស្ស​ជាង​៤០​នាក់​នៅ​ទួរគី
ព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកនៅជាប់ព្រំដែនប្រទេសទួរគី និងប្រទេសស៊ីរី។
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស​ ថ្ងៃទី១១ ឧសភា ២០១៣
  • កែប្រែចុងក្រោយ: May 11, 2013
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកមូអាមេ ហ្គូឡេ (Muammer Guler) បានប្រកាសតាមស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយ ឈ្មោះ អ៊ីនធីវី (NTV) ថាការបំផ្ទុះគ្រាប់ បានកើតឡើងនៅក្រុងរ៉ៃហាលី (Reyhanli) ដែលនៅមិនឆ្ងាយប៉ុន្មានពីខេត្តអ៊ីឌីប (Idlib) របស់ប្រទេសស៊ីរី។

លោកបញ្ជាក់ថា អ្នករបួសចំនួន២៩នាក់ ស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរ។

គ្រាប់ទីមួយបានផ្ទុះនៅខាងក្រៅ ជាប់នឹងបរិវេណសាលាក្រុងរ៉ៃហាលី និងគ្រាប់ទីពីរបានផ្ទុះឡើង នៅចំពីមុខមន្ទីរ​ប្រៃសនីយ៍ប្រចាំតំបន់នោះ។

នាយករដ្ឋមន្ត្រីទួរគី លោករឺសេប តៃយីប អេដូហ្គង់ (Recep Tayyip Erdogan) បានបង្ហើបឲ្យដឹងថា ការបំផ្ទុះនេះ អាច​មាន​ជាប់ទាក់ទងនឹងសង្គ្រាមស៊ីវីល នៅក្នុងប្រទេស៊ីរី។ តំបន់ដែលរងគ្រោះនេះ បានទទួលជនភៀសខ្លួនស៊ីរី រវាងពី២០ ទៅ​២៥ពាន់នាក់។

តែលោកក៏បាននិយាយដែរថា អំពើនេះអាចជាអំពើ ដែលកើតឡើងពីការចរចារមិនត្រូវគ្នា រវាងរដ្ឋាភិបាលរបស់លោក និងពួកបះបោរជនជាតិគៀដ៍ ដើម្បីជាការពញាក់ស្មារតីមួយ ស្ដីពីជម្លោះដែលមានរយៈពេលជាង៣០ឆ្នាំមកហើយ។

ប្រទេសទួរគីបានគាំទ្របុព្វហេតុរបស់ក្រុមប្រឆាំងនៃប្រទេស៊ីរី និងបានសន្យាផ្ដល់ជម្រកឲ្យក្រុមអ្នកប្រយុទ្ធប្រឆាំងទាំងនេះ ដែលកំពុងព្យយាមរំលំរបបលោក បាលឆា អែលអាសាធ (Bachar el-Assad)។

ពីប្រទេសអាឡឺម៉ង់ទីកន្លែងដែលលោកកំពុងធ្វើទស្សនកិច្ចនោះ រដ្ឋមន្ត្រីការបរទេសទួរគី លោក អាដមេត ដាវូតូលូ (Ahmet Davutoglu) បានសន្យាថារដ្ឋាភិបាលទួរគី នឹងរកអោយឃើញពីពន្លឺទាក់ទងអំពើភេវរកម្មនេះ ហើយថាជនល្មើស​នឹង​មិន​រួចខ្លួនឡើយ។

ព្រំដែននៃប្រទេសទួរគី និងប្រទេសស៊ីរី បានក្លាយជាទីកន្លែងប្រឈមមុខគ្នាយ៉ាងសន្ធោសន្ធៅ រវាងក្រុមបះបោរ និង​កងទ័ព​នៃរបបរបស់លោក អាសាធ នៅទីក្រុងដាម៉ាស។

កាលពីខែកុម្ភះកន្លងទៅ រថយន្ដមួយត្រូវបានគេយកមកផ្លុងចោល ហើយបានបំផ្ទុះនៅត្រង់ចំនុចត្រួតពិនិត្យមួយ ធ្វើឲ្យ​មនុស្ស១៤នាក់ស្លាប់។ រដ្ខមន្ត្រីក្រសួងមហាផ្ទៃទួរគី បានចោទកងទ័ពនិងភ្នាក់ងាសម្ងាត់របស់ប្រទេសស៊ីរី ថាជាអ្នកស្ថិត​នៅពីក្រោយអំពើអស់ទាំងនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...