ការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅទួរគី កំពុងប្រព្រឹត្តិទៅ
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១៥ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 15, 2016
- ប្រធានបទ: រដ្ឋប្រហារ-ទួរគី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កងទ័ពរបស់ប្រទេសទួរគី បានប្រកាសនៅយប់ថ្ងៃសុក្រនេះ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ថាខ្លួនដណ្ដើមអំណាច ដើម្បីការពារនូវ«លិទ្ធិប្រជាធិបតេយ្យ» និង«សិទ្ធិមនុស្ស» បានជាស្ថាពរហើយ។ ប្រធានាធិបតីក្នុងតំណែង នៃប្រទេសនេះ លោក «Recep Tayyip Erdogan» កំពុងស្ថិតក្នុងកន្លែងមានសុវត្ថិភាព។ នេះបើតាមទូរទស្សន៍ «CNN Turk»។
សេចក្ដីប្រកាសព័ត៌មានរបស់កងទ័ព ដែលបង្ហោះតាមប្រព័ន្ធទូរសារអេឡិចត្រូនិក (eMail) និងបន្ទាប់មកផ្សព្វផ្សាយតាមទូរទស្សន៍ ក្នុងប្រទេសទួរគី បានឲ្យដឹងថា រាល់ចំណងទាក់ទងជាអន្តរជាតិ នៅតែមានភាពធម្មតា ហើយនីតិរដ្ឋ នឹងស្ថិតនៅជាអាទិភាព។ អគ្គមេបញ្ជាការ កំពុងស្ថិតជា«ចំណាប់ខ្មាំង» នៃកងទ័ពដែលកំពុងបះបោរទាំងនេះ។ នេះបើតាមការផ្សព្វផ្សាយ របស់ទូរទស្សន៍ក្នុងស្រុកដដែល និងតាមទីភ្នាក់ងារព័ត៌មានមួយ ដែលស្និតនឹងរដ្ឋាភិបាលទួរគី។
សេចក្ដីប្រកាសព័ត៌មាន ដែលចុះហត្ថលេខា ដោយ«ក្រុមប្រឹក្សាសន្តិភាព នៅក្នុងប្រទេស» បានសរសេរទៀតថា៖ «យើងមិនអនុញ្ញាតឲ្យសណ្ដាប់ធ្នាប់ និងអំណាចរដ្ឋ នៅក្នុងប្រទេសទួរគី ដើរថយក្រោយឡើយ។ (...) អាជ្ញានៃការផ្ទុះអាវុធ ត្រូវបានកំណត់ឲ្យធ្វើ នៅលើផ្ទៃប្រទេស រហូតមានបទបញ្ជាថ្មី។»
នាយករដ្ឋមន្ត្រីទួរគី លោក «Binali Yildirim» បានប្រកាសនៅមុននេះថា កងទ័ពបានប៉ុនប៉ុនដណ្ដើមអំណាច តែពួកគេត្រូវបានរុញច្រានថយក្រោយវិញ ហើយមិនអាចនិយាយ ថាមានរដ្ឋប្រហារកើតឡើងឡើយ។
អ្នកយកព័ត៌មាន របស់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters) ប្រចាំនៅរដ្ឋធានីអង់ការ៉ា បានអះអាងថា ខ្លួនបានស្ដាប់ឮនូវការបាញ់រះ នៅកណ្ដាលរដ្ឋធានី និងបានឃើញឧទ្ធម្ភាគចក្រ និងយន្ដហោះយោធាជាច្រើនគ្រឿង បានហោះចុះឡើង ពីលើរដ្ឋធានី។ ហើយអ្នកសារព័ត៌មានផ្សេងទៀត ប្រចាំនៅក្រុង អ៊ីស្តង់ប៊ូល (Istanbul) ក៏បានឃើញឧទ្ធម្ភាគចក្រជាច្រើន ហោះពីលើទីក្រុងមួយនេះដែរ។
ទូរទស្សន៍ «NTV» បានផ្សាយថា ស្ពានចំនួនពីរ នៅដែលភ្ជាប់ទ្វីបអាស៊ី និងទ្វីបអ៊ឺរ៉ុប ត្រូវបានបិទ លែងឲ្យមានចរាចរណ៍ទាំងពីរទិស។ ទូរទស្សន៍ដដែលនេះ ក៏បានបង្ហាញដែរនូវរូបភាព ស្ដីពីរថពាសដែកជាច្រើនគ្រឿង នៅនឹងច្រកចូលនៃព្រលានយន្ដហោះ «Istanbul-Atatürk»៕
Des hélicoptères tirent sur un édifice gouvernemental #Ankara #Turquie https://t.co/7HcB7T8Soj
— Moëz BHAR (@moezbhar) 15 juillet 2016