សមាគមកង់បីចំនួនពីរនៅភ្នំពេញ នឹងជួបគ្នាដើម្បី«ជម្រះបញ្ជី»
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី១៤ មិនា ២០១៥
- កែប្រែចុងក្រោយ: March 15, 2015
- ប្រធានបទ: កម្មករ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រហូតមកដល់រសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៥ សមាគមរួមគ្នាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយលោក ឯ សុភាស់ និងលោក ហៀង វិទ្យា រួមទាំងសមាជិក ប្រមាណជា៣០០នាក់ បានធ្វើការដង្ហែរក្បួន ប្រកាសខ្លាំងៗ សុំឲ្យប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន ពៅ ចេញមុខដោះស្រាយ ជាមួយក្រុមខ្លួន ពីបញ្ហាមួយចំនួន ដែលមានការឈ្លោះទាស់ទែងគ្នា រវាងកូនចៅ និងកូនចៅ។
លោក ជ្រៃ វិចិត្រ ជាអ្នកទទួលខុសត្រូវ ខាងនាយកដ្ឋានផែនការ របស់សមាគមរួមគ្នាអភិវឌ្ឃន៍កម្ពុជា បានវាយប្រហារពាក្យសម្តីធ្ងន់ៗ ទៅលើសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធថា ជាសមាគមដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ និងបង្ករភាពចលាចលដល់សង្គម ព្រោះមានសមាជិក ជាអតីតអ្នកញៀនថ្នាំ។ មិនតែប៉ុណ្ណោះ លោកបានសង្កត់ធ្ងន់ថា ប្រធានសមាគមខាងលើ ជាមមនុស្សកំសាក មិនហ៊ានចេញមុខដោះស្រាយបញ្ហាជាមួយគ្នា ដោយប្រាប់កូនចៅរបស់ខ្លួន គេចពីតំបន់គោលដៅអស់។
ពាក្យសម្តីធ្ងន់ៗទាំងនេះ ត្រូវបានសមាជិក របស់សមាគមរួមគ្នាអភិវឌ្ឃន៍កម្ពុជា គាំទ្រ និងស្រែកហោរកញ្ច្រៀវ យ៉ាងអឺងកង។ ប៉ុន្តែបើទោះជា ការស្រែកហ៊ោកញ្ជៀវនោះ បានបង្កការរំខាន និង ដែលបង្ករការកកកុញ នៅមុខចំណុចសាលាខណ្ឌទួលគោកនោះក៏ដោយ ក៏គេមិនឃើញ មានសមត្ថកិច្ចចរាចរណ៍ណាមួយ ធ្វើការបញ្ឈប់ និងរារាំងនោះឡើយ។ ហើយក្បួនរបស់ក្រុមសមាគមនេះ បានបន្តរហូតដល់ទីតាំងមុខ រ៉ារទេះភ្លើងនៅក្នុងខណ្ឌដូនពេញ។
ដោយឡែកលោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹង នៅថ្ងៃទី១៤ ខែមិនាថា លោកពិតជាបានហាមឃាត់ សមាជិកមិនឲ្យនៅទីនោះមែន ព្រោះបើនៅកន្លែងនោះ ច្បាស់ជាមានរឿងជាមួយគ្នាមិនខាន។ លោកចង់ឲ្យក្រុមអ្នករត់កង់បីទាំងអស់ មានសុវត្តិភាព។ តែលោកបានបដិសេធថា ចំពោះរឿងដែលប្រធាន សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា បាននិយាយទាំងអស់ មិនមែនជាការពិតទេ ព្រោះពេលមានរឿងវាយតប់គ្នាកើតឡើង គឺក្រុមសមាជិករបស់លោក ឯ សុភាស់ ជាអ្នកផ្តើមមុន។
លោក វ៉ន ពៅ បានបញ្ជាក់ថា បើមានការជួបគ្នា នៅកន្លែងសាធារណៈនោះមែន តើទទួលបានផលប្រយោជន៍អ្វី សម្រាប់ភាគីទាំងសងខាង? បន្ទាប់ពីការបដិសេធន៍នេះ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានឲ្យដឹងទៀតថា លោកនឹងទៅចូលរួម ក្នុងការចរចារមួយ នៅសាលាខណ្ឌដូនពេញ វេលាម៉ោង៣រលៀល ថ្ងៃទី១៦ ខែមីនា រវាងសមាគមទាំងពីរ ដើម្បីឲ្យមានលទ្ធផលច្បាស់លាស់ រវាងគ្នា និងគ្នា។
ក្នុងការចរចានោះ នឹងមានការចូលរួម ពីតំណាងសមាគមទាំងពីរ ព្រមទាំងមានវត្តមានលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ រួមនឹងអ្នកសង្កេតការណ៍ អង្គការសង្គមស៊ីវិល ផ្សេងទៀតដែរ៕