អ្នកនាង ខ្ញុង បដិសេធ​ទំព័រ​ហ្វេសប៊ុក​ពីរ ថា​ជា​ទំព័រ​ក្លែងក្លាយ (vdo)

ជាថ្មីម្តងទៀត តារាកំប្លែងដែលកំពុងស្រូបប្រជាប្រិយភាព តាមរយៈសម្តីចាក់ទឹកមិនលិច នាងខ្ញុង បានចេញមក​បក​ស្រាយម្តងទៀត ដោយសារតែមាន ជនមិនស្គាល់អត្តសញ្ញាណមួយចំនួន យកឈ្មោះ និងរូបថតរបស់នាង​ទៅបង្កើត​ជា ទំព័រហ្វេសប៊ុកក្លែងក្លាយ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៧ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 27, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាថ្មីម្តងទៀត តារាកំប្លែងដែលកំពុងស្រូបប្រជាប្រិយភាព តាមរយៈសម្តីចាក់ទឹកមិនលិច នាងខ្ញុង បានចេញមក​បក​ស្រាយម្តងទៀត ដោយសារតែមាន ជនមិនស្គាល់អត្តសញ្ញាណមួយចំនួន យកឈ្មោះ និងរូបថតរបស់នាង​ទៅបង្កើត​ជា ទំព័រហ្វេសប៊ុកក្លែងក្លាយ។


នាងខ្ញុង (ទីបីរាប់ពីខាងឆ្វេង) នៅក្នុងឈុតឆាកមួយ ថតនៅក្នុងរឿង ក្រឡអីហ្នឹង។ (រូបថត ហ្វេសប៊ុក)

តារា - ខណៈពេលដែល ទំព័រហ្វេសប៊ុកមួយឈ្មោះថា «Knhong CTN» បានយកព័ត៌មាន និងសកម្មភាពជាច្រើន របស់តារាកំប្លែងជាសមាជិក របស់ក្រុមនាយពែកមី នាងខ្ញុង យកទៅបង្ហោះជាហូរហែមក ដែលធ្វើឱ្យមានអ្នកគាំទ្រ​ចូលទស្សនារាប់ម៉ឺននាក់។ ប៉ុន្តែព័ត៌មានមួយចំនួន ដែលបានបង្ហោះនៅក្នុងទំព័រមួយនេះ បានធ្វើឱ្យប្រិយមិត្តមួយ​ចំនួន ដែលបានគាំទ្រអ្នកនាង មានអាក់អន់ស្រពន់ចិត្ត និងមានការយល់ច្រឡំជាមួយសារ ដែលបានសរសេរនៅ​លើទំព័រ ហ្វេសប៊ុក«Knhong CTN»នេះ។

ដោយសារតែមានការយល់ច្រលំពីអ្នកគាំទ្រ តារាកំប្លែងស្រីសម្តីចាក់ទឹកមិនលេច បានអះអាងថា នោះមិនមែន​ជា​ទំព័រពិតប្រាកដ របស់នាងនោះទេ។ តារាមេម៉ាយកូនមួយរូបនេះ បានបញ្ជាក់ថា នាងមាន គណនីហ្វេសប៊ុក ផ្ទាល់ខ្លួន​តែមួយគត់ដែលមានឈ្មោះថា «Srey Knhong»។ ចំណែកឯ ទំព័រហ្វេសប៊ុកឈ្មោះ «Knhong CTN» និង Page «ស្រេង សុកាន់ដា ហៅ ខ្ញុង» មិនមែនជារបស់នាងឡើយ។

ភ្ជាប់ជាមួយទំព័រហ្វេសប៊ុក ដែលនាងបដិសេធចោលទាំងពីរនេះ អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បានសរសេរ​បញ្ជាក់ នៅលើគណនីផ្ទាល់ខ្លួន ដែលមានឈ្មោះថា Srey Knhong យ៉ាងដូច្នេះថា៖ «Page ទាំងពីរនេះមិនមែនជា Page ពិតផ្ទាល់របស់នាងខ្ញុំទាំងពីរ Page ពិតរបស់នាងខ្ញុំមានតែមួយគត់ (Srey Knhong ) បើគ្មានបងប្អូនគាំទ្រ​ដល់​នាងខ្ញុំ ក៏នាងខ្ញុំគ្មានថ្ងៃនេះដែរ»។

អ្នកនាង ស្រេង សុកាន់ដា ក៏សូមអំពាវនាវដល់អ្នកដែលបានយកទំព័រ ដែលដាក់ឈ្មោះអ្នកនាងយកទៅលេង សូម​មេត្តាមុននឹងផុស សូមយល់ពីអាម្មណ៍អ្នកនាផង តែអ្នកនាងក៏សូមអគុណ ចំពោះអ្នដែលប្រើប្រាស់​ទំព័រក្លែងក្លាយ​នោះដែរ ដែលបានគាំទ្រអ្នកនាងកន្លងមក៕

សូមទស្សនាការបដិសេធរបស់ នាងខ្ញុង ដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...