«ទឹកភ្នែកនិស្សិត» របស់តារាចម្រៀងថ្មី នៃផលិតកម្មថោន
- ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ០៣ វិច្ឆកា ២០១៥
- កែប្រែចុងក្រោយ: November 07, 2015
- ប្រធានបទ: ចម្រៀង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅពេលជាងមួយសប្តាហ៍នេះ ផលិតកម្មថោន បានបង្ហាញពីវត្តមានតារាស្រីថ្មី ដ៏ស្រស់ស្អាត និងមានសំនៀងដ៏ពិរោះ ឈ្មោះ និរត្តន៍ តាមរយះបទចម្រៀងមួយបទ ដែលមានចំណងជើងថា«ទឹកភ្នែកនិស្សិត» ដែលនិពន្ធទំនុកច្រៀង ដោយលោក យឹម តាស្រង់ ក្នុងអត្ថន័យអប់រំ។
តាមពិតបទចម្រៀង ទឹកភ្នែកនិស្សិត នេះបានផ្សាព្វផ្សាយ តាមយូធូប តាំងពីថ្ងៃ ទី ២៦ ខែតុលាមកម្លេះ ប៉ុន្តែមិនទាន់មានការគាំទ្រ ពីសំណាក់អ្នកទស្សនាច្រើននៅឡើយ។ ទើបតែនៅដើមខែវិច្ឆកានេះ ទើបផលិតកម្មថោន បានផ្សាយចម្រៀងនេះម្តងទៀត តាមទំព័រហ្វេសប៊ុករបស់ខ្លួន ហើយក៏ទទួលបានចំណាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់អ្នកប្រើប្រាស់ និងអ្នកគាំទ្រផលិតកម្ម ដែលលាន់មាត់ សឹងតែគ្រប់ៗគ្នាថា បទនេះពិរោះណាស់ ថែមទាំងមានន័យ ក្នុងការអប់រំនោះទៀត។
«ទឹកភ្នែកនិស្សិត» ជាចម្រៀងមនោសញ្ចេតនាកំសត់ ដែលរៀបរាប់ពីជិវិត របស់និស្សិតស្រុកស្រែ ដែលមករៀនយកបរិញ្ញាបត្រ នៅរាជធានី ហើយក៏ភ្លើតភ្លើនមានស្នេហា រហូតដល់មានកូនទាំងមិនរៀបការ និងត្រូវគូសង្សាបោះបង់ចោលទៀត។ ចុងក្រោយ សល់តែវិប្បសារី និងសុំការអភ័យ ពីអ្នកមានគុណ ចំពោះទង្វើខុសឆ្គងរបស់ខ្លួនតែប៉ុណ្ណោះ។
សូមស្តាប់ថា តើបទនេះពិតជាពិរោះ និងមានន័យមែន ឬយ៉ាងណា?