ភិន សុដាលីស សុំ​​ទោស​​ឪពុក​ ព្រោះ​«ប្រុស​លេង​សើច»​ចង់​សង​សឹក

សម្រាប់អ្នកនាង ភិន សុដាលីស បានបង្ហាញការជឿជាក់ថា ទង្វើរបស់លោក ប៉ែន ចំរ៉ុង ជាការសងសឹក​តប​នឹង​ឪពុក​របស់​អ្នកនាង គឺលោក អ៊ិន សុភិន ដែលបានប្រើអំពើហិង្សាដាក់លោក ប៉ែន ចំរ៉ុង បង្កភាពអាម៉ាស ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​កំពុង​ទាក់ទង​គ្នា​ដំបូង។ នៅពេលនេះ អ្វីដែលអ្នកនាងបានថ្លែង​ទៅកាន់អ្នក​សារព័ត៌មាន ចំពោះអ្វី​ដែល​នាង​អះអាង ពីទង្វើ​របស់​លោក ប៉ែន ចំរ៉ុង នេះ គឺមានតែការសុំអភ័យទោស ពីសំណាក់​ឪពុក​របស់​នាង​ប៉ុណ្ណោះ។
ភិន សុដាលីស សុំ​​ទោស​​ឪពុក​ ព្រោះ​«ប្រុស​លេង​សើច»​ចង់​សង​សឹក
អ្នកនាង ភិន សុដាលីស ញញឹមដាក់ក្រុមអ្នកយកព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០១៦។ (រូបថតសហការី)
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ កក្កដា ២០១៦
  • កែប្រែចុងក្រោយ: July 26, 2016
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើទំងន់ជើងផ្ទួនៗ ដែលគេល្បីថា លោក អ៊ិន សុភិន បានទាត់លោក ប៉ែន ចំរ៉ុង ព្រោះមកលួចទាក់ទង​កូន​ស្រី​លោក​នោះ ពិតជាហេតុផលចម្បង ដែលធ្វើឲ្យលោក ប៉ែន ចំរ៉ុង សងសឹកតបវិញ ដោយប្រឹងធ្វើណា យក​អ្នក​នាង ភិន សុដាលីស ឲ្យបាន មុននឹងធ្វើការលែងលះពីនាងវិញ អញ្ចឹងឬ?

មកដល់ម៉ោងនេះ មិនមានការឆ្លើយតប​ពីលោក ប៉ែន ចំរ៉ុង នៅឡើយ។ តែសម្រាប់អ្នកនាង ភិន សុដាលីស បាន​យល់ថា​មូលហេតុនេះ ទំនងជាពិត។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃទី២៥ ខែ​កក្កដា​ម្សិល​ម៉ិញនេះ អ្នកនាង ភិន សុដាលីស ដែលមានទឹកមុខស្រស់ស្រាយ ប្រកបដោយសុខភាពមាំមួននេះ បាន​ថ្លែងឲ្យដឹង ពីហេតុផលមួយចំនួន ដែលឈានទៅដល់ សេចក្ដីសន្និដ្ឋានខាងលើ។ នាងបានបញ្ជាក់ ពី​គោល​បំណង នៃការធ្វើសន្និសីទសារព័ត៌មានរបស់នាង ថាដើម្បីសុំទោសក្រុមគ្រួសារ និងដល់មហាជនទូទៅ ជា​ពិសេស​​គឺលោក អ៊ិន សុភិន ​ឪពុក​បង្កើតរបស់នាង ពីរឿងរ៉ាវដែលកើតមានកន្លងទៅ។

អ្នកនាង ភិន សុដាលីស បានរឿបរាប់យ៉ាងលំអិត ពីរឿងវ៉ាវឈុតឆាកសម្ដែង ក្នុង«ជីវិតពិត»របស់លោក ប៉ែន ចំរ៉ុង ដើម្បីធ្វើការសងសឹក តបនឹងឪពុករបស់នាងដូច្នេះថា តាំងពីដំបូងឡើយ គឺតាំងពីពេល​នាង​ចេញ​វីដេអូ​ឃ្លីប វាយ​ប្រហារ​ឪពុក​របស់​ខ្លួន នៅពេលនោះ វាជាការរៀបចំ និងឲ្យគំនិតពីលោក ប៉ែន ចំរ៉ុង ផ្ទាល់តែម្ដង។ នៅ​ពេល​នោះ នាង​មិន​បាន​គិត​ដល់ទេ ដោយសារតែនាងស្រឡាញ់ និងជឿទុកចិត្តខ្លាំងពេក។ សម្រេច​សម្រួល​ទៅ សម្រាប់​រូប​អ្នក​នាង​នៅពេលនេះ គឺអ្វីៗ ដែលបានកើតឡើង រវាងអ្នកទាំងពីរ ក្នុងពេលកន្លងមក គឺ​ជាការ​​សម្ដែង​​«ឥត​ខ្ចោះ» និងនឹកស្មានមិនដល់មួយ របស់តារាសម្ដែងលោក ប៉ែន ចំរ៉ុង នេះតែម្ដង។

អ្នកនាងបានបន្តទៀតថា សម្រាប់រយៈពេលជិតមួយឆ្នាំ ដែលអ្នកទាំងពីរបានរួមរស់ជាមួយគ្នា គឺរូបអ្នក​នាង​ហាក់​ទទួលរ៉ាប់រងជាច្រើន ក្នុងការផ្គត់ផ្គង់ដល់ក្រុមគ្រួសារ នៅក្រោមដំបូលតែមួយ តែមានសមាជិកគ្រួសារ ​រហូត​ដល់​ទៅ​៥នាក់។ បន្ទាប់ពីពេលដែលលោក ប៉ែន ចំរ៉ុង ដឹងថាអ្នកនាងមានកូនក្នុងផ្ទៃ ក៏ស្រាប់តែចេះ​តែ​បង្ហាញ​​ពី​អត្តចរិត​ប្លែកៗ ព្រងើយ​កន្តើយ​ដាក់រូបនាង រហូតដល់ដំណាក់កាលលែងលះ។

អ្នកនាង ភិន សុដាលីស បានអះអាងថា ការលែងលះរវាងរូបអ្នកនាង និងលោក ប៉ែន ចំរ៉ុង គឺភាគីខាង​ប្រុស​ជា​អ្នក​ដាក់​ទៅ​តុលាការ ខណៈឯរូបនាងខ្លួនឯង មិនបានគិតថា ចង់លែងលះពីស្វាមី (ចុះលិខិត​អាពាហ៍​ពិពាហ៍ ចំពោះ​មុខ​ច្បាប់ តែ​មិន​​បាន​​រៀបការ ជាលក្ខណៈប្រពៃណី) នោះ​ឡើយ ដោយសារអ្នកនាងគិតដល់កូន។

មិនត្រឹមតែប៉ុណ្ណឹង អ្នកនាងបានទម្លាយរឿង ដែលអ្នកនាងចាត់ទុក ជាការហួសចិត្តមួយ៖ គឺលោក ប៉ែន ចំរ៉ុង បាន​​​អះ​អាង​នៅចំពោះតុលាការ ពីភាពមិនច្បាស់លាស់ ថាតើកូនក្នុង​ផ្ទៃ​មួយនេះ ជាកូនរបស់លោក ឬ​កូន​អ្នក​ណា។ អ្នកនាង​បាន​បន្ត​ទៀត​ថា លោក ប៉ែន ចំរ៉ុង បានយកលេសនេះ ដើម្បីចោទនាងថា មាន​សាហាយ​ស្មន់​ជាមួយ​អ្នក​ផ្សេង នៅ​ក្នុង​បណ្ដឹងលែងលះ​​របស់​ខ្លួន ទៅកាន់តុលាការ។

សុដាលីស បានថ្លែងឲ្យដឹងថា៖ «ក្រោយពីកោះហៅ (របស់​តុលាការ) ជា​លើកទី១រួចមក ខ្ញុំឃើញទង្វើរបស់​គាត់ កាន់តែអាក្រក់ទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ ទើបខ្ញុំ​សម្រេច​ថា មិនអាចវិលត្រឡប់វិញបានឡើយ។ ម្យ៉ាង​ទៀត គាត់ចង់ផ្ដល់អាហារកិច្ចដល់កូន ខ្ញុំថាមិនបាច់ទេ កុំឲ្យ​ជាប់​កម្ម​ជាប់​ពារ។ ឡានមួយហ្នឹងយកទៅ ខ្ញុំ​យក​កូន ហើយកុំខ្លាចថា ខ្ញុំគ្មានលទ្ធភាពចិញ្ចឹមកូន។»។

សូមរំលឹកជូនដែរថា សន្និសីទសារព័ត៌មានរបស់អ្នកនាង ភិន សុដាលីស បានធ្វើឡើងប្រាំថ្ងៃ នៅក្រោយ​ការ​ប្រកាស​​សាលដីកា លែងលះជាស្ថាពរ របស់តុលាការសាលាដំបូងរាជធានី ​កាល​ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ​២០១៦​​​កន្លង​​ទៅ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...