«ទាហ៊ាន ស» ភាពយន្ដ​សង្គ្រាម​ឥណ្ឌូចិន​ចាប់​ផ្ដើម​ថត​នៅ​កម្ពុជា

សមិទ្ធិករភាពយន្ដបារាំងមួយរូប នឹងសម្រេចជារូបរាង នូវភាពយន្ដមួយខ្សែរនៃសង្គ្រាមនៅឥណ្ឌូចិន ដែលមានចំណងជើងថា «ទាហ៊ាន ស (Le Soldat blanc)»។ ស្ថានីយទូរទស្សន៍បារាំងមួយ ឈ្មោះ កាណាល់ភ្លូស (Canal+) បានបង្ហើបឲ្យដឹងថា ភាពយន្ដខ្នាតតូចនេះ (téléfilm) បានចាប់ផ្ដើមថត នៅកម្ពុជាកាលពីថ្ងៃសុក្រទី៨ខែវិច្ឆិកានេះ តែនឹងត្រូវចាក់ផ្សាយក្នុងកញ្ចក់ទូរទស្សន៍នៅឆ្នាំ២០១៤ ខាងមុខ។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: November 09, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សមិទ្ធិករភាពយន្ដបារាំងមួយរូប នឹងសម្រេចជារូបរាង នូវភាពយន្ដមួយខ្សែរនៃសង្គ្រាមនៅឥណ្ឌូចិន ដែលមាន​ចំណង​ជើងថា «ទាហ៊ាន ស (Le Soldat blanc)»។ ស្ថានីយទូរទស្សន៍បារាំងមួយ ឈ្មោះ កាណាល់ភ្លូស (Canal+) បានបង្ហើប​ឲ្យដឹងថា ភាពយន្ដខ្នាតតូចនេះ (téléfilm) បានចាប់ផ្ដើមថត នៅកម្ពុជាកាលពីថ្ងៃសុក្រទី៨ខែវិច្ឆិកានេះ តែនឹងត្រូវចាក់​ផ្សាយក្នុងកញ្ចក់ទូរទស្សន៍នៅឆ្នាំ២០១៤ ខាងមុខ។


ទាហ៊ានបារាំងកំពុងធ្វើការជាមួយនឹងវិទ្យុទាក់ទង ក្នុងសង្គ្រាមឥណ្ឌូចិននាឆ្នាំ១៩៥២។ (រូបថត ឯកសារ)

ភាពយន្ដ - ចាប់ផ្ដើមថតជាផ្លូវការនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃសុក្រទី៨ខែវិច្ឆិកានេះ ភាពយន្ដនឹងបកស្រាយ​ពីជីវិត​របស់ទាហ៊ានវ័យក្មេងពីររូប អង់ដ្រេ (André) និងរ៉ូប៊ែរ (Robert) ដែលសុទ្ធសឹងជាទាហ៊ានស្ម័គ្រចិត្ត ចេញទៅប្រយុទ្ធជា​បន្តនៅទ្វីបអាស៊ី ក្រោយបន្ទាប់ពីសង្គ្រាមលោកលើកទីពីរបានបិទបញ្ចប់។

ខណៈពេលដែលតួអង្គម្នាក់ ត្រូវសម្រេចចិត្តយ៉ាងប្ដូរផ្ដាច់ ក្នុងការប្រយុទ្ធរហូតតំណក់ឈាមចុងក្រោយនោះ តួអង្គម្នាក់​ទៀត បានសម្រេចិត្តផ្សេងពីនេះ ដោយបានរត់ចេញពីជួរទាហ៊ានបារាំង ហើយទៅចុះចូលនឹងជួរកងទ័ពរបស់សត្រូវ។

ភាពយន្ដប្រវត្តិសាស្ត្រ រំលឹកថ្លាថ្លែងយ៉ាងរំជួលចិត្តស្ដីពីកងទ័ពបារាំង ដែលត្រូវបានបញ្ជូនទៅដល់ទីក្រុងព្រៃនគរ (ទីក្រុង​ហូជីម៉ិញ សព្វថ្ងៃ) ដឹកនាំដោយឧត្ដមសេនីយ៍ ឡឺក្លែ (Leclerc) ដើម្បីយកត្រឡប់មកវិញ នូវ«សន្តិភាព» និង«អំណាច​គ្រប់​គ្រង»​របស់​បារាំង នៅឥណ្ឌូចិន។ តែរហូតមកដល់ពេលនេះ អ្វីៗបានកន្លងផុត ហើយវាគ្រាន់តែជា​ស្រមោលអតីតកាល​មួយប៉ុណ្ណោះ នៃ​ប្រវត្តិ​សាស្ត្រ​​ដ៏ជូរចត់។

នៅក្នុងភាពយន្ដ មានតួសម្ដែងល្បីៗ របស់បារាំង ដែលពីក្នុងចំណោមនោះ មួយចំនួនមានដើមកំណើតពីអាហ្វ្រិក និង​អាស៊ីផងដែរ។ ដំណើរការថតនឹងប្រើរយៈពេលរហូតដល់ថ្ងៃទី១៨ខែធ្នូរខាងមុខនេះ នៅក្រោមការដឹកនាំរបស់សមិទ្ធិករ លោក អេរិក ហ្សុងកា (Éric Zonka) ដែលធ្លាប់បានបញ្ចេញថ្វីដៃរួចហើយ នៅក្នុងរឿង «សុបិន្តជីវិត នៃពួកទេវតា (La Vie rêvée des anges)» សមិទ្ធផលពិសេស ដែលទទួលបានពានរង្វាន់ សេហ្សា ឆ្នាំ១៩៩៩ (César 1999) ជាភាពយន្ដដែល​ល្អជាងគេ។​ យើងនឹងរងចាំមើល ថាតើភាពយន្ដដែលជាស្នាដៃដឹកនាំថ្មី របស់លោក អេរិក ហ្សុងកា លើកនេះ នឹងបង្កការ​រំជួលចិត្តបែបណា?

នេះជារូបភាពមួយចំនួន នៃតួអង្គ និងសមិទ្ធិករភាពយន្ដ៖


តារាភាពយន្ដ ដែលសម្ដែងក្នុងតួអង្គទាហ៊ាន។ (រូបថត កាណាល់ភ្លូស)


លោក អេរិក ហ្សុងកា សមិទ្ធិករភាពយន្ដ។ (រូបថត កាណាល់ភ្លូស)

------------------------------------------------
ដោយ៖ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...