ចន ចន្ទលក្ខិណា៖ មិន​ចង់​មាន​អ្នក​«ស្អំ​បេះដូង» ព្រោះ​គិត​ដល់​កូន

អ្នកនាង ចន ចន្ទលក្ខិណា ជាតារាសម្តែងមួយ ដែលត្រូវបានទស្សនិកជនទទួលស្គាល់ ខណៈពេលដែលអ្នកនាង​លែងលះដាច់ស្រេច ជាមួយស្វាមី លោក យុត្ថារ៉ា ឆានី រួចមក អ្នកនាងបានប្រកាសថា ពេលនេះនាង​មានសេរីភាព​ខ្លាំងណាស់ និងសប្បាយចិត្តជាទីបំផុត ពេលដែលនៅម្នាក់ឯង ហើយមិនចង់បានអ្នកណាទៀត ចូលមកក្នុងបេះដូង​របស់អ្នកនាងនោះទេ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៣ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 23, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកនាង ចន ចន្ទលក្ខិណា ជាតារាសម្តែងមួយ ដែលត្រូវបានទស្សនិកជនទទួលស្គាល់ ខណៈពេលដែលអ្នកនាង​លែងលះដាច់ស្រេច ជាមួយស្វាមី លោក យុត្ថារ៉ា ឆានី រួចមក អ្នកនាងបានប្រកាសថា ពេលនេះនាង​មានសេរីភាព​ខ្លាំងណាស់ និងសប្បាយចិត្តជាទីបំផុត ពេលដែលនៅម្នាក់ឯង ហើយមិនចង់បានអ្នកណាទៀត ចូលមកក្នុងបេះដូង​របស់អ្នកនាងនោះទេ។


តារាសម្ដែង ចន ចន្ទលក្ខិណា។ (រូបថតហ្វេសប៊ុក)

តារា - តារាសម្តែង និងជាពិធីការិនីរបស់ស្ថានីទូរទស្សន៍បាយ័នអ្នកនាង ចន ចន្ទលក្ខណាបានលើកឡើងថា កុំថា​ឡើយ ដែលអ្នកនាងចង់បានអ្នកមកស្អំបេះដូង សូម្បីតែគិតក៏មិនដែលផង ព្រោះអ្នកនាងមិនចង់អោយ​កូនស្រី​មាន​ប៉ាប៉ាហៅដល់ទៅពីរ ហើយអ្វីដែលសំខាន់ មិនចង់អោយប៉ះពាល់ដល់អារម្មណ៍កូន។

ការលើកឡើងរបស់តារារូបនេះ ស្របពេលដែលមានពាក្យចចាមអារ៉ាមជាច្រើន បានលើកឡើងទាក់ទង នឹងការ​ឈានទៅដល់ការលែងលះគ្នារវាងអ្នកនាង និងស្វាមី ព្រោះតែមានអ្នកទី៣ជ្រៀតជ្រែកស្នេហ៍។ ដើមឡើយ គូស្វាមី​ក្នុងវិថីសិល្បៈមួយគូនេះ ត្រូវបានមហាជនជាច្រើនបាន កោតសរសើរ និងឱ្យតម្លៃថា ជាគូស្វាមីគំរូ នៅក្នុងគ្រួសារអ្នក​សិល្បៈដែលចាប់តាំងពីពួកគេចាប់ ដៃគ្នាជាប្តីប្រពន្ធរយៈពេល១៤ឆ្នាំ និងទទួលបានចំណង ដៃបុត្រីមួយមក មិន​ដែលមានបញ្ហាអ្វីនឹងគ្នានោះឡើយ។

ប៉ុន្តែក្នុងវង្វង់ឆ្នាំចុងក្រោយនេះ បន្ទាប់មានលេចធ្លាយព័ត៌មានជា ហូរហែមកថា អ្នកនាង ចន ច័ន្ទលក្ខិណា មានអ្នក ទី៣ចូលមកជ្រៀតជ្រែក ដែលបង្កជាឆ្អឹងទទឹងក ក្នុងរឿងសុភមង្គលគ្រួសារនោះ ទើបបណ្តាលឱ្យលោក យុត្ថារ៉ា ឆានី ខូចចិត្តដើរផឹកស៊ីលែងសូវចូលផ្ទះ ដែលឈានចំណងមិត្តភាពជាច្រើនឆ្នាំត្រូវប្រេះឆា។

ឆ្លើយតបនឹងដំណឹងលេចឮពាក្យចចាមអារ៉ាមនេះ អ្នកនាង ចន ចន្ទលក្ខិណា បានប្រាប់អ្នកសារព័ត៌មានថា អ្វីដែល​បានលើកឡើងខាងលើមិនពិតនោះទេ ការដែលសម្ព័ន្ធភាពគ្រួសាររបស់អ្នកនាង ឈានទៅដល់ផ្លូវ​បំបែកនេះ គឺគ្មាន​អ្នកទី៣ឯណាមកជ្រៀតជ្រែកឡើយ។ នេះមកពីអ្នកនាង និងស្វាមីអស់និស្ស័យ ត្រូវរួមរស់ជាមួយគ្នា។ មេម៉ាយ​សាច់​សខ្ចីទើបលែងប្តីរូបនេះ បានបន្តទៀតថា ភាពមិនចុះសម្រុងក្នុងការរស់នៅជាមួយគ្នា មិនអាចអោយនរណាម្នាក់ តស៊ូ​ទ្រាំតទៅទៀតបានទេ គឺមានតែចែកផ្លូវគ្នាដើរ ហើយរាប់គ្នាជាមិត្តតែប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...