ពេជ្រ សូរីតា បង្ហាញ«សាច់ដុំ» ក្រោយប្រកាសចូលសិល្បៈវិញ
- ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី០៦ មករា ២០១៥
- កែប្រែចុងក្រោយ: January 11, 2015
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាមួយនឹងការវិលចូលប្រឡូកក្នុងសង្វៀនសិល្បៈជាថ្មី អ្នកនាង ពេជ្រ សូរីតា ដែលមានឈ្មោះដើម ត្រា រ៉ាឌី បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលជាខ្លាំង ដោយតារាស្រីរូបនេះ បានបោះដើមទុន ជាមួយនឹងការតុបតែងខ្លួន យ៉ាងសិចស៊ី«អស់ស្ទះ»តែម្តង។
នៅលើទំព័រហ្វេសប៊ុករបស់អតីតកញ្ញាឯកវ័យ២៣ឆ្នាំដដែល នាពេលថ្មីៗនេះ រូបថតស៊ិចស៊ី បញ្ចេញគល់សុដនមូលក្លំ ព្រមជាមួយសាច់សខ្ចី និងរាងដ៏ស្រឡូនជាច្រើនត្រូវបានបង្ហោះ ដើម្បីទាក់ទាញប្រជាប្រិយភាព និងចាប់អារម្មណ៍ពីទស្សនិកជន ជាពិសេសយុវវ័យឡើងវិញ បន្ទាប់ពីខ្លួនបានដើរចេញពីវិថីសិល្បៈ អស់រយៈពេលជាងមួយឆ្នាំ ដោយសាររឿងអាស្រូវមានកូន ដោយមិនបានរៀបការ ជាមួយបុរសអ្នកជំនួញទ្រព្យស្តុកស្តម្ភ។
បើទោះបីជាដឹងថា ការលេងខ្លួនស៊ិចស៊ី ត្រូវរងការរិះពីមហាជនមួយចំនួនក៏ដោយក្តី ប៉ុន្តែស្រីស្អាតដើមទ្រូងបានរូបនេះ បានរំពឹងលើការតុបតែងខ្លួនជាលក្ខណៈសិចស៊ីនេះ នឹងទាក់ទាញភាពល្បីនៅលើវិថីសិល្បៈរបស់ខ្លួនផងដែរ។ ត្រា រ៉ាឌី បាននិយាយថា នាងនឹងតស៊ូយ៉ាងពេញទំហឹង ដើម្បីទទួលបានឈ្មោះល្បីឡើងវិញនៅក្នុងវិស័យសិល្បៈ។
យ៉ាងណាម៉ិញ បន្ទាប់ពីប្រកាសចូលសិល្បៈមកបម្រើអារម្មណ៍ទស្សនិកវិញ អតីតតួឯកក្នុងរឿង «ព្រះធិនវង្សនាងពៅ» មិនទាន់ឃើញមានវត្តមាននៅក្នុងឈុតសម្តែងរឿង ឬក៏ការ៉ាអូខេណាមួយនៅឡើយទេ។
កញ្ញា ពេជ្រ សូរីតា បានបោះជំហានចូលពិភពសិល្បៈក្នុងឆ្នាំ២០១២ ក្រោយពេលដែលនាងបានប្រឡងជាប់កញ្ញាឯកប្រ៊ិជស្តុនឆ្នាំ២០១២។ តារានិយមបង្ហាញភាពសិចស៊ីរូបនេះ ធ្លាប់សម្ដែងខ្សែភាពយន្តបានមួយចំនួនរយៈពេលជាង ២ឆ្នាំមកនេះ ហើយនាងធ្លាប់បានគ្រងដំណែងជាតួឯកក្នុងភាពយន្តបុរាណគឺរឿង «ព្រះធិនវង្សនាងពៅ» ដែលកំពុងចាក់ផ្សាយនាពេលបច្ចុប្បន្ននៅស្ថានីយទូរទស្សន៍ បាយ័ន៕