សម រង្ស៊ី៖ ប្រឆាំង​តាម​ផ្លូវ​ច្បាប់​ មាន​ប្រសិទ្ធភាព​ជាង​គេ

ដើម្បីលួងលោម ការអាក់អន់ស្រពន់ចិត្ តរបស់អ្នកគាំទ្រ លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បាន​អះអាង​ថា ការប្រឆាំងតាមបែបអហិង្សា និងផ្លូវច្បាប់មានប្រសិទ្ធិភាពជាងអ្វីទាំងអស់ ដែលអាចនឹងនាំឲ្យគណបក្សង្រ្គោះជាតិ ឈានទៅដឹកនាំប្រទេស នៅពេលខាងមុខ។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៦ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 26, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដើម្បីលួងលោម ការអាក់អន់ស្រពន់ចិត្ តរបស់អ្នកគាំទ្រ លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បាន​អះអាង​ថា ការប្រឆាំងតាមបែបអហិង្សា និងផ្លូវច្បាប់មានប្រសិទ្ធិភាពជាងអ្វីទាំងអស់ ដែលអាចនឹងនាំឲ្យគណបក្សង្រ្គោះជាតិ ឈានទៅដឹកនាំប្រទេស នៅពេលខាងមុខ។


លោក សម រង្ស៊ី និងអ្នកគាំទ្ររបស់លោក។ (រូបថត គណបក្សសង្គ្រោះជាតិ)

នយោបាយ - ការដើរចុះតាមផ្លូវ ដើម្បីធ្វើការតវ៉ាឲ្យមានយុត្តិធម៌ និងការផ្លាស់ប្តូរនៅកម្ពុជា មិនមែនជាជម្រើស ដ៏​មានប្រសិទ្ធភាពនោះទេ។ តែប្រការសំខាន់ជាងនេះ គឺការកំណែទម្រង់ស្ថាប័នសំខាន់ៗ ពិសេសគណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត គ.ជ.ប ឲ្យមានភាពឯករាជ្យពិតប្រាកដដើម្បីបើកផ្លូវ ឲ្យប្រជាពលរដ្ឋមានលទ្ធភាព​ពេញ​លេញ ក្នុងការជ្រើសរើសគណបក្សនយោបាយ ដែលប្រជាពលរដ្ឋពេញចិត្ត។ នេះជាការពន្យល់ របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក្នុងកិច្ចសម្ភាស ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក នៅគ្រាចុងក្រោយនេះ។

ប្រធានគណបក្សប្រឆាំង ដែលចង់ឲ្យមានការផ្លាស់ប្តូរនៅកម្ពុជា ដោយប្រសិទ្ធភាព និងជៀងវាងការប្រើអំពើហិង្សា បានបញ្ជាក់ទៀតថា៖ «យើងនឹងចូលទៅក្នុងសភា ដើម្បីឲ្យមានការផ្លាស់ប្តូរ»។ លោកសម រង្ស៊ី ក៏បានស្នើដល់អ្នក​គាំទ្រ​គណបក្សសង្រ្គោះជាតិ គម្បីកុំអាលវិនិឆ្ឆ័យ តែត្រូវរង់ចាំមើលប្រសិទ្ធភាពការងាររបស់គណបក្សសង្រ្គោះជាតិ។

ប្រធានគណបក្សសង្រ្គោះជាតិដដែលនេះ បន្ថែមទៀតថា គណបក្សសង្រ្គោះជាតិចូលទៅក្នុងសភា ដើម្បីផ្លាស់ប្តូរ​ជា​វិជ្ជមានតាមផ្លូវច្បាប់ និងអហិង្សា តែមិនមែនចូលទៅក្នុងរដ្ឋាភិបាលចម្រុះ ជាមួយរដ្ឋាភិបាលគណបក្ស​ប្រជាជនកម្ពុជា​នោះទេ។ លោក សម រង្ស៊ី បញ្ជាក់ថា៖ «ចូលទៅក្នុងសភា គឺចូលទៅតតាំង ប្រឆាំងគណបក្សប្រជាជន។ ហើយ​ប្រឆាំង​​តាមផ្លូវច្បាប់ និងអហិង្សា មានប្រសិទ្ធភាព។ មិនដែលមានទេគណបក្សធំៗតែពីរ តតាំងនៅក្នុងសភា។»

ការថ្លែងបញ្ជាក់របស់លោក សម រង្ស៊ី បានធ្វើឡើង បន្ទាប់ពីមជ្ឍដ្ឋានអ្នកគាំទ្រ របស់គណបក្សសង្រ្គោះជាតិមួយភាគ បានសម្តែងការខឹងសម្បារចំពោះគណបក្សសង្រ្គោះជាតិ ដែលបានចុះកិច្ចព្រមព្រៀងបញ្ចប់វិបត្តិ​នយោបាយ និងយល់​ព្រម​ចូលប្រជុំក្នុងសភា ជាមួយ​គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២២ ខែក្កដា ឆ្នាំ២០១៤។ តែកិច្ចព្រមព្រៀង ដែល​ភាគ​ច្រើន​ផ្តោតសំខាន់ ទៅ​លើការកែទម្រង់ក្បាលម៉ាស៊ីន ស្ថានប័នសំខាន់មួយចំនួននោះ ត្រូវបានសាទរពី អង្គការ​សង្គមស៊ីវិល អ្នកវិភាគនយោបាយឯករាជ្យមួយចំនួន និងសហគមន៍អន្តរជាតិជាទូទៅ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...