សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​រៀបចំ​កម្មវិធី​សប្បុរសធម៌​ដើម្បី​«បន្លប់​ថ្ងៃ​១៤​កុម្ភៈ»

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានកំពុងរៀបចំកម្មវិធីមួយ ដើម្បីបង្វែអារម្មណ៍និស្សិតរបស់ខ្លួន មិនឲ្យចាប់អារម្មណ៍ចំពោះថ្ងៃ ១៤កុម្ភៈ ដែលជាថ្ងៃបុណ្យនៃក្តីស្រលាញ់ ឫហៅថាបុណ្យសង្សានោះ។ កម្មវិធីនោះ ជាកម្មវិធីសប្បុរសធម៍ ដើម្បីជួយដល់សង្គមក្នុងនោះ មានកុមារកំព្រា និស្សិតក្រីក្រ និងអ្នកជំងឺ។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៣ កុម្ភៈ ២០១៤
  • កែប្រែចុងក្រោយ: February 14, 2015
  • ប្រធានបទ: បុណ្យនៃក្ដីស្រឡាញ់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ណែនាំ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្តី​ពី​វិធាន​ការ​ទប់​ស្កាត់​សកម្មភាព​មិន​ប្រក្រតី ក្នុង​ទិវា​បុណ្យ​នៃ​សេចក្តី​ស្រលាញ់ នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​នានា សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​រៀបចំ​កម្មវិធី​មួយ ដើម្បី​បង្វែ​សកម្មភាព​របស់​​យុវជន​​ទាំង​នោះ ដោយ​ឲ្យ​ពួក​គេ​ងាក​មក​ចូលរួម​សកម្មភាព រក​ថវិកា​ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​កុមារ​កំព្រា និស្សិត​ក្រីក្រ និង​អ្នក​ជំងឺ​ដែល​កំពុង​គេង​​សំរាក​នៅ​តាម​មន្ទីរ​ពេទ្យ​វិញ។

កម្មវិធីនេះ នឹងប្រព្រឹកថ្ងៃទី ១៤ កុម្ភៈស្អែកនេះ នៅបរិវេណនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានការរៀបចំ​ចាត់ចែកពីសាលាផ្ទាល់តែម្តង។ នៅក្នុងកម្មវិធីនេះ មានសកម្មភាពធំៗបី ដែលមានដូចជាការប្រគំតន្ត្រី លក់ដូ​និង​តាំងពិពណ៍ និងកម្មវិធីដាំកូនឈើ។ គណៈកម្មការសាលា បានសាងសង់ស្តង់លក់ជាច្រើនកន្លែង ក្នុងបរិវេណ​សាកលវិទ្យាល័យ ដើម្បីផ្តល់កន្លែងឲ្យនិស្សិតលក់សម្ភារៈ និងសម្តែងសិល្បៈ យកប្រាក់ជួយឧត្ថម្ភ ដល់ប្រជា​ពលរដ្ឋ​ដែលកំពុងជួបការលំបាក។ រហូតមកដល់ល្ងាចនេះ គេឃើញមានស្តង់ជាច្រើន រៀបចំដង្ហែគ្នាពាស​ពេញ​ទីធ្លា​សាលា។

និស្សិត ឡេង រតនា ជាអ្នកស្ម័គ្រចិត្តចូលរួមរៀបចំកម្មវិធីនេះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា នេះជា​លើក​ទី ៦ហើយ ដែលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំកម្មវិធីសប្បុរសធម៌នេះ ប៉ុន្តែខួបលើកទី ៦នេះ សាលារៀបចំធំជាងឆ្នាំមុនៗ ព្រោះចង់ទប់ស្កាត់ភាពមិនប្រក្រតី របស់យុវជនក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់ ដោយ​បន្លប់ពួកគេឲ្យមកចូលរួម នឹងសកម្មភាពសប្បាយៗ ដែលសាលាបានរៀបចំសំរាប់ពួកគេ។

និស្សិតរូបនេះបានបន្តថា និស្សិតសាកលវិទ្យាល័យរដ្ឋដ៏ធំមួយនេះ បាននាំគ្នារៃអង្គាស់លុយ ដើម្បីទិញអីវ៉ានមក​លក់នៅតាមស្តង់ ដើម្បីយកប្រាក់ចំណេញ ដាក់ក្នុងមូលនិធិសាលាសំរាប់ជួយដល់ជនក្រីក្រ។ រតនា បាន​និយាយ​ថា ចំពោះអ្នកដែលមិនលក់ដូអីវ៉ាន់អ្វីនោះ ពួកគេត្រូវធ្វើជាអ្នកទិញសំម្ភារៈទាំងនោះ ព្រោះជាទឹក​ចិត្ត​សប្បុរស​ធម៌ដែរ។

ក្រៅពីការលក់សំម្ភារៈ នំចំនីសំរាប់ហូបចុក និស្សិតខ្លះបានរៀបចំការប្រគំតន្ត្រីបួនកន្លែងទៀត ហើយការប្រគំ​តន្ត្រី​នេះ អ្នកដែលចូលទៅទស្សនាត្រូវទិញសំបុត្រ ព្រោះថវិការដែលទទួលបាន ពីការលក់សំបុត្រនោះ ក៍ជា​ប្រាក់​សំរាប់ទុកឧបត្ថម្ភដែរ។ បើនិយាយទៅ ឲ្យតែមានការចំណាយក្នុងកម្មវិធីនេះ ទុកជាសកម្មភាព​សប្បុរសធម៌​ទាំងអស់ ព្រោះរាល់សកម្មភាពដែលមានដូចជាកាលក់ដូ ការសំម្តែងរឿង ច្រៀងចម្រៀង សុទ្ធតែជាសកម្មភាព​ដែលធ្វើឡើង ដើម្បីរកប្រាក់ជួយឧបត្ថម្ភដល់ជនក្រីក្រទាំងអស់។

គួបញ្ជាក់ថាការប្រគំតន្ត្រី នឹងមានការចូលរួមពីបេក្ខជន The voice Cambodia និង បេក្ខជន Cambodia got talent ផងដែរ ដែលពួកគេទាំងនោះ បានស្ម័គ្រចិត្តចូលរួមក្នុងកម្មភាពសប្បុរសធម៌នេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...