បាល់ទាត់​អង់គ្លេស៖ អាសិណល យល់​ព្រម​ទិញ ស្តេវាន ចូវីទិក

ភ្នាក់ងាររបស់សហព័ន្ធបាល់ទាត់ហ្វីហ្វា (FIFA) លោក ក្វីដូឌី ដូម៉ិនីកូ (Guido Di Domenico) បាននិយាយថា ក្រុមដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៏ បានត្រៀមការចុះកិច្ចសន្យាថ្មីមួយ ក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធអន្តរជាតិម៉ុងតេណេក្រូ វ័យ២៣ឆ្នាំ ទៅចូលរួមក្រុមនៅកីឡាដ្ឋាន អេមីរ៉េត (Emirates Stadium) នៅរដូវក្តៅនេះ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាសែតម៉េត្រូ (Metro) បានឲ្យដឹងថា ក្រុមកាំភ្លើងធំអាសិណល (Arsenal) បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការនាំ យក ខ្សែប្រយុទ្ធវ័យក្មេង ស្តេវាន ចូវីទិក (Stevan Jovetic) មកចូលរួមជាមួយក្រុម។


កីឡាករខ្សែរប្រយុទ្ធ ស្តេវាន ចូវីទិក របស់ក្រុមជម្រើសជាតិម៉ុងតេណេក្រូ។

ភ្នាក់ងាររបស់សហព័ន្ធបាល់ទាត់ហ្វីហ្វា (FIFA) លោក ក្វីដូឌី ដូម៉ិនីកូ (Guido Di Domenico) បាននិយាយថា ក្រុមដែល​មាន​មូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៏ បានត្រៀមការចុះកិច្ចសន្យាថ្មីមួយ ក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធ​អន្តរជាតិ​ម៉ុងតេណេក្រូ វ័យ២៣ឆ្នាំ ទៅចូលរួមក្រុមនៅកីឡាដ្ឋាន អេមីរ៉េត (Emirates Stadium) នៅរដូវក្តៅនេះ។

លោក ដូម៉ិនីកូ បាននិយាយថា «ចូវីទិក ក៏ជាជម្រើសមួយរបស់ក្រុមជូវីនទូស (Juventus) ដែរ ប៉ុន្តែកីឡាករវ័យក្មេងរូបនេះ ពេញចិត្តក្នុងការផ្លាស់ប្តូរទៅលេងឲ្យក្រុមអាសិណលជាង។»

ក្វីដូឌី ដូម៉ិនីកូ ជាថ្នាក់ដឹកនាំកំពូលសញ្ជាតិអ៊ីតាលី ក្នុងសហព័ន្ធបាល់ទាត់ហ្វីហ្វា ហើយក៏ធ្លាប់ជាកីឡាករក្នុងក្រុមជូវីនទូស និងក្រុម ហ្វៀរ៉ិនទីណា (Fiorentina)។ ប៉ុន្តែគាត់ជឿថា កីឡាកររូបនេះ មិនចង់បន្តអាជីព នៅក្នុងទឹកដីអ៊ីតាលីទៀតទេ។

គ្រូបង្វឹកអាសិណល លោកអាសិង វ៉ិងកឺ (Arsene Wenger) បានសម្លឹងមើលកីឡាករ ចូវីទិក យូរណាស់មកហើយ។ ស្រប​ពេលដែលលោក ត្រូវការខ្សែប្រយុទ្ធបន្ថែម ដើម្បីមកជួយក្រុមនៅរដូវកាលថ្មីនោះ លោកសង្ឃឹមថា ចូវីទិក ជាជម្រើសដ៏ល្អ ហើយនឹងអាចចាប់ដៃគូរគ្នាជាមួយនឹងខ្សែប្រយុទ្ធជម្រើសជាតិបារាំង អូលីវីយឺ ជីរ៉ូដ (Olivier Giroud) ដែលជាខ្សែ​ប្រយុទ្ធ​ដ៏មុតស្រួចក្នុងពេលបច្ចុបន្ប។

កាលពីរដូវកាលមុន អតីតកីឡាកររបស់ក្រុម ផាធីស្សាន (Partizan) រូបនេះ បានរកគ្រាប់បាល់បានចំនួន១៤គ្រាប់ ក្នុង​ក្រប​ខ័ណ្ឌអ៊ីតាលីស៊េរីអេ (Serie A) ហើយកីឡាករ របស់ក្រុមហ្វៀរ៉ិនទីណា រូបនេះ ក៏ជាតួរអង្គសំខាន់ក្នុងក្រុម ដែលជួយឲ្យក្រុម ឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងតារាងស៊េរីអេ នាពេលបច្ចុបន្ប ហើយអាចលេងក្នុងក្របខ័ណ្ឌឆែមពានលីក (Champions League) នៅរដូវកាលក្រោយ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...