កម្ពុជា​គ្រោង​ឲ្យ​មាន​ការ​សិក្សា​ពី​ការ​រួម​ភេទ ផ្សាយ​តាម​បណ្ដាញ​សង្គម

ក្រសួងអប់រំ របស់ប្រទេសកម្ពុជា គ្រោងនឹងបង្កើតឲ្យមាន ការផ្ដល់ចំណេះដឹងដ៏ពិសេសមួយ ទាក់ទងនឹងការរួមភេទ ទៅដល់យុវជនកម្ពុជាទូទៅ ហើយត្រៀមនឹងបង្ហោះផ្សាយ តាមបណ្ដាញផ្សព្វផ្សាយសង្គម។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី០៩ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 10, 2014
  • ប្រធានបទ: អប់រំ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គម្រោងនេះ ត្រូវ​បាន​រៀបចំ​ឡើង ដោយ​ការិយាល័យ​អប់រំ​តាម​បច្ចេក​វិទ្យា របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​នឹង​ត្រៀម​ផ្ដល់​ទៅ​ឲ្យ​យុវជន​កម្ពុជា នូវ​ព័ត៌មាន​អប់រំ​សំខាន់ៗ​ទាំង​ឡាយ ដែល​ទាក់​ទង​នឹង​ការ​រួម​ភេទ និង​ជម្ងឺ​ដែល​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ។ មន្ត្រី​មួយ​រូប​របស់​ការិយាល័យ​នោះ លោក គត់ សូវាណូ បាន​ថ្លែង​ប្រាប់​សារព័ត៌មាន Levif.be របស់​ប្រទេស​ប៊ែល​ហ្សិក​ថា៖ «រហូត​មក​ដល់​ពេល​នេះ យើង​បាន​បាញ់​មុខ​ព្រួញ ទៅ​រក​ក្រុម​យុវជន ដែល​មាន​ការ​ប្រឈម​ខ្លាំង ដូច​ជា​"អ្នក​ប្រកប​របរ​ខាង​ផ្លូវ​ភេទ" និង​យុវជន​ទូទៅ»។

គម្រោង ដែល​នឹង​ចាប់​ផ្ដើម​អនុវត្តន៍​​នៅ​ក្នុង​សាលារៀន ចំនួន​២៤​នេះ នឹង​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ដើម្បី​ផ្សព្វផ្សាយ​ពី​ដំណឹង​អប់រំ ទាក់​ទង​នឹង​ជម្ងឺ​ដែល​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ។ តាម​មធ្យោបាយ​នេះ យុវជន​កម្ពុជា​ភាគ​ច្រើន ដែល​ចូល​ចិត្ត​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ស្រាប់ នឹង​អាច​ទទួល​បាន​ព័ត៌មាន​ទាំង​នោះ​ភ្លាមៗ និង​យ៉ាង​សមញ្ញ​ជា​ទី​បំផុត។

សាស្ត្រាចារ្យមួយរូប ដែលបង្រៀននៅក្នុងសាលាដែលគម្រោងខាងលើ ត្រូវបានបញ្ជូនទៅធ្វើការសាកល្បង បាន​ថ្លែងគាំទ្រគម្រោងនេះ ដោយនិយាយថា វិធីសាស្ត្រនេះ នឹងមានភាពងាយស្រួល ក្នុងការពន្យល់ទៅយុវជន​ខ្មែរជំនាន់ក្រោយទាំងនោះ។ លោកបានថ្លែងថា៖ «និយាយមែនទែនទៅ សិស្សៗតែងចង់ដឹងណាស់ ពី​ព័ត៌មាន​ជុំវិញប្រធានបទនេះណាស់»។

ដោយឡែក ក្រសួងអប់រំក៏បានបោះពុម្ភករណីនេះ ជាសៀវភៅមួយឡើងដែរ ដើម្បីផ្ដល់ទៅឲ្យយុវជន នូវ​ព័ត៌មាន​លំអិតជាច្រើន ដែលមិននិយាយត្រឹមតែ ការរួមភេទប៉ុណ្ណោះទេ តែនៅមានពន្យល់យ៉ាងលំអិតដូចគ្នា ពី​ការ​សេព​គ្រឿង​ញៀន និងទៅលើជំងឹសង្គមផ្សេងទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...