ស្វីស៖ ការ​សិក្សា​មួយ​អះអាង​ពី​អាថ៌កំបាំង នៃ​«ខ្មោច​​បីសាច»

ក្រុមអ្នកស្រាវជ្រាវ នៃសាលាជាន់ខ្ពស់មួយ នៅប្រទេសស្វីស បានលើកមកបង្ហាញពីវត្តមាននៃ«រូបរាងខ្មោចព្រាយបីសាច» ដែលមនុស្សមួយចំនួនលើផែនដីយើងនេះ តែងតែបានមើលឃើញ និងមានអារម្មណ៍ភ័យខ្លាចតែឯង។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី០៩ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 10, 2014
  • ប្រធានបទ: ស្រាវជ្រាវ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មានរឿងជាច្រើន ដែល​ទាក់​ទង​នឹង​ការ​មើល​ឃើញ ខ្មោច​ព្រាយ​បីសាច ហាក់​បី​ដូច​ជា​នៅ​នឹង​ភ្នែក​ស្រស់ៗ។ ហើយ​នេះ​ជា​ករណី​មួយ ដែល​សាលា​ពហុ​វិជ្ជា​សហព័ន្ធ​ជាន់​ខ្ពស់ នៅ​ក្រុង ឡូសាន (Lausanne) ផ្នែក​ខាង​លិច​នៃ​ប្រទេស​ស្វីស បាន​លើក​មក​និយាយ៖ «នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​១៩៧០ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ត្រឡប់​ចុះ​មក​វិញ អ្នក​ឡើង​ភ្នំ ហិម៉ាឡៃយ៉ា លោក រ៉េនហូលដ៍ ម៉េសស្ន័រ (Reinhold Messner) ដែល​មាន​សភាព​អស់​កម្លាំង​ល្ហិត​ល្ហៃ ហើយ​ដែល​ដក​ដង្ហើម​មិន​សូវ​គ្រប់​នោះ បាន​អះ​អាង​ថា លោក​បាន​ឃើញ​អ្នក​ឡើង​ភ្នំ​ម្នាក់​ទៀត ម្ដង​ជា​ស្រមោល​ម្ដង​ឃើញ​មាន​រូប បាន​ស្ថិត​នៅ​ក្បែរ​ខ្លួន​លោក»។

ចេញពីហេតុការណ៍ ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​នេះ​ហើយ ទើប​ក្រុម​ស្រាវ​ជ្រាវ​មួយ របស់​លោក​សាស្ត្រាចារ្យ អូឡាហ្វ៍ ប្លេនគេ (Olaf Blanke) នៃ​សាសា​ពហុ​វិជ្ជា​សហព័ន្ធ​ដែល​ហៅ​កាត់ ជា​ភាសា​បារាំង​ថា EPFL នោះ បាន​លើក​ជា​ប្រធាន​បទ​សិក្សា​ស្រាវជ្រាវ​មួយ​នេះ​ឡើង រហូត​បង្កើត​បាន​ជា​មន្ទីរ​ពិសោធន៍​មួយ ស្ដី​ពី​«វត្តមាន​នៃ​រូបរាង​អរូបិយ»។

អ្នកស្រាវជ្រាវបានបកស្រាយថា មនោអារម្មណ៍នៃគំហើញរូបរាងទាំងនោះ អាចកើតឡើងពីភាពរិចរិល ឬភាព​មិនប្រក្រតី នៃប្រព័ន្ធសរសៃប្រសាទខួរក្បាល។ ភាពរិចរិលនេះ បានឲ្យធ្វើខួរក្បាលរបស់មនុស្ស លែង​ចូលរួម​បែង​ចែក​ដោយត្រឹមត្រូវ ពីអារម្មណ៍ដែលមនុស្សខ្លួនឯងមាន ទទួលបាន ឬមើលឃើញ។ ប៉ុន្តែបែរជាបង្កើត​ឲ្យ​មាន​ឡើង នូវរូបរាងនៃមនុស្ស ស្រមោល ឬសកម្មភាពផ្សេងទៀត ទន្ទឺមនឹងហេតុការណ៍ដែលខ្លួនកំពុងធ្វើ។ នេះ​បើ​តាម​ការបញ្ជាក់ របស់សាសាពហុវិជ្ជា នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ។

នៅក្នុងមន្ទីរពិសោធន៍នោះ ក្រុមអ្នកស្រាវជ្រាវ បានឲ្យមនុស្សចងកំណាត់បិទភ្នែកជិត ហើយបានសាកល្បងធ្វើ​ចលនាដៃរបស់ខ្លួននៅខាងមុខ។ ប៉ុន្តែក្នុងពេលជាមួយនោះ ម៉ាស៊ីនស្វ័យប្រវត្តមួយ បានកម្រើកឡើង ដោយ​ធ្វើចលនាដូចដៃរបស់មនុស្សនោះដូច្នេះ ដោយថែមទាំងប៉ះខ្នងមនុស្សនោះផង។ សេចក្ដីប្រកាសព័ត៌មាន បាន​និយាយ​ទៀតថា មនុស្សដែលបានចូលរួមការសាកល្បងនេះ បានអះអាងថា ខ្លួនទទួលអារម្មណ៍ដូចជា​មាន​នរណាម្នាក់ ឈរនៅពីក្រោយខ្លួន ខណៈពេលដែលគ្មាននរណាម្នាក់សោះ នៅទីនោះ។ អ្នកចូល​មកសាកល្បង​មួយចំនួន បានទទួលអារម្មណ៍នោះខ្លាំងទាល់តែមែនទែន រហូតសុំឲ្យបញ្ឈប់ការសាកល្បងភ្លាមៗ។

តែប្រសិនបើមនុស្សនោះ មិនបិទភ្នែក (បានសេចក្ដីថា មានសតិត្រឹមត្រូវ) មនុស្សនោះ នឹងមិនមានអារម្មណ៍​ខុស​ប្លែកអ្វីឡើយ ដោយសារតែខួរក្បាល បានដឹងស្គាល់ និងបានពន្យល់ប្រាប់ពីមូលហេតុ។ សូមទស្សនាវីដេអូ​ខាងក្រោម ដើម្បីពន្យល់ពីករណីនេះឲ្យកាន់តែច្បាស់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...