ហួសចិត្ត... ស្រាត​ជិះ​ម៉ូតូ​ពេញ​ស្រុក​លើក​ដែក លុះ​ត្រា​ត្រូវ​ឃាត់​ខ្លួន (vdo)

សប្បាយពេក នៅស្រុកខ្មែរ... មិនថាអញ្ចឹងឬ? សប្បាយរហូតស្រាតខោអាវអស់ពីខ្លួន ហើយជិះម៉ូតូកាត់ភូមិ ពាស​ពេញ​ទាំង​ស្រុក​លើក​ដែក... រហូតដល់នគរបាលសុំអញ្ជើញឲ្យមកស្លៀកពាក់វិញ។
ស្រាតជិះម៉ូតូផ្អើលអ្នកស្រុកលើកដែក។ (រូបថតសហការី)
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ មករា ២០១៤
  • កែប្រែចុងក្រោយ: January 09, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើ​វា​ជា​ការ​សប្បាយ​ភ្លេច​ខ្លួន ឬ​ចង់​បំបែក​ឯកតកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា​?

ជន​​បរ​ទេស ៣​​នាក់ ត្រូវ​បាន​នគរបាល​​​ប៉ុស្ដិ៍​​​រដ្ឋ​បាល​​ពាម​​រាំង ក្នុង​ស្រុក​លើក​ដែក ឃាត់​ខ្លួន ពី​បទ​បាន​ជិះ​ម៉ូតូទាំង​អាក្រាត​កាយ តាម​ទី​សារធារណៈ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ស្រុក​ពាស​ពេញ។ សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ បាន​ឲ្យ​ដឹង​ថា ជន​បរទេស​ទាំង​បី​​​នោះ មាន​​​នារី​​​ជា​​​ដៃ​​គូរ​​​ម្នាក់ បាន​ជិះ​​​ឱប​​​ច​ង្កេះ​​​ពី​ក្រោយ​បុរស​ម្នាក់​ទៀត ដោយ​​​អា​ក្រាត​​កាយ លើ​ម៉ូតូ​មួយ និង​ជន​បរទេស​ម្នាក់​ផ្សេង ជិះ​ម៉ូតូ​មួយ​ទៀត​កាល​​ពី​​​វេលា​ម៉ោង ៤​​និង​​៣០ នា​ទី​​​រសៀល ថ្ងៃ​​ទី​​​៨ ខែ​​ម​ករា ឆ្នាំ​​​២០​១៥។ ​ជន​បរទេស​ទាំង​បី​នាក់ ដែល​ជិះ​ម៉ូតូ ២​គ្រឿង និង​មាន​​ភ្ជាប់​ជាមួយ​នូវ​ម៉ាស៊ីន​​ថត ម្នាក់​​មួយ​គ្រឿង​ផង បាន​ធ្វើ​ដំណើរ​​តាម​​បណ្ដោយ​ផ្លូវ​ជាតិ​​លេខ​​១៤ ពី​​អ្នក​លឿង​មក​​ក្អម​​សំណ​។​

បើតាមសមត្ថកិច្ច​នគរបាល ស្រុក​លើកដែក បានឱ្យដឹងថា ជនបរទេសទាំងបីនោះ មានលោក គ្រាហ្វ័ត ប្រោន (CRAWFORD BROWN) អាយុ ២៤​ឆ្នាំ កញ្ញា កាតារីណា អាអាញ៉ូ (CATARINA AARNIO) អាយុ​២១​ឆ្នាំ និង​លោក ជាកាឡូ អាឡូកា (GIANCARLO ALLOCCA) អាយុ ៣០​ឆ្នាំ។ ជនបរទេសទាំងបីនេះ ពុំមាន​លិខិតស្នាម​អ្វី នៅជាប់​ខ្លួន​ទេ​។

​សមត្ថកិច្ចនគរបាលបាននិយាយទៀតថា ការ​ឃាត់ខ្លួន​ជនបរទេស​ទាំង៣​នាក់​នេះ ដើម្បីយកមកអប់រំ ឲ្យស្លៀក​ពាក់ និងពន្យល់ពីសេចក្ដីថ្លៃថ្នូរ ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ និងច្បាស់ទម្លាប់ក្នុងប្រទេសកម្ពុជា ដែល​មិនឱ្យ​នរណា​​ម្នាក់ ស្រាតជិះម៉ូតូយ៉ាងដូច្នេះឡើយ។

​តាមដំណឹងចុងក្រោយបានឲ្យដឹងថា ដោយសារតែជនទាំងបី មិនមានក្រដាសស្នាមនៅជាប់ខ្លួន នគរបាល​តំបន់ បាន​បញ្ជូន​ពួកគេ ទៅកាន់​អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ ដើម្បី​ចាត់ការនិង​អនុវត្ដ​តាម​នីតិវិធី​៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...