អំ សំអាន៖ តុលាការ​កំពូល​រំលោភ​រដ្ឋធម្មនុញ្ញ ព្រោះ​កោះ​ហៅ​តំណាង​រាស្រ្ត

តើតុលាការកំពូលនៃប្រទេសបកម្ពុជា សំអាងលើច្បាប់អី ទើបបានកោះហៅអ្នកតំណាងរាស្រ្តទាំងប្រាំពីរូបនោះ ឲ្យ​ចូល​ខ្លួន​ទៅ​តុលាការ? តំណាងរាស្រ្តមួយរូប បានប្រតិកម្មថា តុលាការកំពុងតែរំលោភ«រដ្ឋធម្មនុញ្ញ»នៃប្រទេសកម្ពុជា ព្រោះ​​តុលាការ​«មិន»​អាច​ធ្វើការកោះហៅអ្នកតំណាងរាស្រ្ត ដែលកំពុងស្ថិតក្នុងអភ័យឯកសិទ្ធិសភាបានទេ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ា([email protected]) - យកការណ៍៖ ហេង វុទ្ធី ថ្ងៃទី៩ មករា ២០១៥
  • កែប្រែចុងក្រោយ: January 09, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មុននឹង​កោះ​ហៅ​អ្នក​តំណាង​រាស្រ្ត តុលាការ​ត្រូវ​ធ្វើ​ការ​ស្នើ​សុំ​ទៅ​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌ ឲ្យ​ដាក់​សំណើរ​ទៅ​កាន់​រដ្ឋសភា ដើម្បី​សុំ​ដក​អភ័យឯកសិទ្ធិ​សភា​ពី​តំណាង​រាស្រ្ត​ណា​ម្នាក់​ជា​មុន​សិន មុន​នឹង​សម្រេច​ចេញ​ដីកា​កោះ។ នេះ​ជា​មេរៀន​ខ្លីៗ ដែល​តំណាង​រាស្ត្រ​មណ្ឌល​សៀមរាប លោក អំ សំអាន ចង់​ផ្ដល់​ទៅ​ឲ្យ​តុលាការ​កំពូល ដែល​ជា​ស្ថាប័ន​កាត់​ក្ដី​កំពូល​របស់​កម្ពុជា ក្នុង​ការ​កោះ​ហៅ​តំណាង​រាស្រ្ត​នៃ​រដ្ឋសភា​កម្ពុជា ដែល​កំពុង​ស្ថិត​ក្នុង​តួនាទី​នៅ​ឡើយ។

ការថ្លែង​របស់​លោក អំ សំអាន បាន​ធ្វើ​ឡើង​ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​អគ្គ​ព្រះ​រាជ​អាជ្ញា​រង​នៃ​តុលាការ​កំពូល​របស់​ប្រទេស​កម្ពុជា លោក ឈួន ចាន់ថា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥ បាន​ចេញ​ដីកា​កោះ​មួយ ហៅ​តំណាង​រាស្រ្ត​ប្រាំ​ពីរ​រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចូល​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៥​ខាង​មុខ។

លោកតំណាងរាស្រ្តរួបនេះ បង្ហាញនូវការហួសចិត្តចំពោះនីតិវិធីសព្វថ្ងៃរបស់តុលាការ ដែលលោកមើល​មិន​យល់ និងមិនដឹងអនុវត្តនូវច្បាប់ណា ឲ្យប្រាកដប្រជានោះ ព្រោះមិនត្រឹមតែហ៊ានកោះហៅតំណាងរាស្ត្រ ដោយមិនបានឆ្លងកាត់រដ្ឋសភានោះទេ តែថែមទាំងបានកោះហៅតំណាងរាស្រ្តទាំងប្រាំពីររូប របស់គណបក្ស​សង្គ្រោះជាតិមកសួនាំ មិនទាំងមានចំណាត់ការរបស់តុលាការសាលាដំបូង ឬសាលាឧទ្ទរណ៍នៅឡើយផង ក៏ស្រាប់តែលេចចេញដីកាកោះពីតុលាការកំពូល បាត់ទៅហើយ។

លោក អំ សំអាន បាននិយាយថា៖ «ធម្មតាត្រូវធ្វើការចោទប្រកាន់នៅតុលាការដំបូងសិន ឆ្លងកាត់ឧទ្ធណ៍ បន្ទាប់មកទើបលើតុលាការកំពូល។ នេះមិនទាន់មានការកោះហៅដោយតុលាការដំបូង ឧទ្ធរណ៍ផង ក៏មាន​ការកោះហៅដោយតុលាការកំពូលទៅវិញ។ នេះជាការ(ខ្ញុំ)មិនយល់ ចំពោះនីតិវិធីរបស់តុលាការ។»

អគ្គព្រះរាជអាជ្ញារងនៃតុលាការកំពូល លោក ឈួន ចាន់ថា បានចេញ«ដីការកោះហៅជនជាប់ចោទ​ឲ្យចូល​សវនាការ» ទៅលើតំណាងរាស្រ្តចំនួនប្រាំពីរនាក់ រូមមានលោកស្រី មួ សុខហួរ, លោក ហូ វ៉ាន់, លោក កែវ ភារម្យ, លោក រៀល ខេមរិន្ទ្រ, លោក នុត រំដួល, លោក ឡុង រី, លោក ម៉ែន សុថាវរិន្រ្ទ, លោក អឿង ណារិទ្ធិ និងលោក ឃិន រឿន ក្រោមបទចោទប្រកាន់ ដឹកនាំកុប្បកម្ម ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ផ្តើម​គំនិត​ក្នុងអំពើហិង្សាដោយចេតនា មានស្ថានទំងន់ទោស ដែលស្ថិតនៅចំណុចទីលានប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី១៥ ខែកក្កដា ឆ្នាំ២០១៤។

លោក ឃឹម ប៉ុណ្ណ ដែលជាប្រធានអង្គជំនុំជំរះ និងអមដោយចៅក្រមប្រឹក្សាបួនរូបផ្សេងទៀត បានបង្គាប់បញ្ជា ឲ្យអ្នតំណាងរាស្រ្តទាំងប្រាំពីរូបនេះ ចូលសវនាការពាក់ព័ន្ធនឹងដំណោះរឿង ប្រកាន់ ដឹកនាំកុប្បកម្ម ញុះញង់​ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ផ្តើមគំនិតក្នុងអំពើហិង្សាដោយចេតនា មានស្ថានទំងន់ទោស ដែលស្ថិតនៅ​ចំណុច​ទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចសុំការបញ្ជាក់ពីលោក លោក ឃឹម ប៉ុណ្ណ ប្រធានអង្គជំនុំជំរះ ដើម្បីបំភ្លើ​លើករណីនៃការចេញដីកាកោះហៅ ដោយរំលងនីតិវិធីច្បាប់តាមការចោទប្រកាន់ខាងលើនេះបានឡើយ ព្រោះគ្មានអ្នកទទួលទូរស័ព្ទ។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...