ស ខេង៖ សម ង្ស៊ី មាន​ជំហរ​មិន​ច្បាស់​លាស់ ចំពោះ​ជន​ជាតិ​វៀតណាម

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានរិះគន់លោក សម រង្ស៊ី ប្រធានគណបក្ស​សង្រ្គោះ​ជាតិ ថាមានគោលជំហរមិនច្បាស់លាស់ ចំពោះជនអន្តោប្រវេសន៍វៀតណាម នៅកម្ពុជា។ ការលើកឡើងរបស់​លោក ស ខេង បានកើតឡើងបន្ទាប់ពីលោកសម រង្ស៊ី ដែលកន្លងមក ធ្លាប់តែរិះគន់ឥតសំចៃមាត់ ពីផលប៉ះពាល់​ជន​អន្តោប្រវេសន៍វៀតណាមនៅកម្ពុជា បែរជាមកព្រលយឲ្យដឹងថា បើគណបក្សរបស់លោកឈ្នះឆ្នោត ហើយឈាន​ទៅគ្រប់គ្រងប្រទេសកម្ពុជា នោះជនជាតិវៀតណាម អាចនឹងទទួលបានសញ្ជាតិកម្ពុជាដោយស្របច្បាប់។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: April 24, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានរិះគន់លោក សម រង្ស៊ី ប្រធានគណបក្ស​សង្រ្គោះ​ជាតិ ថាមានគោលជំហរមិនច្បាស់លាស់ ចំពោះជនអន្តោប្រវេសន៍វៀតណាម នៅកម្ពុជា។ ការលើកឡើងរបស់​លោក ស ខេង បានកើតឡើងបន្ទាប់ពីលោកសម រង្ស៊ី ដែលកន្លងមក ធ្លាប់តែរិះគន់ឥតសំចៃមាត់ ពីផលប៉ះពាល់​ជន​អន្តោប្រវេសន៍វៀតណាមនៅកម្ពុជា បែរជាមកព្រលយឲ្យដឹងថា បើគណបក្សរបស់លោកឈ្នះឆ្នោត ហើយឈាន​ទៅគ្រប់គ្រងប្រទេសកម្ពុជា នោះជនជាតិវៀតណាម អាចនឹងទទួលបានសញ្ជាតិកម្ពុជាដោយស្របច្បាប់។


លោក សរ ខេង ថ្លែងនៅថ្ងៃ​ទី០៩ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

នយោបាយ - ក្នុងពិធីផ្ទេរមុខតំណែង ប្រធានបណ្ឌិតសភានគរបាលកម្ពុជា នៅថ្ងៃទី២៤ មេសា នេះលោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានទទួលស្គាល់ថា ជនអន្តោប្រវេសន៍វៀតណាម នៅកម្ពុជា ពិតជាបានបង្កផលលំបាក​យ៉ាង​ច្រើនស្អេកស្កះ ដល់សុខមាលភាពសង្គមកម្ពុជា។ ទន្ទឹមនឹងជំរុញឲ្យមន្រ្តីថ្នាក់ក្រោម ស្រង់ស្ថិតិជនជាតិ​វៀតណាមនៅ​កម្ពុជា ឲ្យពិតប្រាកដនោះ លោកស ខេង បានចោទប្រកាន់ចំៗថា ប្រធានគណបក្សសង្រ្គោះជាតិលោកសម រង្ស៊ី គ្មានគោលជំហរច្បាស់លាស់ ចំពោះការគ្រប់គ្រងជនអន្តោប្រវេសន៍វៀតណាម នៅកម្ពុជា។

ថ្មីៗនេះប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតបរទេសមួយ បានលើក​ឡើង​ថា បើលោក ឬគណបក្សរបស់លោកដឹកនាំប្រទេសកម្ពុជា លោកនឹងផ្ដល់សញ្ជាតិស្របច្បាប់​ឲ្យជនជាតិ​វៀតណាម ដើមកំណើតកម្ពុជា។ ប្រជាជនវៀតណាម ប្រមាណជាងប្រាំសែននាក់ ដែលលោកសម រង្ស៊ី អះអាថា ក្នុងនោះមាន​ប្រមាណជាពាក់កណ្ដាល អាចបំពេញបានលក្ខខណ្ឌច្បាប់ ដើម្បីក្លាយជាពលរដ្ឋកម្ពុជា។

ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ឆ្នាំ២០១៣ ក្រុមអង្គការសង្គមស៊ីវិលបានរកឃើញថា ជន​អន្តោប្រវេសន៍វៀតណាម រស់នៅកម្ពុជា គឺជាប្រធានបទក្ដៅមួយដែលបណ្តាលឲ្យមានជម្លោះបោះឆ្នោត និងជម្លោះ​នយោបាយ ក្រោយការបោះឆ្នោត។ ទន្ទឹមនឹងនេះ គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បានចោទ​ប្រកាន់​រដ្ឋាភិបាលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ថាកន្លងមក មិនបានអនុវត្តឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ចំពោះលំហូរចូលជនជាតិវៀតណាមមកកម្ពុជា ដោយគ្នានការត្រួតពិនិត្យ។

អង្គការសង្គមស៊ីវិលមួយ ដែលមានឯកទេសខាងជនជាតិភាគតិចបានរកឃើញថា ជនជាតិវៀតណាម ចូលមក​កម្ពុជា មានបីប្រភេទ៖

- ប្រភេទទីមួយ វៀតណាមមាននិន្នាការសេរី រត់គេចពីការតាមចាប់ខ្លួនពីរដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម ចូលមក​រស់នៅកម្ពុជា ឬអាចបន្តទៅកាន់ប្រទេសទីបី។
- ប្រភេទទីពីរ វៀតណាមចូលមកសួរសុខទុក្ខបងប្អូន ឬចូលមកក្នុងនាមជាភ្ញៀវទេសចរ។
- និងប្រភេទទីបី ជនជាតិវៀតណាម​ចូលកម្ពុជា ដើម្បីប្រកបមុខរបររកស៊ី និងប្រកបអាជីវកម្មផ្សេងៗ ក្នុងនោះក៏មាន​អ្នករកស៊ីខុសច្បាប់ផងដែរ។

ជនអន្តោប្រវេសន៍​វៀតណាមនៅកម្ពុជា ដែលមជ្ឈដ្ឋានទូទៅមើលឃើញថា បានបង្កបញ្ហាជាច្រើន ដូចជាដណ្ដើម​មុខរបររកស៊ី ឬការងាររបស់ពលរដ្ឋខ្មែរ អំពើអសន្តិសុខ បញ្ហារំលោភបំពានព្រំដែន និងបន្ទុកសេវាសាធារណៈ​របស់​រដ្ឋ ដែលត្រូវបង់ពន្ធដោយពលរដ្ឋកម្ពុជា ជាដើមនោះ ក៏ត្រូវបានលោកស ខេង កត់សម្គាល់ឃើញថា ទិន្នន័យជន​អន្តោប្រវេសន៍វៀតណាម ត្រូវបានគេភ្ជាប់ទៅនឹងបញ្ហានយោបាយ ដោយកាលពីឆ្នាំ២០០៣ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានមានព្រះបន្ទូលថា មានប្រមាណបួនលាននាក់ ខណៈលោក សម រង្ស៊ី ថ្មីៗនេះបានប៉ាន់ប្រមាណថា មានប្រហែលជាងហាសិបម៉ឺននាក់៕

-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...