CNRP ផ្ញើរ​សារ​រំលែក​​មរណទុក្ខ​បេក្ខនារី ដែល​ត្រូវ​ម៉ូតូ​បុក​ស្លាប់

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានផ្ញើរសារក្នុងនាមគណបក្ស ដើម្បីរំលែកមរណទុក្ខ ជូនដល់គ្រូសារសពបេក្ខនារី នៃការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ដែលត្រូវម៉ូតូបុកស្លាប់ នៅព្រឹកថ្ងៃនេះ ខណៈពេលដែលអ្នកស្រី កំពុងដើរឃោសនា នៅតាមផ្ទះពលរដ្ឋ។
CNRP ផ្ញើរ​សារ​រំលែក​​មរណទុក្ខ​បេក្ខនារី ដែល​ត្រូវ​ម៉ូតូ​បុក​ស្លាប់
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info)
Loading...
  • ដោយ: ដារី
  • កែប្រែចុងក្រោយ: May 24, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សកម្មជន និងជាបេក្ខនារីលេខរៀងទី៣ របស់គណបក្សសង្គ្រោះជាតិ អ្នកស្រី ង៉ែត សុភាព អាយុ៣៧ឆ្នាំ បានត្រូវម៉ូតូសង់ ​ស៊េរី​ឆ្នាំ​២០១៦ មួយគ្រឿង បើកបរនិងជិះ​ដោយ​យុវជន​ពីរនាក់ បុកចំពីក្រោយ ពេញមួយល្បឿន បណ្ដាលឲ្យដួល​បោកក្បាល​ រងរបួស​យ៉ាងដំណំ នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះ។

ជាអកុសល អ្នកស្រី ង៉ែត សុភាព ដែលជាស្ត្រីមេម៉ាយ និងមានកូន៤នាក់ នៅក្នុងបន្ទុក បានទទួលមរណភាព នៅពេលអ្នកស្រីត្រូវបានបញ្ជូន ទៅដល់មន្ទីរពេទ្យបង្អែក​សំពៅមាស ខេត្ត​ពោធិ៍សាត់។ នេះ បើតាមប្រភពមួយ ដែលស្និតនឹងក្រុមគ្រួសារ។

នៅចំពោះរឿងរ៉ាវ​ដ៏អាណោចអាធមនេះ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានចេញលិខិត​រំលែកទុក្ខមួយច្បាប់ ជូនទៅដល់​គ្រួសារសព។ លិខិតនោះ ដែលទើបនឹងមក​ដល់​ដៃ​អ្នក​សារព័ត៌មាន នៅមុននេះបន្តិច បានសរសេរ​ថា លោក កឹម សុខា សំដែងនូវសមានទុក្ខ និងក្ដីសោកស្ដាយ ឥតឧបមា ចំពោះមរណភាព​របស់សកម្មនារី​គណបក្ស​លោក។

ប្រធាន​គណបក្សប្រឆាំង បានចាត់ទុក​មរណភាព របស់អ្នកស្រី ង៉ែត សុភាព ថាជាការបាត់បង់​ដ៏ធំធេង នូវម្ដាយ និង​សមាជិក​គ្រួសារ ជាទីគោរព និង​ជាទីស្រឡាញ់ នៃគ្រួសារសព ហើយ​ក៏ជាការបាត់បង់​សកម្មនារី ដ៏អង់អាច​ក្លាហាន និងស្មោះត្រង់ម្នាក់ ​របស់គណបក្ស​ផងដែរ។

ហេតុការណ៍ដ៏រន្ធត់ខាងលើ បានកើតឡើង នៅខណៈពេលអ្នកស្រី និងសកម្មជនប្រមាណ ១០នាក់ផ្សេងតៀត កំពុងដើរចែកខិតប័ណ្ណឃោសនា នៅតាមផ្ទះពលរដ្ឋ នៅតាមបណ្ដោយផ្លូវលំ ក្រាលកៅស៊ូ ក្នុង​ភូមិ​ព្រែកត្នោត សង្កាត់​រលាប ក្រុង​ពោធិ៍សាត់។

សម្រាប់​យុវជនទាំងពីរនាក់ ដែលជិះនៅលើម៉ូតូបង្ក បានរងរបួសស្រាល និងកំពុងទទួលការព្យាបាល ពីមន្ទីរពេទ្យបង្អែកដូចគ្នា។ យ៉ាងណា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រហូតរងគ្រោះដល់ជីវិតនេះ ត្រូវបានក្រុមមន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិលមួយចំនួន ស្នើ​អាជ្ញាធរ​បើកការ​ស៊ើបអង្កេត​ ឲ្យ​បាន​ច្បាស់ ដើម្បីធានាថា តើករណីនេះ កើតឡើងដោយចៃដន្យ ឬជាការប៉ុនប៉ង បែបនយោបាណាមួយ៕

» សាររំលែកទុក្ខទាំងស្រុង របស់លោក កឹម សុខា៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...