ធ្លាក់​យន្ដហោះ​ទេសចរណ៍​នៅ​ស្វីស ស្លាប់​ពីរ​នាក់

យន្ដហោះទេសចរណ៍មួយគ្រឿង ដែលមានមនុស្សជិះពីរនាក់ បានធ្លាក់បោកខ្លួន បន្ទាប់ពីហោះ​ងើប​ខ្លួន​បាន​បន្តិច ពីព្រលានយន្ដហោះតំបន់ ក្បែរក្រុង«Colombier» ក្នុងភាគខាងត្បូងនៃប្រទេសស្វីស នាសៀលថ្ងៃពុធនេះ។ រថយន្ដដឹកសាកសព ត្រូវបានបញ្ជូន ទៅកាន់កន្លែងកើតហេតុ។
ធ្លាក់​យន្ដហោះ​ទេសចរណ៍​នៅ​ស្វីស ស្លាប់​ពីរ​នាក់
ទិដ្ឋភាពជួយសង្គ្រោះ នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះ ធុនទេសចរណ៍តូចមួយគ្រឿង នៅក្បែរក្រុង Colombier ភាគខាងត្បូងប្រទេសស្វីស នៅរសៀលថ្ងៃពុធទី៥ ខែកក្កដា ឆ្នាំ២០១៧។ (រូបថត Keystone)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៥ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 06, 2017
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមអ្នកជួយសង្រោះ និងរថយន្ដគិលានសង្គ្រោះ ត្រូវបានបញ្ជូនយ៉ាងបន្ទាន់ ទៅកាន់តំបន់ព្រៃមួយ ក្នុងក្រុង«Colombier» ភាគខាងត្បូង នៃប្រទេសស្វីស បន្ទាប់ពីទទួលដំណឹង ពីការធ្លាក់យន្ដហោះទេសសចរណ៍មួយគ្រឿង កាលពីីម៉ោងជាងពីររសៀល ក្នុងថ្ងៃពុធនេះ។

នគរបាលបានអះអាង ពីតុល្យភាពចុងក្រោយថា មនុស្សពីរនាក់ ស្ត្រីម្នាក់និងបុរសម្នាក់ ដែលស្ថិតក្មុងយន្ដហោះ បានស្លាប់បាត់បងជីវិត។ ហើយបន្ថែម​ពីលើ​រថយន្ដសង្គ្រោះ ដែលមានវត្តមាន​នៅនឹងកន្លែង រថយន្ដដឹកសពមួយគ្រឿង ក៏ត្រូវបានបញ្ជូនទៅដល់ដែរ។

នគរបាលតំបន់និយាយទៀតថា មានមនុស្សពីរនាក់នៅក្នុងយន្ដហោះ និងបានបដិសេធមិនផ្ដល់ព័ត៌មានលំអិតបន្ថែម ទាក់ទងនឹងហេតុការណ៍នេះទេ ដោយពន្យល់ហេតុផល ថាចង់ជូនដំណឹង ប្រាប់ក្រុមគ្រួសារជនរងគ្រោះជាមុនសិន។

ស្ត្រីម្នាក់ ដែលជាសាក្សី​នៅក្បែរកន្លែងកើតហេតុ បានថ្លែងប្រាប់ឲ្យដឹងថា នាងនិងគ្រួសារ កំពុងជិះទូកធាក់ដោយជើង នៅលើបឹង «Neuchâtel» និងបានមើលឃើញ យន្ដហោះតូចៗជាច្រើន បានងើបខ្លូួនហោះចេញពីព្រលានយន្ដហោះតំបន់ ដែលស្ថិតនៅក្បែរនោះ សឹងតែ៥នាទីម្ដង។

អ្នកស្រីបានបញ្ជាក់ថា៖ «នៅពេលយន្ដហោះរងគ្រោះ បានហោះពីលើក្បាលយើង យើងឮសូរសម្លេងម៉ាស៊ីន ហាក់ដូចជាខ្សោយទៅៗ មុននឹងធ្លាក់បោកខ្លួន ទៅលើព្រៃមួយ ដែលស្ថិតនៅខាងស្ដាំដៃពួកយើង។ ដំបូងឡើយ យើងនាំគ្នានិយាយលេង ប្រហែលជាអ្នកបើកបរភ្លេចយកសោរ ពីរោងជុសជុល (...)។»។

សាក្សីដដែលបានបន្តទៀតថា ការធ្លាក់បោកខ្លួន មិនបានបង្កឲ្យមានការផ្ទុះ ឬមានអគ្គិភ័យ បង្ហុយជាផ្សែងអ្វីទេ តែជាការធ្លាក់យន្ដហោះមួយ ដ៏ស្ងាត់ស្ងៀម។ ប៉ុន្តែនៅ៥នាទីក្រោយមក គេបានឃើញឧទ្ធម្ភាគចក្រសង្គ្រោះ បានហោះឆ្វែលមកដល់ មុននឹងក្រុមអ្នកជួយសង្គ្រោះផ្សេងទៀត មកដល់តាមក្រោយ។

មកដល់ម៉ោងនេះ គេនៅមិនទាន់ដឹង ថាតើការធ្លាក់យន្ដហោះនេះ បណ្ដាលមកពីអ្វីនៅឡើយ។ ស្ថានភាពឧត្តុនិយម នៅក្នុងតំបន់មានសភាពល្អប្រសើរ ដោយមេឃបើកថ្ងៃធម្មតា និងគ្មានខ្យល់បកខ្លាំងទេ។ យ៉ាងណា អាជ្ញាធរស្វីសបានប្រកាសថា សំនុំរឿងមួយ ទាក់ទងនឹងការធ្លាក់យន្ដហោះនេះ ត្រូវបានបើកដើម្បីស៊ើបអង្កេត រកឲ្យឃើញពីមូលហេតុពិតប្រាកដ នៃការធ្លាក់យន្ដហោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...