«ខ្ញុំ​ដឹង ថា​មាន​រឿង​អ្វី​កើត​ឡើង ជាមួយ​យន្ដហោះ MH370»

ប្រាំមួយខែក្រោយ បន្ទាប់ពីការបាត់ខ្លួនយ៉ាងចម្លែក នៃយន្ដហោះ ម៉ាឡេស៊ីអ៊ែរឡាញ ដែលភ្ជាប់ជើងហោះហើរ MH370 ជាមួយនឹងមនុស្សទាំង២៣៩នាក់ នៅលើយន្ដហោះនោះ ស្រាប់តែមាននាយនគរបាលមួយរូប របស់ប្រទេសឥណ្ឌូនេស៊ី បានចេញមកប្រកាសថា ខ្លួនបានដឹងយ៉ាងពិតប្រាកដ ថាមានរឿងអ្វីបានកើតឡើង ចំពោះយន្ដហោះនេះ។
Loading...
  • ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២០ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 21, 2014
  • ប្រធានបទ: បាត់យន្ដហោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការថ្លែងរបស់លោកនាយនគរបាលរូបនោះ បានធ្វើឡើងនៅចំពោះមុខ សមាជិកនគរបាលជាន់ខ្ពស់​ជាច្រើន​នាក់ នៃរដ្ឋធានីចាកាតា និងអ្នកទទួលខុសត្រូវជាច្រើននាក់ទៀត របស់ក្រុមហ៊ុនអាកាសចរណ៍ លក់សំបុត្រ​ថោក​មួយ ឈ្មោះ ឡាអន​អ៊ែរ (Lion Air) របស់ប្រទេសឥណ្ឌូនេស៊ី។

គេហទំព័រព័ត៌មានមួយរបស់ប្រទេសនេះ ឈ្មោះ កំប៉ាស (Kompas) បានស្រង់​សម្ដីរបស់លោកនាយ​នគរបាល លោក ស៊ូតាម៉ាន (Sutarman) មករាយការណ៍ថា អាជ្ញាធរដឹងថាហេតុអ្វី បានជាយន្ដហោះ​បាន​រលាយ​បាត់​រូប ដូចជាផ្សែង តែពួកគេសុខចិត្តបង្វែដាន ទៅជារឿងអ្វីផ្សេងទៅវិញ។

លោក ស៊ូតាម៉ាន បានថ្លែងថា៖ «ប្រទេសម៉ាឡេស៊ី ដឹងយ៉ាងច្បាស់ថាមានរឿងអ្វីកើតឡើង ជាមួយនឹង​យន្ដហោះ MH370» មុននឹងសង្កត់ធ្ងន់ទៀតថា អាជ្ញាធរនៃប្រទេសនេះ មិនចង់បើកបង្ហាញពីការពិត ដែល​វា​នឹង​ធ្វើ​ឲ្យ​ខូច​ដល់រូបភាពរបស់ពួកគេ។

ការថ្លែងរបស់នាយនគរបាលឥណ្ឌូនេស៊ី បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ នាយនគរបាលម៉ាឡេស៊ី ប្រចាំ​រដ្ឋធានីគូឡាឡំពួរ។ តែយ៉ាងណាក៏ដោយ អាជ្ញាធរម៉ាឡេស៊ី នឹងបើកការស៊ើបអង្កេតមួយ ដើម្បីចង់ដឹងថា អ្វីដែលលោក ស៊ូតាម៉ាន បានលើកឡើង វាជាការពិតឬយ៉ាងណា។

សម្រាប់សាច់ញាតិរបស់អ្នកដំណើរ ដែលស្ថិតនៅលើយន្ដហោះបាត់ខ្លួនវិញ បានគិតនៅក្នុងចិត្តជានិច្ចថា គេពិតជាបានលាក់រឿងអ្វីមួយ ជាមួយនឹងគ្រោះថ្នាក់យន្ដហោះដ៏ចម្លែកនេះ។ អ្នកស្រី សារ៉ា បាច (Sarah Bajc) ដែលជាគូរកំណាន់របស់លោក ហ្វីលីព វូដ (Philip Wood) បាត់ខ្លួនទៅជាមួយយន្ដហោះនោះ បាន​ប្រកាស​ថា៖ «ក្រុមស្រាវជ្រាវ ស៊ើបអង្កេត នៅនឹងកន្លែងជាយូរណាស់មកហើយ តែយើងនៅតែរកមិនឃើញ​យន្ដហោះ។ ខ្ញុំជឿថា វិធានការលាក់ពុតមួយចំនួន ត្រូវបានគេអនុវត្តដើម្បីរំខាន ដល់ការរកឃើញតួ​យន្ដហោះ​នេះ។»

សេចក្ដីស្នេហា បានធ្វើឲ្យអ្នកស្រី រក្សាទុកនូវក្ដីសង្ឃឹម។ អ្នកស្រីនិយាយថា៖ «ខ្ញុំគិតថា ហ្វីលីព ប្រហែលជា​នៅរស់ ព្រោះគេនៅមិនទាន់មានភស្ដុតាងថា គាត់ស្លាប់នៅឡើយ។ ខ្ញុំនឹងបន្តការរុករកភស្ដុតាងថែមទៀត ហើយបើថ្ងៃណាមួយ គេបង្ហាញខ្ញុំពីសាកសពគាត់ ឬគេរកឃើញតួយន្ដហោះនោះ ខ្ញុំនឹងអាចយល់ព្រមថា ហ្វីលីពនឹងមិនវិលមកវិញឡើយ។ ប៉ុន្តែនៅពេលនេះ ខ្ញុំនៅតែតាមស្វែងរកគាត់ជានិច្ច រកហើយរកទៀត។ សាច់ញាតិជាច្រើនរបស់ជនរងគ្រោះ នៅលើយន្ដហោះបាត់ខ្លួន ក៏បានគិតដូចខ្ញុំអញ្ចឹងដែរ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...